របរដាំមនចិញ្ចឹមដង្កូវនាងនាំមកនូវចំណូលខ្ពស់សម្រាប់ប្រជាកសិករ

(VOVWORLD) - ស្រុកព្រៃភ្នំ Duc Linh ខេត្ត Binh Thuan ភាគកណ្ដាល វៀតណាម កំពុង លើកទឹកចិត្តប្រជាកសិករអភិវឌ្ឍន៍របរដាំមនចិញ្ចឹមដង្កូវនាងតាមបច្ចេកទេសនិងពូជថ្មី។ ដោយនាំមកនូវប្រសិទ្ធភាពសេដ្ឋ កិច្ចខ្ពស់ជាង៣ដងបើប្រៀបធៀបនឹង ការដាំដំណាំប្រពៃណីផ្សេងៗ របរដាំមនចិញ្ចឹមដង្កូវនាងកំពុងជួយប្រជាកសិករ នៅទីនេះឲ្យមានជីវភាពរស់នៅកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។
របរដាំមនចិញ្ចឹមដង្កូវនាងនាំមកនូវចំណូលខ្ពស់សម្រាប់ប្រជាកសិករ - ảnh 1លោក Ho Doan Hung ជាកសិករមួយរូបក្នុងចំណោមកសិករនៅឃុំ Sung Nhon ស្រុក Duc Linh ខេត្ត Binh Thuan ដែលសកម្មផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះ (រូបថត៖ VOV)


លោក Ho Doan Hung ជាកសិករមួយរូបក្នុងចំណោមកសិករនៅឃុំ Sung Nhon ស្រុក Duc Linh ខេត្ត Binh Thuan ដែលសកម្មផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំ ដាំដុះ។ នាខែមេសាឆ្នាំទៅមិញ ក្រោយពីទៅទស្សនានៅតំបន់ដាំ មនចិញ្ចឹមដង្កូវនាងនៅ Bao Loc ខេត្ត Lam Dong លោក Hung បានសម្រេច ប្ដូរពីការដាំដំណាំដាំដុះផ្សេងៗទៅជាការដាំមនចិញ្ចឹមដង្កូវនាង។ ក្រោយរយៈពេល១ ឆ្នាំផ្លាស់ប្ដូរទៅរូបសណ្ឋានថ្មីនេះបាននាំមកនូវប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ នៅលើផ្ទៃ ដីដដែល ប៉ុន្តែរបរដាំមនចិញ្ចឹមដង្កូវនាងនាំមកនូវចំណូលខ្ពស់ច្រើនជាងបើប្រៀប នឹងរបរដាំដំណាំប្រពៃណី។ លោក Hung បានចែករំលែកថា៖

        “ជាមធ្យមនៅលើផ្ទៃដីដាំមនចិញ្ចឹមដង្កូវនាងមួយហិកតា នាំមកនូវប្រាក់ ចំណូលប្រមាណ ២០០លានដុង។ ដកការចំណាយពលកម្មនិងពូជចំនួន៨០លានដុង គឺខ្ញុំមានចំណេញ១២០លានដុងនៅលើផ្ទៃដីដាំមនមួយហិកតា”។

របរដាំមនចិញ្ចឹមដង្កូវនាងនាំមកនូវចំណូលខ្ពស់សម្រាប់ប្រជាកសិករ - ảnh 2លោក Phan Ngoc Ut  នឹងបើកទូលាយផ្ទៃដីដាំមនចិញ្ចឹមដង្កូវនាងរបស់ខ្លួន

        ដោយឃើញថា របរថ្មីនាំមកនូវប្រាក់ចំណូលខ្ពស់ជាង៣ដងបើប្រៀបនឹង របរដាំដំណាំប្រពៃណី បានជាកសិករផ្សេងៗមួយចំនួននៅឃុំ Sung Nhon ក៏បាន ផ្លាស់ទៅប្រកបមុខរបរថ្មីនេះដែរ។ លោក Phan Ngoc Ut បានផ្លាស់ប្ដូរផ្ទៃដីដាំ ដំណាំប្រមាណ៤ពាន់ម៉ែត្រការ៉េ ទៅជាផ្ទៃដីដាំមន។ ក្រោយរយៈពេល១៣ថ្ងៃតែ ប៉ុណ្ណោះ គ្រួសារលោករកបានប្រាក់ចំណូលជាង៨លានដុងពីការលក់សរសៃសូត្រដង្កូវនាង។ លោក Ut បានសំណេះសំណាលថា៖

        “មុននេះខ្ញុំដាំពោតនិងសណ្ដែក ប៉ុន្តែទើបនឹងបានផ្លាស់ទៅដាំមនបានប៉ុន្មាន ខែហើយ។ គ្រាដំបូងខ្ញុំធ្វើតិចតួចណាស់ ប៉ុន្តែដោយសារមានប្រសិទ្ធភាពខ្ពស់ បាន ជាខ្ញុំនឹងបន្តធ្វើនៅលើផ្ទៃដីប៉ុន្មានម៉ែត្រការេបន្ថែមទៀត”។

        នាពេលថ្មីៗនេះ ដោយប្រើប្រាស់ពូជមននិងពូជដង្កូវនាងថ្មី រួមជាមួយបច្ចេក ទេសចិញ្ចឹមទំនើបៗ ធ្វើឲ្យរបរដាំមនចិញ្ចឹមដង្កូវនាងមានឱកាសជាច្រើនដើម្បី អភិវឌ្ឍន៍។ ពូជមនថ្មីចេញស្លឹកច្រើន ហើយពូជដង្កូវនាងថ្មីក៏មានលទ្ធភាព បង្ការជំងឺប្រសើរជាង ចិញ្ចឹមងាយស្រួលជាង ហើយខ្ជាក់សូត្រដោយគុណភាព ខ្ពស់ជាង បើប្រៀបនឹងពូជដង្កូវនាងពីមុននេះផងដែរ។

        ដោយឈរលើស្មារតីផ្ទេរប្ដូរដំណាំដំដុះ រៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដើម្បីបង្កើនខ្សែសង្វាក់តំលៃទំនិញ ក៏ដូចជាប្រាក់ចំណូលសម្រាប់ប្រជាកសិករ ផងដែរ នាពេលកន្លងទៅ ស្រុក Duc Linh បានលើកទឹកចិត្តប្រជាកសិករឃុំ Sung Nhon នាំមុខគេក្នុងការអភិវឌ្ឍរូបសណ្ឋានដាំមនចិញ្ចឹមដង្កូវនាង ហើយ បន្ទាប់នោះ នឹងបើកទូលាយនៅទូទាំងស្រុក។ ក្នុងនោះ ការតភ្ជាប់ជាមួយសហ គ្រាសដើម្បីធានាស្ថិរភាពនៃការលក់ផលិតផលចេញគឺជាបញ្ហាគន្លឹះ។ លោក Truong Quang Den ប្រធានការិយាល័យកសិកម្មស្រុក Duc Linh បានឲ្យដឹងថា៖

        “ទន្ទឹមនឹងការបើកទូលាយផ្ទៃដដី យើងខ្ញុំក៏បើកទូលាយការតភ្ជាប់ ស្វែងរក សហគ្រាសដើម្បីវិនិយោគសហប្រតិបតិ្តការជាមួយអ្នកដាំមនចិញ្ចឹមដង្កូវនាងផងដែរ។ ដោយឈរលើស្មារតីនោះ ផ្នែកកសិកម្មបានយកចិត្តទុកដាក់  ចលនាសហ គ្រាសនិងប្រជាកសិករបង្កើតការតភ្ជាប់គ្នា ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តំលៃនេះឲ្យ បានខ្លាំងក្លាថែមទៀត”។

        រហូតមកដល់ពេលនេះ នៅឃុំ Sung Nhon ស្រុក Duc Linh មានគ្រួសារ កសិករចំនួន១៦ដែលប្រកបមុខរបរដាំមនចិញ្ចឹមដង្កូវនាងនៅលើផ្ទៃដីប្រមាណ ១០ហិកតា។ នាពេលកន្លងទៅ សរសៃសូត្រដង្កូវនាងមានតំលៃស្ថិរភាពពី១៥ ហ្មឺនដល់១៨ហ្មឺនដុងក្នុងមួយគីឡូក្រាម។ ជាមធ្យម កសិករមានប្រាក់ចំណេញ ប្រមាណ១០០លានដុងនៅលើផ្ទៃដីដាំមនចិញ្ចឹមដង្កូវនាងមួយហិកតាក្នុងមួយឆ្នាំ។ រូបសណ្ឋាននេះកំពុងនាំមកនូវប្រភពប្រាក់ចំណូលដ៏ខ្ពស់និងស្ថិរភាព សម្រាប់ប្រជាកសិករនៅស្រុកព្រៃភ្នំ Duc Linh ខេត្ត Binh Thuan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ