“ភូមិឧស្សាហ៍រៀនសូត្រ Giao Bay” នៅខេត្ត Ca Mau
(VOVWORLD) - នៅឃុំ Khanh Binh Tay Bac ស្រុក Tran Van Thoi ខេត្ត Ca Mau ភាគខាង ត្បូងវៀតណាម មានកន្លែងមួយដែលប្រជាជនតំបន់ហៅថា “ភូមិ Hue” ដែលជា “ភូមិឧស្សាហ៍រៀនសូត្រ” ដ៏ល្បីល្បាញមួយនៅខេត្ត Ca Mau។ ភូមិនេះមាន គ្រួសារជាច្រើនពីតំបន់ភាគកណ្ដាលមកបង្កើតអាជីព ប៉ុន្តែនៅតែរក្សាបាននូវភាព ឧស្សាហ៍ព្យាយាមធ្វើការនិងមើលថែរក្សាដល់ការសិក្សារបស់កូនៗ ហេតុដូច្នេះបានជាត្រូវ បានគេប្រសិទ្ធនាមថា “ភូមិឧស្សាហ៍រៀនសូត្រ Giao Bay”។
ភូមិ "ឧស្សាហ៍រៀនសូត្រ Giao Bay” នៅខេត្ត Ca Mau (រូបថត៖ VOV) |
គ្រួសារលោក Truong Thanh Bang ជាគ្រួសារមួយក្នុងចំណោមគ្រួសារ ដែលមានប្រពៃណីសិក្សារៀនសូត្រគួរអោយគោរពនៅ “ភូមិឧស្សាហ៍រៀនសូត្រ Giao Bay” ចំណុះសង្កាត់ Mui Tram B ឃុំ Khanh Binh Tay Bac។ លោកមាន កូន៥នាក់។ ក្រៅពីកូនស្រីទី៣ដែលរងគ្រោះថ្នាក់ ត្រូវបញ្ចប់ការសិក្សានៅថ្នាក់ មធ្យមសិក្សានោះ គឺកូនៗនៅសេសសល់ទាំង៤នាក់ទៀត សុទ្ធតែត្រូវបានគ្រួសារអោយ សិក្សាចប់ចុងចប់ដើមហើយទទួលបានស្នាដៃខ្ពស់ទៀតផង។ លោក Bang បានអោយដឹង ថា ឪពុកម្ដាយគាត់ជាជនដើមកំណើត Quang Nam។ កាលពីឆ្នាំ១៩៦១ គ្រួសារ លោកមកបង្កើតអាជីពនៅតំបន់ជាយព្រៃ U Minh Haនេះ។ កាលពីសម័យ សង្គ្រាម ជនរួមជាតិនៅទីនេះបានសាងសង់ខ្ទមស្បូវដើម្បីអោយកូនចៅរៀនអក្សរ។ ប៉ុន្មាន លើកដែលត្រូវបំផ្លិចបំផ្លាញដោយគ្រាប់បែក ក៏ជាប៉ុណ្ណឹងលើកដែរដែល “សាលា រៀន” ប្រក់ស្លឹកឈើនោះត្រូវបានសាងសង់ឡើងវិញក្រោមម្លប់ព្រៃឈើ U Minh Ha ដើម្បីបន្តការសិក្សា។ នេះក៏ជាកម្លាំងចលករជំរុញអោយលោក Truong Thanh Bang ប្ដេជ្ញាចិត្តជំរុញនិងមើលថែរក្សាអោយកូនៗរបស់ខ្លួន បានរៀនសូត្រអោយចប់ចុងចប់ ដើមផងដែរ។ លោកបានថ្លែងថា៖
“ទោះបីជាមុននេះគ្រួសារខ្ញុំមានស្ថានភាពរស់នៅលំបាកខ្លាំងយ៉ាងណាក្ដី ប៉ុន្តែ ឪពុកខ្ញុំនៅតែគិតគូរដល់ការសិក្សារបស់ខ្ញុំអស់ពីចិត្តពីថ្លើម។ គាត់បានផ្ដែផ្ដាំខ្ញុំថា ថ្ងៃមុខ ពេលមានប្រពន្ធ មានកូន ត្រូវតែយកចិត្តទុកដាក់គិតគូរអោយកូនៗសិក្សារៀនសូត្រដល់ចប់ចុងចប់ ដើមទើបជារឿងសំខាន់ កុំបង្ខំអោយកូនៗធ្វើពលកម្មដោយដៃជើងអោយសោះ។ ហេតុដូច្នេះបានជា ខ្ញុំប្ដេជ្ញាចិត្តបញ្ជូន កូនៗអោយទៅសិក្សារៀនសូត្រ”។
ក្រៅពីគ្រួសារលោក Truong Thanh Bang នៅ “ភូមិឧស្សាហ៍រៀនសូត្រ Giao Bay” ក៏នៅមានគ្រួសារផ្សេងចំនួន៥៥គ្រួសារទៀត ដែលមានដើមកំណើត Quang ដូចគ្នាផងដែរ។ លោក Nguyen Thanh Trong អ្នកភូមិមួយរូបបានចែករំលែកថា នៅ ពេលទើបតែមកដល់តំបន់នេះ ក្នុងមួយឆ្នាំពួកគេត្រឹមតែអាចដាំស្រូវក្នុងមួយរដូវកាលតែ ប៉ុណ្ណោះ ហើយឆ្នាំណាដែលអំណោយ ផលគឺត្រូវបែងចែកស្រូវជា២ចំណែក។ ពោលគឺ មួយចំណែកសម្រាប់ គ្រួសារហូបចុកដល់រដូវកាលក្រោយ ហើយមួយចំណែកទៀតសម្រាប់ផ្គត់ផ្គង់ អោយកូន៦នាក់ទៅរៀន។ គ្រួសារលោក Trong បានដាក់ចេញគោលការណ៍ថា ការចំណាយចាយវាយក្នុងគ្រួសារមិនត្រូវ យកពីប្រាក់ចំណូលនៃការលក់ស្រូវនោះទេ ដោយសារកញ្ចប់ប្រាក់នោះ គឺដើម្បីទុកផ្គត់ផ្គង់អោយកូនៗទៅរៀន។ រួមជាមួយគ្នា នោះ ប្ដីប្រពន្ធលោក ថែមទាំងប្រកបរបរនេសាទ ស៊ីឈ្នួល ដើម្បីថែទាំដល់ជីវ ភាពរស់នៅគ្រួសារប្រចាំថ្ងៃនិងការសិក្សារបស់កូនៗ។ អាស្រ័យដោយមានការប្ដេជ្ញាចិត្ត យ៉ាងខ្លាំងក្លាយ៉ាងដូច្នេះ បានជាគ្រួសារលោកមានកូនចំនួន៤នាក់កំពុងធ្វើជា មន្ត្រីរដ្ឋការនៅក្នុងតំបន់។ លោក Nguyen Thanh Trong បានចែករំលែកថា គ្រួសារលោកនឹងបន្តរក្សាប្រពៃណីឧស្សាហ៍រៀនសូត្ររបស់ជីដូនជីតារហូតដល់ ជំនាន់ក្រោយៗ។ លោកបានថ្លែងថា៖
“ខ្ញុំមានចៅភ្លោះ២នាក់ ឆ្នាំនេះពួកគេរៀនថ្នាក់ទី១០ហើយ។ ប្ដីប្រពន្ធខ្ញុំតែងតែលើកទឹក ចិត្តកូនបញ្ជូនចៅៗទៅរៀនអោយបានចប់ចុងចប់ដើម ដើម្បីបន្តមរតកប្រពៃណី ឧស្សាហ៍រៀនសូត្ររបស់គ្រួសារ។ អញ្ចឹងហើយបានជាកូនខ្ញុំក៏ប្ដេជ្ញាចិត្តអោយកូនរបស់ពួកគេទៅរៀន ហើយចៅទាំង២នាក់រៀនពូកែណាស់”។
គិតរហូតមកដល់បច្ចុប្បន្ននេះ នៅ “ភូមិ Hue” មានមនុស្សរាប់សិបនាក់បាន បញ្ចប់ការសិក្សាថ្នាក់ឧត្តមឬសាលាជាន់ខ្ពស់។ ជាពិសេសគឺ អ្នកភូមិមួយចំនួន បានបញ្ចប់ថ្នាក់អនុបណ្ឌិតនិងបណ្ឌិត ហើយទទួលបានជោគជ័យនៅការងារ ខុសគ្នាជាច្រើន។ ប្រជាជនក្នុងតំបន់ក៏បានយល់ឃើញនូវអត្ថប្រយោជន៍នៃការ សិក្សា ដូច្នេះបានជាចលនា “ឧស្សាហ៍រៀនសូត្រ” កាន់តែ រីកសាយភាយនៅទូទាំង ឃុំ Khanh Binh Tay Bac ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Bui Chi Ngan អនុ ប្រធានគណៈកម្មាធិការប្រជាជនឃុំ Khanh Binh Tay Bac បានអោយដឹងថា៖
“គំរូលេចធ្លោនៃចលនាឧស្សាហ៍រៀនសូត្រនៅឃុំ គឺមានសង្កាត់ Mui Tram B ជាពិសេសគឺ “ភូមិឧស្សាហ៍រៀនសូត្រ” Giao Bay។ គ្រួសារជាច្រើនក្នុងភូមិបាន ថែទាំអោយកូនៗរៀនសូត្រពូកែហើយទទួលបានជោគជ័យក្នុងអាជីព។ ជំនាន់ មុនៗយកចិត្តទុកដាក់ ណែនាំដល់ជំនាន់ក្រោយៗ អោយរួមគ្នារក្សានិងពង្រីក ប្រពៃណីសិក្សា។ ហើយចលនាសិក្សានេះបានរីកសាយភាយជាបណ្ដើរៗ មិនត្រឹម តែនៅក្នុងសង្កាត់ Mui Tram B ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងឃុំទៀតផង”។
ដោយមានភាពឧស្សាហ៍ព្យាយាមក្នុងការធ្វើសេដ្ឋកិច្ចក៏ដូចជាការប្ដេជ្ញាចិត្ត រក្សាប្រពៃណីសិក្សារៀនសូត្រនោះ កុលបុត្រកុលធីតាជាច្រើននៅតំបន់ដី Quang បានឈានឡើងសម្រេចបានជោគជ័យនៅតំបន់ជាយព្រៃឈើ U Minh Ha ដែល នៅតែជួបការលំបាកយ៉ាងខ្លាំងនេះ ហើយបង្កើតឡើងប្រពៃណីឧស្សាហ៍រៀន សូត្រនិងពាណិជ្ជសញ្ញា “ភូមិឧស្សាហ៍រៀនសូត្រ Giao Bay” ដូចនាសព្វថ្ងៃ៕