របរធ្វើកន្ទំរុយឬស្សីនៅភូមិ Thach Xa

(VOVWORLD) - ភូមិ Thach Xa ល្បីឈ្មោះដោយមុខរបរធ្វើកន្ទំរុយឬស្សី។ អាស្រ័យដោយភាពប៉ិនប្រសប់របស់ខ្លួន បណ្ដាសិប្បករនៅភូមិវត្ត Tay Phuong ឃុំ Thach Xa ស្រុក Thach That ទីក្រុងហាណូយ ផលិតកន្ទំរុយពីឬស្សីដ៏ស្អាត អស្ចារនិងរស់រវើកដែលធ្វើឲ្យភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសភ្ញាក់ផ្អើល។ 
របរធ្វើកន្ទំរុយឬស្សីនៅភូមិ Thach Xa   - ảnh 1 របរធ្វើកន្ទំរុយឬស្សីនៅភូមិ Thach Xa  

(VOVwolrd) - របរធ្វើកន្ទំរុយឬស្សីនៅភូមិ Thach Xa អភិវឌ្ឍន៍ក្នុងរយៈពេលជិត ២០ ឆ្នាំ  ហើយ។ នាគ្រាដំបូង អ្នកភូមិធ្វើកន្ទំរុយពីឬស្សីដូចទំនិញអនុស្សាវរីយ៍ដើម្បីលក់ ឲ្យភ្ញៀវទេសចរក្នុងពេលដែលគេទៅទស្សនានៅទីនេះឬវត្ត Tay Phuong។ កន្ទំរុយឬស្សីស្អាតនិងវិសេសវិសាលដែលមានតំលៃពី ៥ ពាន់ ដល់ ១០ ពាន់ដុង សំរាប់មួយក្បាលតែប៉ុណ្ណោះ ដូច្នេះ ភ្ញៀវទេសចរទិញច្រើនណាស់។ ជាជំហានៗ ការធ្វើកន្ទំរុយឬស្សីក្លាយទៅជាមុខរបរស្នូលរបស់ភូមិដើម្បីឆ្លើយតបនឹងតម្រូវ ការរបស់ទីផ្សារ។ សិប្បករធ្វើកន្ទំរុយឬស្សីមួយរូបនៅភូម Thach Xa លោក  Do Van Lien បានឲ្យដឹងថា៖

«បណ្ដាជំហានធ្វើកន្ទំឬស្សីគឺ៖ សំអាតឬស្សី ហាលឲ្យស្ងួត កាត់ជាបំណែកៗ ដូច៖ ស្លាប ខ្លួន ក្បាល ភ្ជាប់ស្លាបជាមួយតួដងខ្លួន ហើយលាបពណ៌។ ពិបាកបំផុតគឺការភ្ជាប់ស្លាបជាមួយតួដងខ្លួនយ៉ាងម៉េចដើមប្បីកន្ទំរុយអាចទំបានគ្នា។ ក្រៅពីកន្ទំរុយ យើងខ្ញុំធ្វើសត្វក្ងោក សត្វអណ្តើកនិងមេអំបៅ ទៀតផង។»

មូលដ្ឋានផលិតកន្ទំរុយឬស្សីល្បីឈ្មោះបំផុតនៅភូមិ Thach Xa គឺគ្រួសារ របស់លោក Nguyen Van Tai និងលោកស្រី Khuong Thi Tan។ ផលិតផលរបស់ ភូមិ គ្រួសារលោក Tai ល្បីឈ្មោះដោយភាពស្អាតនិងសម្បូរបែបចម្រុះពណ៌គួរឲ្យ ទាក់ទាញ។ លោក Nguyen Van Tai បានឲ្យដឹងថា៖

«ខ្ញុំគឺជាអ្នកដំបូងគេដែលចាប់ផ្តើមធ្វើកន្ទំរុយពីឬស្សីនៅភូមិនេះ។ នាគ្រាដំបូងយើងខ្ញុំផលិតកន្ទំរុយឬស្សីសំរាប់កុមារលេងតែប៉ុណ្ណោះ។ បន្ទាប់ពីលក់នៅទីផ្សារមនុស្សទិញទាំងអស់ពីនោះយើងខ្ញុំអភិវឌ្ឍន៍តទៅទៀត។ កន្ទំរុយឬស្សីនៃភូមិ Thach Xa ត្រូវបានវាយតំលៃស្អាតជាងផលិតផលពីតំបន់ផ្សេងៗ។ ព្រោះថា ផលិតផលនៅខាងក្រៅគ្មានការប៉ិនប្រសប់ទាំងខាងពណ៌ផងនិងវិចិត្សិល្បៈផង។»

ដើម្បីធានាឲ្យបានគុណភាពរបស់ផលិតផល អ្នកភូមិ Thach Xa ត្រូវទិញ និងប្រើប្រាស់ឬស្សីល្អពីខេត្ត Vinh Phuc ខេត្ត Hoa Binh និងខេត្ត Tuyen Quang ។ មុខរបរនេះដូចវិញ្ញាសារសិល្បៈមួយ។ ដើម្បីបង្កើនភាពស្អាតនៃផលិតផល សិប្បករនានាតុបតែងលើកន្ទំរុយគំនូរគួរឲ្យទាក់ទាញ។

        កន្ទំរុយ ស្លាប ក្ងោក ឬ អណ្តើកដែលត្រូវបានធ្វើពីឬស្សីនិមួយៗដូចគំនូររស់ រវើកមួយអំពីរូបភាពជនបទវៀតណាម។ រូបភាពកន្ទំរុយឬស្សីចម្រុះពណ៌បានធ្លាប់ ជាមួយភ្ញៀវទេសចរ។ លោក Nguyen Van Tai បានរៀបរាប់ថា៖

        «កន្ទំរុយឬស្សីភូមិ Thach Xa មានវត្តមានក្នុងទូទាំងប្រទេស ជាពិសេសនៅ ទីក្រុងធំៗដូចជា៖ ទីក្រុងហាណូយ ទីក្រុង Hoi An ទីក្រុង Da Nang ទីក្រុង Nha Trang កោះ Phu Quoc និងទីក្រុងហូជីមិញ។ ផលិតផលនេះត្រូវបាននាំចេញ ទៅទីផ្សារអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេសនិងជប៉ុន។ អណិកជនវៀតណាម នៅឯបរទេសចូលចិត្តនិងទិញធ្វើកាដូរច្រើនណាស់។ ចំពោះភ្ញៀវទេសចរបរទេស គេភ្ញាក់ផ្អើលណាស់ក្នុងពេលដែលដឹងថា៖ កន្ទំរុយឬស្សីអាចទំលើគ្រប់ទីកន្លែងទាំង អស់ ទោះជាលើចេសក៏ដោយ។ គេចូលចិត្តណាស់។»

        កុន្ទំរុយឬស្សីគឺជាប្រដាប់លេងគួរឲ្យទាក់ទាញចំពោះកុមារនិងជាគ្រៀងតុបតែងស្អាតក្នុងផ្ទះផង។ ទន្ទឹមនឹងនោះ កន្ទំរុយឬស្សីក៏ជាការដូរអនុស្សាវរីយ៍ពោរ ពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់វៀតណាម ទៀតផង។ អាស្រ័យដោយ ការប៉ិនប្រសប់របស់បណ្ដាសិប្បករនៅភូមិ Thach Xa ភាពស្អាតក្នុងវប្បធម៌របស់ ជនបទវៀតណាមត្រូវបានឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិ៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ