លើកកម្ពស់តម្លៃផលិតផលពីដើមឈូក នៅខេត្ត Dong Thap

(VOVWORLD) - ដើមឈូកគឺជានិមិត្តដ៏វិសេសវិសាលមួយរបស់ខេត្ត Dong Thap ដែលត្រូវបានគេស្គាល់ដល់ជាតំបន់មានវាលឈូកដ៏ធំល្វឹងល្វើយ ។ 
លើកកម្ពស់តម្លៃផលិតផលពីដើមឈូក នៅខេត្ត Dong Thap   - ảnh 1ដើមឈូកគឺជានិមិត្តដ៏វិសេសវិសាលមួយរបស់ខេត្ត Dong Thap ដែលត្រូវបានគេស្គាល់ដល់ជាតំបន់មានវាលឈូកដ៏ធំល្វឹងល្វើយ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បងប្អូនប្រជាកសិករ និងមូលដ្ឋានបានកសាង និងធ្វើអាជីវកម្មពីដើមឈូកប្រកបដោយប្រសិទ្ធភាព ដោយនាំមកនូវផលចំណេញជាងច្រើនដង បើប្រៀបធៀបនឹងការដាំដំណាំស្រូវ។ មានផលិតផលជាង ២០ មុខ ដែលបានកែច្នៃពីដើមឈូកដូចជា៖ ឈូកសម្ងួតជាមួយប៊ឺរ័ ស្រាឈូក តែឈូកគ្រប់ប្រភេទ ផ្កាឈូក ហើយប្រជាជនជាច្រើនគ្រួសារបានរស់នៅប្រកបដោយស្ថិភាព ដោយពឹងផ្អែកលើដើមឈូកផងដែរ។

គម្រោងរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងផលិតកម្មកសិកម្មរបស់ស្រុក Thap Muoi ខេត្ត Dong Thap បានផ្ដោតសំខាន់លើផលិតផលពីដើមឈូក។ ផលិតផលពីដើមឈូកបាននាំចេញទៅកាន់បណ្ដាប្រទេសនៅលើពិភពលោក ដោយនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ជូនប្រជាកសិករ។ លោក Nguyen Xuan Thang អគ្គនាយកក្រុមហ៊ុនភាគហ៊ុនចំណីអាហារឈូក Dai Viet ខេត្ត Binh Duong បានឲ្យដឹងថា៖ ក្រុមហ៊ុនមានសាខានៅខេត្ត Dong Thap ដើម្បីប្រមូលទិញផលិតផលជូនប្រជាកសិករ។ នាបច្ចុប្បន្ននេះ តម្រូវការទីផ្សារអំពីឈូកគឺធំធេងណាស់ ហើយនេះគឺជាឱកាសដ៏ល្អ ដើម្បីនាំផលិតផលដល់ដៃអតិថិជននៅទូទាំងប្រទេស។ លោកបានឲ្យដឹងថា៖ “ដំបូងឡើយ គឺប្រជាកសិករចំបាច់ត្រូវដាំដើមឈូកឲ្យបានល្អ។ ទីពីរគឺផ្ដោតសំខាន់លើដំណាក់កាលកែច្នៃ ហើយទីបីគឺសហការជាមួយគ្នា ដើម្បីធ្វើពាណិជ្ជកម្ម។ តាមផែនការ ក្នុងរយៈពេលមួយទៅពីរឆ្នាំទៀត យើងខ្ញុំនឹងរៀបចំផែនការមេសម្រាប់តំបន់ដាំដុះផងដែរ”។

ដើម្បីលើកកម្ពស់តម្លៃឈូកនៅខេត្ត Dong Thap នោះ ក្រុមហ៊ុនជាច្រើន ដែលមានជំនាញកែច្នៃផលិតផលពីដើមឈូក ដូចជា៖ ឈូកសម្ងួតជាមួយប៊ឺរ័ ស្រាឈូក តែឈូកគ្រប់ប្រភេទ ផ្កាឈូក និងផលិតផលជាច្រើនមុខទៀត ដែលធ្វើពីដើមឈូក។ លោក Ngo Khanh Huy នាយកក្រុមហ៊ុនចំណាត់ផលិតកម្ម ពាណិជ្ជកម្ម និងសេវាកម្ម Khanh Thu នៅស្រុក Thap Muoi ដែលមានជំនាញផលិត ផលិតផលពីដើមឈូកបានឲ្យដឹងថា៖ ដើម្បីធ្វើពិពិធកម្មផលិតផល ពីដើម ឈូកនោះ ក្រុមហ៊ុនកំពុងផលិតទឹកឈូកកំប៉ុង ហើយតាមនោះ លើកកម្ពស់ តម្លៃពីដើមឈូក។ ដើម្បីធានា គុណភាពនិងប្រភពផ្គត់ផ្គង់នោះ សហគ្រាស និងក្រុមគ្រួសារនានាកំពុងកសាងតំបន់វត្ថុធាតុដើម សំដៅឆ្លើយតបនឹងបទដ្ឋាន និង កិច្ចសន្យាសម្រាប់ដៃគូ។ លោក Ngo Khanh Huy បានឲ្យដឹងថា៖ “ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ សហគ្រាសនានាចាំបាច់ត្រូវមានតំបន់វត្ថុធាតុដើម និងរោងចក្រកែច្នៃ។ សហគ្រាស Khanh Thu បានត្រៀមរៀបចំ ហើយកំពុង សាងសង់ប្រព័ន្ធ ដែលមានស្តង់ដា ISO ២០០០ សម្រាប់តំបន់ដាំដើមឈូក”។

លើកកម្ពស់តម្លៃផលិតផលពីដើមឈូក នៅខេត្ត Dong Thap   - ảnh 2ផលិតផល ដែលធ្វើពីដើមឈូក

ដើម្បីអភិវឌ្ឍន៍ដើមឈូកប្រកបដោយចីរភាព ជួយប្រជាជនរក្សាជីវភាពរស់នៅប្រកបដោយស្ថិរភាពនោះ ស្រុក Thap Muoi បានរៀបចំផែនការមេ ស្ដីពីតំបន់ដាំដើមឈូក ដែលមានផ្ទៃដីសរុបប្រមាណ ៣០០ ហិកតា ដោយមានអនុតំបន់ជាច្រើនដូចជា៖ បម្រើទេសចរណ៍ ផ្គត់ផ្គង់ប្រភពវត្ថុធាតុដើមឈូក  កសាងភូមិរបរសូត្រឈូក។ លើសពីនេះទៀត មូលដ្ឋានបានអំពាវនាវដល់សហគ្រាស និងលើកទឹកចិត្តដល់បណ្ដាសប្បកម្មផលិតកម្ម កែច្នៃបណ្ដាផលិតផលពីដើមឈូក ដើម្បីធ្វើជាថ្នាំឱសថ។ លោក Nguyen Phuoc Thien ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Dong Thap បានឲ្យដឹងថា៖ ក្រៅពីតម្លៃសេដ្ឋកិច្ចខាងនាំចេញផលិតផលពីដើមឈូកនោះ គឺចាំបាច់ត្រូវតភ្ជាប់រូបភាពដើមឈូកដល់ភ្ញៀវទេសចរទៀតផង។ នេះគឺជាតម្លៃមួយ ដែលនៅមានសក្កានុពលជាច្រើននៅខេត្ត Dong Thap នារយៈពេលខាងមុខ។ លោក Nguyen Phuoc Thien បានឲ្យដឹងថា៖ “កាលពីមុនមានដើមឈូកច្រើនប្រភេទ ហើយផលិតចេញជាផលិតផលជាច្រើន ប៉ុន្តែមានដើមឈូកមួយចំនួន ដែលមិនសក្តិសមនឹងផលិតផលសម្រាប់ធាតុចេញទៀតឡើយ ពោលគឺ ដាំដើមឈូកសម្រាប់យកមើម ដាំដើមឈូកសម្រាប់យកផ្ការ និងដាំដើមឈូកសម្រាប់យកក្រឳឈូក គឺមានលក្ខណៈខុសពីគ្នា។ ដូច្ចេះហើយ នាពេលខាងមុខ យើងខ្ញុំនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើតំបន់ណា ដែលសក្តិសមនឹងការដាំដើមឈូក ឬសហការជាមួយ សហករណ៍សហគ្រាស ដែលមានតម្រូវការ ដើម្បីពង្រីក និងអភិវឌ្ឍន៍ដើមឈូកសម្រាប់ខេត្តផងដែរ”។

ដើមឈូក បានផ្សារភ្ជាប់ជាមួយនឹងរូបភាពភូមិសាស្ត្រដើមឈូកក្រហម Dong Thap  ហើយផលប្រយោជន៍ខាងសេដ្ឋកិច្ចពីដើមឈូកសម្រាប់ប្រជាជន គឺខ្ពស់ជាងច្រើនដង បើប្រៀបធៀបនឹងរបរដាំដាំណាំស្រូវ។ ទោះយ៉ាងណាក៏ដោយ ដើម្បីលើកកម្ពស់តម្លៃនៃដើមឈូក Dong Thap នោះ ការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងប្រជាជន និងសហគ្រាសគឺជាបញ្ហាគន្លឹះ ដើម្បីលើកកម្ពស់ពាណិជ្ជសញ្ញា កិត្យានុភាពនៃផលិតផលដែលធ្វើពីដើមឈូក។ ទន្ទឹមនឹងនេះ ត្រូវមានគោលការណ៍ជួយឧបត្ថម្ភអំពីគ្រាប់ពូជ ជំនាញនិងគ្រឿងបរិក្ខារ ដើម្បីសាងសង់តំបន់វត្ថុធាតិដើមធំៗ សំដៅឆ្លើយតបនឹងតម្រូវការក្នុងស្រុក ក៏ដូចជាបម្រើការនាំចេញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ