វៀតណាមការពារប្រភពទឹកដើម្បីអភិវឌ្ឍន៍ជនបទចីរភាព

(VOV)_រួមជាមួយប្រព័ន្ធព្រែក ទន្លេ បឹងបួរយ៉ាងច្រើន ស្អែកស្កះនិងស្ថិតនៅក្នុង
តំបន់ត្រពិកមូសុង វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសមានប្រភពធនធាន
ទឹកយ៉ាងសម្បូរហូហៀរ​។ ដោយ​កំណត់​ថាទឹកជាធនធាន១ដើរតួនាទីសំខាន់ពិ
សេស ជាពិសេសគឺក្នុងវិស័យអភិវឌ្ឍន៍​កសិកម្ម ជនបទ រដ្ឋាភិបាលវៀតណាមជា
និច្ចកាលខំប្រឹងប្រែងបង្កើន និងសុក្រិតបែបបទ គោលនយោបាយ ដើម្បីធានាធន
ធានទឹក។

វៀតណាមការពារប្រភពទឹកដើម្បីអភិវឌ្ឍន៍ជនបទចីរភាព - ảnh 1
វៀតណាមការពារប្រភពទឹកដើម្បីអភិវឌ្ឍន៍ជនបទចីរភាព

វៀតណាមមានទន្លេ និងស្រះចំនួន៣៥០០ ដោយមានប្រវែងជាង១០​គីឡូ
ម៉ែត្រ។ ស្ថានភាពជាក់ស្ដែង អភិវឌ្ឍន៍ប្រទេសជាតិ បានសរអោយឃើញថា៖ ធន
ធានទឹក ជាកត្តាសំខាន់ក្នុងការធានាសន្តិសុខស្បៀងអាហារ ​សន្តិសុខ​ថាមពល
 និងក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម។ ចំពោះ​វិស័យកសិកម្ម 
នាពេលកន្លងទៅ ប្រភពធនធានទឹកដើរតួនាទីដ៏សែនសំខាន់ អាស្រ័យហេតុនេះ
វៀតណាមឈរលំដាប់ថ្នាក់លេខ២លើទូទាំងពិភពលោកក្នុងការនាំចេញអង្ករ។
 នាបច្ចុប្បន្ន ទឹកបំរើអោយផលិតកម្មកសិកម្ម ភាគច្រើនគឺប្រមូលផ្តុំនៅតំបន់ចំនួន
២ នោះគឺវាលទំនាបទន្លេ Hong និងវាលទំនាបទន្លេ Cuu Long ​(ស្មើនឹង៧០% ​បរិ
មាណទឹកប្រើប្រាស់)។ ទឹកក៏ដើរតួនាទីសម្រេចអំពីកំណើននៃផលិតផល​ឧស្សា
ហកម្មផ្សេងៗទៀត ដូចជា៖​ តែ កាហ្វេ ម្រេច…លៗ ប៉ុន្តែ នាបច្ចុប្បន្ន​វៀតណាម
ក៏កំពុងប្រឈមមុខនឹងការសាកល្បងអំពីប្រភពធនធានទឹកជាច្រើនដែរ។ បរិ
មាណទឹកទន្លេ បឹងបួរ ចំនួន២/៣ របស់វៀតណាម ត្រូវបានកកើតឡើងនៅខាង
ក្រៅដែនដី ហើយបណ្ដាយន្តការ គោលនយោបាយសហប្រតិបត្តិការ ចែករំលែក
ប្រភពទឹករវាងបណ្ដាប្រទេសមានប្រភពទឹកដូចគ្នា មិនទាន់ពង្រីកបានប្រសិទ្ធិ
​ភាពនៅឡើយ។ ទន្ទឹមនឹងនោះ កម្លាំងសម្ពាធអំពីចំនួនប្រជាជនកើនឡើងយ៉ាង
ខ្លាំង ក៏ជះ​ឥទ្ធិពលដល់ធនធានទឹកផងដែរ។ លោក ៖Le Huu Thuan អនុប្រធាន​
នាយកដ្ឋាន​គ្រប់គ្រងប្រភពទឹក នៃ​ក្រសួងធនធាននិងបរិស្ថាន បានអោយដឹងថា៖

          “ តាមព្យាករណ៍ថា៖ ឆ្នាំ ២០២០ ចំនួនប្រជាជនវៀតណាមនឹងមានដល់
បាន១០០​លាននាក់។ ការកើនឡើងចំនួនប្រជាជន តម្រូវការធានាជីវភាពរស់
នៅ និងបំរើការអភិវឌ្ឍន៍​ផលិតកម្ម ជីវភាពរស់នៅរបស់ប្រជាជន នោះគឺជាការ
លំបាកសាកល្បងធំ១ ​ចំពោះការអភិវឌ្ឍន៍នៃធនធានទឹករបស់ប្រទេសនិមួយៗ។”


វៀតណាមការពារប្រភពទឹកដើម្បីអភិវឌ្ឍន៍ជនបទចីរភាព - ảnh 2
វៀតណាមការពារប្រភពទឹកដើម្បីអភិវឌ្ឍន៍ជនបទចីរភាព

តាមអ្នកជំនាញការធនធានទឹក លោកស្រី Nguyen Thi Phuong Lam ថា៖ ​ដើម្បី
អភិវឌ្ឍន៍ធនធានទឹកប្រកបដោយចីរភាពវៀតណាមត្រូវផ្តល់​អាទិភាពអោយការងារ
គ្រប់គ្រងធនធានទឹក និងត្រូវចលនាប្រមូលផ្តុំសហគមន៍ទាំងមូលចូលរួមការងារ
នេះដែរ៖       

          “ សហគមន៍អ្នកប្រើប្រាស់ទឹក និងអ្នកគ្រប់គ្រងធនធានទឹក​ត្រូវជួបជុំជាមួយ
គ្នា ដើម្បី​ពិភាក្សា ឯកភាពអំពីគោលដៅអភិវឌ្ឍន៍ចីរភាព។ ពីនោះ បណ្ដាអ្ន​កគ្រប់
គ្រង​ទឹក​ទើបនាំចេញយន្តការអោយសមស្រប។”

          កំណត់ទឹកជាធនធានសំខាន់ពិសេស រដ្ឋាភិបាលវៀតណាមជានិច្ចកាល​ខំ
ប្រឹងប្រែងបង្កើន និងសុក្រិតបែបទ គោលនយោបាយ ក្នុងវិស័យប្រើប្រាស់ ការពារ
ធនធានទឹក។ នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
 Hai ប្រធានក្រុមប្រឹក្សាជាតិអំពីធនធានទឹក បានស្នើអោយក្រសួងធនធាន ​និងបរិ
ស្ថាន ត្រូវលាតត្រដាងអនុវត្តការរៀបចំគំរោងផែនការធនធានទឹកជាតិ រួមផ្សុំជាមួយ
ការស្រាវជ្រាវជាសារវ័ន្តអំពីធនធានទឹក ហើយដាក់ជូននាយករដ្ឋមន្ត្រី​អនុម័តនាឆ្នាំ
 ២០១៦។ នេះគឺជាមូលដ្ឋានសំខាន់ ដើម្បីវៀតណាមដោះស្រាយ​រាល់បញ្ហាស្មុគ្រ
ស្មាញដែលកើតមានឡើង ការពារធនធានទឹក សំរាប់ការ​អភិវឌ្ឍន៍ចីរភាព។ អនុ
រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក ​Nguyen Thai Lai បានចាត់
ទុកថា៖

          “ យើងត្រូវការទឹកសំរាប់សុខភាព សន្តិសុខស្បៀងអាហារ និងសំរាប់ការ​អភិ
វឌ្ឍន៍សេដ្ឋកិច្ច។ ទឹកដើរតួនាទីជាកូនសោវ​ សំរាប់ការអភិវឌ្ឍន៍ចីរភាព។ ​ដោយមាន
សារដូច្នេះ មនសិការរបស់យើង ក្នុងកិច្ចការពារ ប្រើប្រាស់ធនធានទឹកអោយសម
ស្រប នឹងរួមចំណែកការពារសន្តិសុខសង្គម លកការអភិវឌ្ឍន៍សេដ្ឋ​កិច្ច និងកសិកម្ម។”

          នាពេលខាងមុខនេះ ក្រសួងធនធាន និងបរិស្ថាននឹងប្រមូលផ្តុំលាតត្រដាង
អនុវត្តផែនការធ្វើសកម្មជាតិអំពីការលើកកំពស់ប្រសិទ្ធិភាពការងារគ្រប់គ្រង ការពារ 
និងប្រើប្រាស់ធនធានទឹក។ ក្នុងសភាពការណ៍ដែលវៀតណាមកំពុងខំប្រឹងប្រែង
កសាងជនបទថ្មីនេះ គឺភារកិច្ចការពារប្រភពទឹក នឹងរួមចំណែកអោយការជោគជ័យ
 នៃកម្មវិធីគោលដៅជាតិនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ