រូបសណ្ឋានគំរូក្នុងការតភ្ជាប់សង្វាក់បង្កើនតំលៃផ្នែកកសិកម្ម


រូបសណ្ឋានគំរូក្នុងការតភ្ជាប់សង្វាក់បង្កើនតំលៃផ្នែកកសិកម្ម - ảnh 1
រូបសណ្ឋានគំរូក្នុងការតភ្ជាប់សង្វាក់បង្កើនតំលៃផ្នែកកសិកម្ម (Image: nongthonmoihatinh)

(VOVworld) – ការបង្កើតខ្សែសង្វាក់តភ្ជាប់សំដៅលើកកំពស់សមត្ថភាពប្រកួត
ប្រជែងនិងតំលៃបន្ថែមក្នុងកសិកម្មគឺជាសន្នាការក្នុងការអភិវឌ្ឍន៍កសិកម្មនៅ
វៀតណាម។ មិនត្រឹមតែមានប្រជាកសិករចាំបាច់ត្រូវតភ្ជាប់ភ្លាម​ ប៉ុណ្ណោះទេ
ថែមទាំងសហគ្រាសមានតម្រូវការនេះ ទៀតផង។ នៅខេត្ត Ha Tinh ភាគកណ្ដា
លវៀតណាមរូបសណ្ឋានតភ្ជាប់សង្វាក់សហប្រតិបត្តិការធ្វើអាជីវកម្មប្រកប
ដោយប្រសិទ្ធភាពជាច្រើនបានរួមចំណែកស្តារឡើងវិញតំបន់ដីខ្សាច់ដែលត្រូវ
បានបំភ្លេច។

        ដើម្បីទៅកាន់ឃុំព្រៃភ្នំ Ky Bac ស្រុក Ky Anh ខេត្ត Ha Tinh ត្រូវឆ្លងផ្លូវគោក
មានចម្ងាយ ៥៩ គីឡូម៉ែត្រ។ អាកាសធាតុនៅទីនេះមិនអំណោយ ផលទេ ដោយ
ហេតុនេះ ជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកជាច្រើន។ ប៉ុន្តែ គិតតាំង
ពីពេលសហករ Hoang Chau ដាក់ឲ្យដំណើរការដែលរួមចំណែក ស្តារតំបន់នេះ
ឡើងវិញ។ នាយិការសហករ Hoang Chau លោកស្រី Tran Thi Chau បានឲ្យដឹង
ថា៖ នាគ្រាដំបូង សហករមានសមាជិកចំនួន ៦ នាក់តែប៉ុណ្ណោះ ដែលបានតភ្ជាប់
ជាមួយគ្នាដើម្បីធ្វើសេវ៉ាកម្មដឹកជញ្ជូនំនិញបំរើប្រជាជននៅឃុំ  Ky Bac និងតំបន់
ជុំវិញមួយចំនួន។ ដោយសារគ្មានគោលដៅនិងទិសដៅធ្វើ សកម្មភាព សមាជិក
នានាក្នុងសហករគ្រាន់តែទទួលបាន ៥០ ម៉ឺនដុង/ខែ ប៉ុណ្ណោះ។ ដល់ឆ្នាំ ២០១២
 សហករត្រូវបានសម្ព័ន្ធសហការខេត្ត Ha Tinh ពិគ្រោះយោបល់អំពីផែនការ
ផលិតកម្ម ជួយឧបត្ថម្ភខ្ចីទុននិងតភ្ជាប់ជាមួយអគ្គ ក្រុមហ៊ុនផលរ៉ែនិងពាណិជ្ជ
កម្ម Mitraco Ha Tinh ដើម្បីសហប្រតិបត្តិការចិញ្ចឹម សត្វជ្រូកមេ។ នេះគឺជារូប
សណ្ឋានចិញ្ចឹមជ្រូកមេដំបូងរបស់ក្រុមហ៊ុន  Mitraco ក៏ដូចជា រូបសណ្ឋានចិញ្ចឹម
ជ្រូកមេសាកល្បងរបស់ខេត្ត Ha Tinh ផងដែរ។ ក្នុងពេលទើបនឹងបង្កើតឡើង
សហករត្រឹមតែមានអ្នករួមទុនចំនួន ៧ នាក់ប៉ុណ្ណោះ រហូតមកដល់ពេលនេះ
សមាជិកបានកើនឡើង ១០ នាក់និងប្រភព ទុនទទួលបាន ៦ ពានលានដុង។
លោកស្រី Tran Thi Chau បានឲ្យដឹងថា៖

        «សហករត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈនិងទិញផលិតផល។ សហករបាន
តផ្ជាប់គ្រួសារកសិករនិងក្រុមហ៊ុនទិញរាល់ផលិតផល។ រូបសណ្ឋាននេះត្រូវបាន
 ជួយឧតប្ថម្ភខាងបច្ចេកទេសនិងថ្នាំសង្កូរ ដោយហេតុនេះ ប្រជាកសិករនឹងចិត្ត
ផលិត។»

        ក្តាន់គឺជាប្រភេទសត្វចិញ្ចឹមសមស្របនឹងលក្ខណៈធម្មជាតិដែលនាំមកនូវ
តំលៃសេដ្ឋកិច្ចខ្ពស់ ដោយហេតុនេះ ខេត្ត Ha Tinh បានកំណត់នេះគឺជាផលិត
ផលស្នូលដែលត្រូវបានផ្តល់អាទិភាពរាល់ប្រភពកំលាំងដើម្បីអភិវឌ្ឍន៍ជាពិសេស
គឺការចិញ្ចឹមសត្វក្តាន់ពូជនិងការចិញ្ចឹមក្តាន់យកស្នែង។ ពីតម្រូការទី ផ្សារនិង
គោលនយោបាយជួយឧបត្ថម្ភរបស់ខេត្ត រូបសណ្ឋានចិញ្ចឹមក្តាន់តិចតូច ដល់
កសិដ្ឋានទ្រង់ទ្រាយធំកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងដែលនាំមកនូវចំណូលខ្ពស់
សំរាប់ប្រជាកសិករ រួមចំណែកកសាងជនបទថ្មី​និងកាត់បន្ថយភាពក្រីក្រ។
ប្រធានសហករសេវ៉ាកម្មក្តាន់ពូជ ស្នែងក្តាន់ លោក  Phan Van Luat បានឲ្យដឹង
 ថា៖               

        «មុននេះ ស្នែងក្តាន់ត្រូវបានអាជីវករដាក់សម្ពាធខាងតំលៃ។ ប៉ុន្តែ គិតតាំង
ពី ពេលចុះហត្ថលេខាជាមួយសហករ ប្រជាកសិករឃុំ Son Lam សប្បាយរីក
រាយ ណាស់ ដោយសារ សហករឈរប្រមូលនិងទិញរាល់ផលិតផល។ នា
ពេលខាង មុខ សហករនឹងបន្តអភិវឌ្ឍន៍ ប៉ុន្តែ នៅជួបការលំបាកខាងប្រភព
ទុន។ យើងខ្ញុំ សង្ឃឹមថា៖ សហការនឹងខ្ចីទុនដើម្បីអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លា
ថែមទៀត។»

        នេះគឺជាសហករចំនួន ២ ក្នុងចំណោមសហករកសិកម្មដែលធ្វើសកម្មភាព
 ប្រកបដោយប្រសិទ្ធភាពនៅខេត្ត Ha Tinh។ រហូតមកដល់ពេលនេះ ខេត្ត Ha
Tinh បានកសាងរូបសណ្ឋានកសិកម្មចំនួន ៧០០០ ដែលនាំមកនូវចំណូលធំពី
 ការដាំបន្លែនិងចិញ្ចឹមសត្វ។ ចំណុចលេចធ្លោក្នុងផលិតកសិកម្មនៅខេត្ត Ha
Tinh គឺការបង្កើតជាលើកដំបូងសង្វាក់តភ្ជាប់ក្នុងផលិតកម្មនិងប្រើប្រាស់ផលិត
 ផល។ លេខាគណៈកម្មាធិការបក្សខេត្ត Ha Tinh លោក Le Dinh Son បានអះ អាងថា៖                       

        «នាបច្ចុប្បន្ន ផលិតកម្មត្រូវតភ្ជាប់ ប្រសិនបើ ប្រជាកសិករនៅផលិតជា
ធម្មតា មិនអនុវត្តបច្ចេកវិទ្យាក្នុងកសិកម្ម ការលក់ផលិតផលពិបាកណាស់។
ដោយហេតុនេះ យើងត្រូវតភ្ជាប់ពីក្រុមផលិតកម្ម សហករ ជាមួយសហគ្រាស។»

        សហករដើរតួនាទីតភ្ជាប់កសិករជាមួយអង្គភាពអាជីវកម្ម ក្រៅពីនោះ ត្រូវ
 ត្រួតពិនិត្យដំណើរផលិតកម្មផ្ទៃក្នុង ជួយឧបត្ថម្ភកសិករវិនិយោគក្នុងសកម្មភាព
 ផ្សេងៗ។

        ពីបណ្តារូបសណ្ឋានតភ្ជាប់សង្វាក់ក្នុងផលិតកម្មកសិកម្មនៅខេត្ត Ha Tinh​
បានសឲ្យឃើញថា៖ សហករគឺជាកត្តាសំខាន់ដើម្បីផ្សាភ្ជាប់កសិករជាមួយ
 អាជីវករ។ បទពិសោធន៍ដំបូងពីខេត្ត Ha Tinh បានសឲ្យឃើញថា៖ ការតភ្ជាប់
នេះ កាន់តែស្អិតរមូតពេលណា នោះគឺតំលៃផលិតកសិកម្មត្រូវបានបង្កើនខ្លាំង
ក្លាថែមទៀតឆ្ពោះទៅគោលដៅលើកំពស់និងធានាចំណូលនិរន្តភាពសំរាប់
ប្រជាកសិករ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ