លទ្ធផលនៃរូបសណ្ឋានគួបផ្សុំរវាងផ្នែកចំនួន៤នៅទីរួមខេត្ត Quang Yen ខេត្ត Quang Ninh

(VOV)_ក្នុងការកសាងជនបទថ្មី ខេត្ត Quang Ninh បានយកចិត្ត​ទុក​ដាក់ដល់ការ
អភិវឌ្ឍន៍ បណ្ដារូបសណ្ឋានលើកកំពស់ប្រសិទ្ធិភាព ផលិតកម្ម ដោយការជំរុញខ្លាំង​
គួបផ្សុំរវាង រដ្ឋ-អង្គភាពអាជីវកម្ម អ្នកវិទ្យាសាស្ត្រ និងអ្នកផលិត ក្នុងការ​ប្រើប្រាស់​ផលិតផល សំរាប់ប្រជាកសិករ។ នៅទីរួមខេត្ត Quang Yen ខេត្ត​ Quang Ninh (ភាគខាង ជើងវៀតណាម) រូបសណ្ឋាននេះបាននាំមកនូវផល​ប្រយោជន៍​ជាជំហានដំបូង សំរាប់ ប្រជាកសិករ ក៏ដូចជាចលនាកសាងជនបទថ្មី។ ​

លទ្ធផលនៃរូបសណ្ឋានគួបផ្សុំរវាងផ្នែកចំនួន៤នៅទីរួមខេត្ត Quang Yen ខេត្ត Quang Ninh - ảnh 1
ខេត្ត Quang Ninh (www.quangninh.gov.vn )

គំរោងការណ៍ ដាំបន្លែសុវត្ថិភាពនៅទីរួមខេត្ត Quang Yen ដោយ​ក្រុមហ៊ុនភាគហ៊ុន
 Viet Long ដំណើការបានអនុវត្តបណ្ដាសមិទ្ធផលវិទ្យា​សាស្ត្រ​ បច្ចេកវិទ្យាជឿនលឿន 
អំពីពូជបន្លែគុណភាពសុវត្ថិភាពម្ហូបអាហារតាមបទដ្ឋាននៃរូបសណ្ឋាន÷ អនុវត្តផលិត កម្ម កសិកម្មល្អ ( Viet​Gap)។ ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុនបានអនុវត្តលើផ្ទៃដីប្រវែង១០
ហិកតា  ដល់ឆ្នាំ ២០១៣ គំរោងការណ៍ត្រូវបានបើកទូលាយលើផ្ទៃដីចំនួន៣២ហិក
តា។  ដើម្បីបំរើគំរោងការណ៍នេះ ក្រុមហ៊ុន បានវិនិយោគកសាងផ្លូវចំនួន១៥០០ម៉ែត្រ
 មណ្ឌល​ដាំពូជបន្លែ បើកថ្នាក់ហ្វឹកហ្វឺនបច្ចេកទេសដាំដុះ និងថែទាំបន្លែសំរាប់​កសិករ។ លោកស្រី Dang Thi Dung នៅសង្កាត់ Cong Hoa ទីរួមខេត្ត Quang Yen បានអោយដឹងថា÷ 

          “ ចាប់ពីពេលក្រុមហ៊ុន Viet Long អនុវត្តបច្ចេកទេស​នៅឃុំ ​ខ្ញុំ​ឃើញ​ថា​÷​របៀប
ផលិត កម្ម កូនពូជ …សុទ្ធតែបានផ្លាស់ប្តូរ។ ដាំតាមបច្ចេកទេសនេះ ធានា​អំពីសុវត្ថិ
ភាព  ដោយគ្មានថ្នាំកំចាត់ដង្កូវច្រើន …។ល។ ទន្ទឹននឹងនោះ ការនាំចេញផលិតផល
ក៏បាន ធានាល្អជាង ដាំដល់ត្រឹមណា លក់ដល់ត្រឹមនោះ។ ចំណូលជាប្រចាំខែ​របស់ យើងខ្ញុំត្រូវបានធានានិងគ្រប់គ្រាន់។”

          នាបច្ចុប្បន្ន គំរោងការណ៍នេះកំពុងអនុវត្តពិសោធនៅសង្កាត់ Cong Hoa ​ទៀត។ ​ដើម្បីធានាគុណភាព ​ ក្រុមហ៊ុនបានរួមសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ​ដើម ឈើស្បៀងអាហារ និងដើមឈើម្ហូបអាហារ វិទ្យស្ថានកសិកម្ម ដើម្បីផ្ទេរប្តូរបច្ចេកទេស
ដាំដុះ និងថែទាំ ដាក់ជីគីមី ថ្នាំការពារដំណាំ ធានាតម្រូវការអំពីគុណភាព បំរើផលិត
កម្មបន្លែសុវត្ថិភាព ។ លោក Le Quang Thang នាយកក្រុមហ៊ុន​ភាគ​ហ៊ុន ​Viet Long បាន អោយដឹងថា÷

          “ ខ្ញុំកំណត់ថា÷ អង្គភាពអាជីវកម្មត្រូវបំពេញគ្រប់លក្ខណះដើម្បីនាំចេញ មិន​អាចបង្ខំប្រជាកសិករធ្វើបានទេ។ ខ្ញុំគិតថា÷ ប្រជាកសិករស្ម័គ្រចិត្តធ្វើតាម គឺទើប​ចីរភាពបាន និងការស្ម័គ្រចិត្តនោះបានគឺនៅពេលដែលប្រជាកសិករឃើញបានផល​
ប្រយោជន៍។​ដូច្នេះអង្គភាពអាជីវកម្មត្រូវធ្វើមុន ដើម្បីអោយគេឃើញថា ផល​ប្រយោជន៍នេះគឺសំរាប់ប្រជាកសិករ។”

          ក្នុងកម្មវិធីគោលដៅជាតិ​អំពីការកសាងជនបទថ្មី ខេត្ត Quang Ninh បាន​កំណត់
តួ នាទីរបស់ប្រជាជនគឺជាម្ចាស់ការ ទន្ទឹមនឹងនោះ អង្គភាពអាជីវកម្មបាន​រួមដំណើរ 
សហការ ជាមួយតំបន់ផ្សេងៗ ដើម្បីកសាងបណ្ដាតំបន់ផលិតកម្ម​ដោយឡែក តាម
ទិសគួបផ្សុំ រវាងផ្នែកទាំង៤ រួមចំណែកអភិវឌ្ឍន៍ផលិតកម្ម​តាមទិសចីរភាព។ ស្ដីពីតួ នាទីរបស់បណ្ដារូបសណ្ឋានតាមទិសចងសម្ព័ន្ធនេះ លោក Truong Cong Ngan ប្រធាន គណះកម្មាធិការកសាងជន​បទថ្មី ខេត្ត​Quang Ninh បានអោយដឹងថា÷

          “ មានបណ្ដាអង្គភាពអាជីវកម្មបែងចែកផលិតផល កសិផលរបស់កសិករ។ ​
នោះគឺ បណ្ដារូបសណ្ឋានគំរូ។ យើងខ្ញុំមានគោលបំណងយករូបសណ្ឋានទាំងនោះ  ដើម្បីឃោសនា បើកទូលាយ ដើម្បីបង្កើតចលនាកសាងជនបទថ្មី នៅខេត្ត Quang
Ninh។ និងនោះគឺជា​កំលាំងចលករ ដើម្បីអនុវត្តបដិវត្តន៍ក្នុង​ការ​កសាងជនបទថ្មី ជា
មួយ តួនាទី សង្គមទាំងមូលរួមកម្លាំងកាយចិត្តកសាងជនបទថ្មី។ ”

          ជោគជ័យជាជំហានដំបូង ក្នុងការកសាងជនបទថ្មីរបស់ខេត្ត Quang Ninh នោះ
គឺ បង្កើតឡើងចលនាប្រឡងប្រណាំងផលិត​ ឈានឡើងធ្វើមានជូនប្រជាជនដែល ក្នុងនោះមានការរួមវិភាគទានដ៏សែនសំខាន់របស់អង្គភាព​អាជីវកម្ម រួមចំណែកជំ
រុញល្បឿនអោយ បានសម្រេចកម្មវិធីគោលដៅជាតិកសាងជនបទថ្មី៕



ប្រតិកម្មទៅវិញ

ផ្សេងៗ