ភូមិវប្បធម៌ Nung An នៅលើទឹកដី Tay Nguyen

(VOVWORLD) - ភូមិ Tam Dien (ឃុំ Ea Tam ស្រុក Krong Nang) មានប្រជាជន ១០០% ជាជនជាតិ Nung An (ជាក្រុមមនុស្សជនជាតិ Nung) ដែលធ្វើចំណាកស្រុកពីខេត្ត Cao Bang ទៅកាន់ខេត្ត Dak Lak ដើម្បីប្រកបរបររកស៊ី។  ក្រោយរយៈពេលជាង ៣៥ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៦ មកជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានការរីកចម្រើនយ៉ាងច្រើន។ ជាពិសេស ឆ្លងកាត់ការឡើងចុះជាច្រើន ប៉ុន្តែប្រជាជននៅតែរក្សាបានលក្ខណៈវប្បធម៌របស់ជនជាតិខ្លួន។
ភូមិវប្បធម៌ Nung An នៅលើទឹកដី Tay Nguyen - ảnh 1ភូមិវប្បធម៌ Nung An នៅលើទឹកដី Tay Nguyen

ភូមិ Tam Dien មានចម្ងាយប្រហែល ៤គី ឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ Ea Tam ដែលមានប្រជាពលរដ្ឋរស់នៅជាង ១០០ គ្រួសារ។ ក្នុងនោះ ភូមិ Tam Dien ស្ថិតនៅក្នុងជ្រលងភ្នំមួយ ដែលលាក់ខ្លួននៅកណ្តាលវាលកាហ្វេ និងកៅស៊ូ ខៀវស្រាងាត់ដ៏ធំល្វឹងល្វើយ។

ដោយស្ថិនៅកណ្ដាលចំការកាហ្វេខៀវស្រងាត់ ផ្ទះឈើផុតពីដីរបស់លោក Nong Van Minh នៅភូមិ Tam Dien លេចធ្លោដោយពណ៌ក្រហមភ្លឺនៃដំបូលប្រក់ក្បឿងថ្មី។ លោកបានចែករំលែកយ៉ាងសប្បាយរីករាយថា៖ រាល់ស្ថាបត្យកម្ម និងការតុបតែងក្នុងផ្ទះគឺស្របតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Nung។ គ្រួសារលោកបានធ្វើចំណាក់ស្រុកពីខេត្ត Cao Bang ទៅខេត្ត Dak Lak ចាប់ពីឆ្នាំ ១៩៨៧។ នៅលើតំបន់ជនបទថ្មី អាកាសធាតុ និងដីមានភាពអំណោយផលសម្រាប់ដំណាំដាំដុះជាច្រើន ហើយលោកបានខិតខំប្រឹងប្រែងប្រកបរបររុកស៊ី ដូច្នេះហើយ សេដ្ឋកិច្ចកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៖ “នៅពេលដែលមកប្រកបរបររកស៊ីនៅទីនេះសេដ្ឋកិច្ចគ្រួសារអភិវឌ្ឍន៍ជាងនៅស្រុកកំណើត។ ក្រុមគ្រួសារខ្ញុំ និងអ្នកឃុំនៅទីនេះក៏មានជីវភាពរស់នៅធូរធារជាងមុន។ ខ្ញុំក៏បានរក្សាទំនៀមទម្លាប់របស់ជនជាតិ Nung An សម្រាប់កូនចៅ។ ពោលគឺពាក់មួក ដួន ឬស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី និងរស់នៅក្នុងផ្ទះឈើផុតពីដី។ ទាំងនេះគឺជាទំនៀមទំលាប់ទៅហើយ ខ្ញុំមិនអាចបោះបង់ចោលបានឡើយ។ ខ្ញុំក៏សង្ឃឹមថាកូនចៅជំនាក់ក្រោយនឹងរក្សាទំនៀមទម្លាប់ទាំងនេះផងដែរ”។

យោងតាមលោក Hoang Dinh Tan លេខាសាខាបក្សភូមិ Tam Dien បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមគ្រួសារប្រមាណ ៦០ គ្រួ ក្នុងនោះមានផ្ទះឈើផុតពីដីប្រពៃណីជាង ៥៨ ខ្នង។ ផ្ទះឈើទាំងនេះសុទ្ធតែត្រូវបានអ្នកភូមិរួមគ្នាសាងសង់តាមស្ថាបត្យកម្មផ្ទះឈើផុតពីដីរបស់ជនជាតិ Nung An៖ “បងប្អូនអ្នកភូមិនៅតែរក្សាលក្ខណៈវប្បធម៌ និងអត្តសញ្ញាណជនជាតិក្នុងពិធីមង្គលការ បុណ្យសព និងការផ្លាស់ប្តូរវប្បធម៌។ បច្ចុប្បន្ននេះ យុវជន និងជំនាន់កូនចៅនិយាយរួមគឺសុទ្ធតែចេះនិយាយភាសាជនជាតិខ្លួន។ ប្រជាពលរដ្ឋក្នុងឃុំក៏បានថែរក្សាផ្ទះឈើផុតពីដីបានយ៉ាងល្អ ជាពិសេសបច្ចុប្បន្ននេះ ក្នុងភូមិទាំងមូលសុទ្ធតែជាផ្ទះឈើផុតពីដី ហើយមានផ្ទះថ្មត្រឹមតែពីរខ្នងប៉ុណ្ណោះ”។

នាបច្ចុប្បន្ននេះ ឃុំ Ea Tam ទាំងមូល មានក្រុមជនជាតិចំនួន១៩ បានរស់នៅជាមួយគ្នា ក្នុងនោះ ជនជាតិ Tay - Nung បានស្រូបយកប្រមាណ ៩០%។ ក្នុងរយៈពេលកន្លងទៅ ឃុំតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របនឹងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិ។ ជាពិសេស ភូមិ Tam Dien នៅតែរក្សាផ្ទះឈើផុតពីដី របរតម្បាញក្រណាត់ cham របស់ជនជាតិ Nung ហើយកំពុងស្តារវប្បធម៌ប្រជាប្រិយច្រៀង luong និងច្រៀងសាសងវាចារ។ នេះគឺជាបរិយាកាសវប្បធម៌ប្រពៃណីដ៏វិសេសវិសាល បង្កើតចំណុចលេចធ្លោសម្រាប់តំបន់ឆ្ពោះទៅការអភិវឌ្ឍទេសចរណ៍សហគមន៍។

ភូមិវប្បធម៌ Nung An នៅលើទឹកដី Tay Nguyen - ảnh 2ភូមិវប្បធម៌ Nung An នៅលើទឹកដី Tay Nguyen

លោកស្រី La Be Thuy Trang អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Tam បានឲ្យដឹងថា គ្រួសារទាំងអស់ក្នុងឃុំគឺសុទ្ធតែមានផ្ទៃដីពី ២ ទៅ ៣ ហិកតា ដើម្បីដាំកាហ្វេ និងដើមឈើដែលមានតម្លៃជាច្រើនដូចជា ទូរេន ម៉ាកាដាមៀ និងផ្លែប័រ។ សេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយ ប្រជាជនបានរួមវិភាគទានយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ នេះជាលក្ខខ័ណ្ឌអំណោយផល ដើម្បីបងប្អូនអ្នកភូមិថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Nung៖ “ក្រៅពីការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនោះ អ្នកភូមិ Quang Hoa ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ ជាទូទៅ ក្នុងភូមិ Quang Hoa ផ្ទះសម្បែងសុទ្ធតែធំទូលាយ និងរឹងមាំ ហើយមានគ្រួសារខ្លះមានលក្ខខ័ណ្ឌសេដ្ឋកិច្ចអភិវឌ្ឍន៍ល្អ ហើយគ្រួសារក្រីក្រមានតិចតូចណាស់”។

ផ្ទះឈើនៅចំកណ្ដាលចំការកាហ្វេខៀវស្រងាត់នៅភូមិ Quang Hoa ឃុំ Ea Tam ស្រុក Krong Nang ខេត្ត Dak Lak បានបង្ហាញពីលក្ខណៈវប្បធម៌ ដ៏វិសេសវិសាលរបស់ជនជាតិ Nung នៅទីនេះ។ ក្រោយរយៈពេលជាង ៣៥ ឆ្នាំ នៃការសាងសង់មក ផ្ទះទាំងនេះនៅតែរក្សាអត្តសញ្ញាណដដែល ហើយត្រូវបានជនជាតិ Nung ចាត់ទុកថាជា “កំណប់ទ្រព្យ” បន្តថែរក្សា និងអភិវឌ្ឍន៍នៅតំបន់ជនបទថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ