ភូមិ Phu Luu ខេត្ត Bac Ninh
TO TUAN -  
|
ភូមិ Phu Luu ខេត្ត Bac Ninh (VNA) |
(VOVworld) – ភូមិ Phu Luu ស្ថិតនៅទីរួមខេត្ត Tu Son ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ល្បីឈ្មោះដោយមុខរបរជួញដូរម្លូនិងស្លាពីយូរយា ណាស់មកហើយ។ ដោយហេតុនេះ ភូមិត្រូវបានប្រសិទ្ធថាភូមិ Giau ឬ Phu Luu ។ ភូមិ Phu Luu មានប្រពៃណីជួញដូរពូកែនិងជាស្រុកកំណើតនៃអ្នកប្រាជ្ញនិងសិល្បៈករល្បីឈ្មោះជាច្រើននាក់។ នាបច្ចុប្បន្ន រួមជាមួយការអភិវឌ្ឍន៍របស់ ប្រទេសជាតិ ភូមិ Phu Luu នៅរក្សាបានអត្តសញ្ញាណវប្បធម៌ប្រពៃណីនៃតំបន់ Kinh Bac។
ពីសតវត្សទី ១៥ ផ្សារ Giau នៅភូមិ Phu Luu ល្បីឈ្មោះជាផ្សារអ៊ូអរមាន មនុស្សម្នាជាច្រើនកុះករ។ ដល់ចុងសតវត្សទី ១៩ ផ្សារ Giau ត្រូវបានចាត់ទុកជា ផ្សារធំបំផុតមួយក្នុងទូទាំងប្រទេសវៀតណាម។ នៅពេលផ្សារប្រជុំនោះ គ្រួសារទាំងអស់ក្នុងភូមិសុទ្ធតែបើកហាងលក់ដូរ។ លោកស្រី Sam ជនចាស់ជរានៅភូមិ Phu Luu បានរៀបរាប់ថា៖
«មុននេះ នៅទីធាសាលាភូមិមានហាងលក់ម្លូស្លានិងហាងលក់ក្រណាត់ នៅចុងភូមិគឺផ្សារលក់ក្របីត្រីបង្កងនិងសាច់ជ្រូក។ និយាយរួមថា ផ្សារលក់ដូរ ប្រដាប់ប្រដារទាំងអស់ពីនង្គ័លដល់សូត្រក្រណាត់។ ឥឡូវនេះ ផ្សារទើបនឹងប្តូរ ទៅដើមភូមិ មុននេះ ផ្សារបានប្រជុំនៅក្នុងភូមិតែប៉ុណ្ណោះ។»
ពីភូមិលក់ដូររកស៊ីមានបានមួយដែលមានប្រពៃណីសង្វាតសិក្សារៀនសូត្រល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រ ភូមិ Phu Luu មានត្រកូលច្រើនដែលមានកូនចៅរៀន សូត្រពូកែនិងល្បីឈ្មោះដូចជា វិចិត្រករ Hoang Tich Chu អ្នកអក្សរសាស្ត្រ Kim Lan ឬ វិចិត្រករ Thanh Chuong។
នៅភូមិ Phu Luu រូមណីយដ្ឋានជនបទនៅរក្សាបានភាពបុរាណ និងសុខសាន្តត្រាណរបស់ខ្លួន។ ចំណុចលេចធ្លោនៅភូមិនេះគឺជាផ្លូវចាក់ថ្មខៀវ។ សាលាភូមិ Phu Luu មានដំបូលរាងខ្ពស់ត្រដែតដែលស្ថិតក្រោមស្រមោលដើម ពោធិបុរាណ។ វាត្រូវបានចាត់ទុកជាសាលាភូមិស្អាតបំផុតក្នុងចំណោមសាលា ភូមិបុរាណនៅតំបន់វាលសណ្តរ Bac Bo។ ភាពបុរាណសម្របជាមួយបរិយាកាស លក់ដូរដ៏អ៊ូរអរក្នុងផ្សារធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍វិលត្រឡប់មកអតីតកាលវិញ ប៉ុន្តែ រកឃើញថា៖ ភូមិនាបច្ចុប្បន្នមិនខុសពីវិថីក្នុងនគរទេ។ លោក Nguyen Trong Vu ប្រជាពលរដ្ឋមួយរូបនៅភូមិ Phu Luu បានឲ្យដឹងថា៖
«នាបច្ចុប្បន្ន ភូមិមានមណ្ឌលកែរ្ត៍តំណែលថ្នាក់ខេត្ត ថ្នាក់ជាតិ រួមមាន៖ សាលាភូមិ វិហារ វត្ត ទីកន្លែងធ្វើសក្ការបូជាខុងជឺនិងមន្ត្រីរដ្ឋការអក្សរសាស្ត្រ។ មានប្រជាជនចំនួន ៤០០០ នាក់ក្នុងទូទាំងភូមិ។ ក្រៅពីរបរលក់ដូរ អ្នកភូមិ Phu Luu មានរបរជាងឈើនិងរបរធ្វើម្ហូបអាហារសំរាប់អាពាហ៍ពិពាហ៍។ ជួរហាងធំៗនៅវិថីសុទ្ធតែចំណុះអ្នកភូមិ Phu Luu។»
ជីវភាពរស់នៅផ្លាស់ប្តូរដោយឥតឈប់ឈរ ក្នុងពេលដែលភូមិជាច្រើនបាត់ បង់ក្លោងទ្វារភូមិ នោះគឺភូមិ Phu Luu បានស្តារវាឡើងវិញ។ លើក្លោងទ្វារភូមិ មានពាក្យប្រដូចដែលមានអត្ថន័យថា៖ ទោះបីជាជាប់បណ្ឌិតឬឋានៈខ្ពស់ណា ត្រូវរក្សាឲ្យបានទំនៀមទំលាប់របស់ភូមិ។ បណ្ដាពាក្យ ប្រៀនប្រដៅរបស់ជីដូនជីតានៅត្រូវបានជំនាន់កូនចៅភូមិ Phu Luu រក្សារដល់ សព្វថ្ងៃ៕
TO TUAN