ភូមិ Hum នៅខេត្ត Son Laធ្វើទេសចរណ៍សហគមន៍ដើម្បីរួមចំណែកកសាងជនបទថ្មី
Thu Thuy – Bui Hang -  
(VOV) /  
(VOV)_លោកអ្នកនាងជាទីមេត្រី! អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ដោយការ
ពង្រីករាល់តំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនជារបៀបមួយដែលជនរួមជាតិ ជាជនជាតិThaiនៅភូមិ Hum ឃុំ Chieng Xom ទីក្រុង Son La កំពុងអនុវត្ត។ ចំនួនទឹក ប្រាក់ដែលទទួលបានពីការធ្វើទេសចរណ៍សហគមន៍នេះ បើទោះបីមិនច្រើនក្តី
ប៉ុន្តែក៏ បាននិងកំពុងបើកចេញទិសដៅអភិវឌ្ឍន៍ថ្មីសំរាប់ភូមិនានានៅខេត្ត Son
La ក្នុងការកសាងជនបទថ្មី។
|
ជនរួមជាតិ ជាជនជាតិThaiនៅភូមិ Hum ឃុំ Chieng Xom ទីក្រុង Son La (TTXVN) |
ជិតនឹងទីក្រុង Son La ភូមិ Hum ឃុំ Chieng Xom មានគ្រួសារចំនួន១២៥ គ្រួ ក្នុងនោះភាគច្រើនគឺជនរួមជាតិជាជនជាតិThai។ កាលពីឆ្នាំ ២០១២មក ត្រូវ
បានខេត្ត Son La ជ្រើសរើសជាតំបន់កសាងភូមិទេសចរណ៍សហគមន៍ អ្នកភូមិ
Hum បានសកម្មរៀនសូត្រពីរបៀបធ្វើទេសចរណ៍ជំនាញ ឧទ្ទេសនាមអំពីកម្រាស់ប្រពៃណីដ៏ល្អស្អាត របស់ជនជាតិខ្លួន និងបង្កើនចំណូល។ ការអភិវឌ្ឍន៍ទេស ចរណ៍ នៅភូមិ Hum បានជួយអោយប្រជាជនរួចផុតពីភាពក្រីក្រជាជំហានៗ ខំ
ប្រឹង ប្រែងកសាងជនបទថ្មីប្រកបដោយជោគជ័យ។ បងស្រី Lu Thi Chien សមាជិ
កាសមាគម នារីភូមិ Hum បានអោយដឹងថា÷
“ នាគ្រាដំបូង ខ្ញុំនិងបងប្អូននារីក្នុងភូមិមានការខ្វល់ខ្វាយចិត្តពីព្រោះគិតថា÷
ការធ្វើទេសចរណ៍ពិបាកជាងធ្វើស្រែច្រើនណាស់។ ក្រោយនេះ ទទួលបានការណែនាំរបៀបទំនាក់ទំនង ឧទ្ទេសនាម ផ្សព្វផ្សាយអំពីចំណុចវប្បធម៌ដ៏វិសេសវិសាល
ដែល មានស្រាប់ យើងខ្ញុំបាននឹងនរចិត្តធ្វើទេសចរណ៍។”
ជនជាតិThai មានចំណុចវប្បធម៌វិសេសវិសាលដោយឡែករបស់ខ្លួនជាច្រើន ពីបណ្ដាមុខម្ហូបអាហារ ដល់បណ្ដាទំនៀមទំលាប់ ជំនឿសាសនា…ជា
ដើម។ ដូច្នេះ ការធ្វើអាជីវកម្មតំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិដើម្បីអភិវឌ្ឍន៍ ទេសចរណ៍ ជាទិសដៅដើមដំបូង ដែលត្រូវបានគណះកម្មាធិការទេសចរណ៍
សហគមន៍ ភូមិ Hum កំណត់។ លោក Quang Van Kho អនុប្រធានគណះកម្មាធិការ ទេសចរណ៍ភូមិ Hum បានអោយដឹងថា÷
“ ដោយឡែកអំពីមុខម្ហូបអាហារ ភូមិ Hum យើងខ្ញុំបានមានមុខម្ហូបអាហារ
ឆ្ងាញពិសារ ដែលបានភ្ញៀវទេសចរណ៍ចូលចិត្ត ដូចជា÷ បាយដំណើបពណ៌ចម្រុះ
ត្រីអាំង សម្លរស្បែកគោ …។ល។ នេះគឺជាបណ្ដាមុខម្ហូបអាហារប្រពៃណីរបស់ជន
រួមជាតិThai ។”
ដើម្បីជួយឧបត្ថម្ភជនរួមជាតិធ្វើទេសចរណ៍ ជារៀងរាល់ឆ្នាំ មន្ទីវប្បធម៌ កីឡា
និងទេសចរណ៍ខេត្ត បានរៀបចំបណ្ដាថ្នាក់ហ្វឺកហ្វឹនលទ្ធកម្ម ឧទ្ទេសនាម ផ្សព្វ
ផ្សាយវប្បធម៌ ម្ហូបអាហាររបស់ជនជាតិ ចែករំលែកបទពិសោធន៍ក្នុងការធ្វើទេស
ចរណ៍។ លោក Quang Van Phong មេភូមិ Hum បានអោយដឹងថា÷តាំងពីពេលធ្វើ
ទេសច រណ៍មក ការយល់ដឹងរបស់ជនរួមជាតិត្រូវបានផ្លាស់ប្តូរជាច្រើន។ ផ្លូវភូមិ គ្រប់ច្រកល្ហក ទិដ្ឋភាព បរិស្ថានក្នុងភូមិជានិច្ចកាលត្រូវបានរក្សារស្អាត។ កំណត់ការធ្វើទេសចរណ៍សហគមន៍ជារបៀបកសាងជនបទថ្មី រួមចំណែកលើក
ស្ទួយជីវភាពរស់នៅទាំងខាងសម្ភារះនិងស្មារតីសំរាប់ប្រជាជន បានជា អ្នកណាក៏សកម្មចូលរួមដែរ។ លោក Quang Van Phong មេភូមិ Hum បានអោយដឹងថែមទៀត
ថា÷
“ ការដែលភ្ញៀវទេសចរណ៍មកដល់ភូមិ Hum នឹងនាំមកនូវផលប្រយោជន៍
ជាច្រើន ទាំងខាងសម្ភារះនិងស្មារតីសំរាប់ជនរួមជាតិ។ ដូច្នេះ ប្រជាជនសប្បាយរីក
រាយណាស់។ តាមគំរោងនាចុងឆ្នាំ ២០១៣ និងដើមឆ្នាំ ២០១៤ គណះកម្មាធិការ
ទេស ចរណ៍ភូមិខិតខំប្រឹងប្រែងបង្រៀនអោយក្មួយហាត់ត្បាញចរបាប់ ច្រៀងបទ
ចម្រៀង Thai ដើម្បីបំរើភ្ញៀវទេសចរណ៍។”
កាលពីឆ្នាំ ២០១២មក ភូមិ Hum បានទទួលភ្ញៀវទេសចរណ៍ជាង២០ក្រុម
មកទស្សនា ដែលក្នុងនោះមានក្រុមភ្ញៀវទេសចរណ៍អន្តរជាតិមកពីកូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី …។ល។ ចំនួនទឹកប្រាក់ដែលទទួលបានពីការធ្វើទេសចរណ៍មិន ច្រើនទេ ប៉ុន្តែ ការអភិវឌ្ឍន៍ទួរទេសចរណ៍វប្បធម៌ បាននិងកំពុងជាទិសដៅកសាងជន បទថ្មីពោពេញទៅដោយសក្ដានុភាព នៅភូមិ Hum ក៏ដូចជាបណ្ដាភូមិផ្សេងៗនៅតំបន់ ព្រៃភ្នំឆ្ងាយដាច់ ស្រយាលនៅតំបន់ភាគពាយ័ព្យវៀតណាម៕
Thu Thuy – Bui Hang
-VOV