ស្ពកបាយសែនដើមឆ្នាំថ្មីរបស់ជនជាតិ Muong Vang

(VOVWORLD) - ក៏ដូចជាជនជាតិផ្សេងៗដែរ បុណ្យតេតប្រពៃណីជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យទានសំខាន់បំផុតក្នុងឆ្នាំរបស់ជនជាតិ Muong ដែលក្នុងនោះមានជនរួម ជាតិ Muong Vang នៅស្រុក Lac Son ខេត្ត Hoa Binh ភាគខាងជើងវៀតណាម។ ដោយហេតុនេះ ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ពួកគេជានិច្ចកាលរៀបចំពិធីសែនដូនតាដ៏ ពោរពេញទៅដោយលក្ខណៈពិសេសដោយឡែករបស់ជនជាតិខ្លួន។
ស្ពកបាយសែនដើមឆ្នាំថ្មីរបស់ជនជាតិ Muong Vang - ảnh 1ស្ពកបាយសែនដូនតារបស់ជនជាតិ Muong 

  ចំពោះជនរួមជាតិ Muong និយាយរួមនិងជនរួមជាតិ Muong Vang និយាយ ដោយឡែក បុណ្យតេតប្រពៃណីជាពិធីបុណ្យទានសំខាន់បំផុតក្នុងមួយឆ្នាំ។ ក្នុង ឱកាសនេះ គ្រួសារនីមួយៗសុទ្ធតែរៀបចំស្ពកបាយដើម្បីសែនដូនតានិងព្រះ អាទិទេព។ ចំណុចពិសេសគឺពូកគេត្រឹមតែប្រើប្រាស់សាច់ជ្រូកដើម្បីធ្វើមុខម្ហូបសែន ដូនតា មិនមែនជាប្រភេទសាច់ផ្សេងទេ។ មិនថាគ្រួសារធូរធារឬគ្រួសារក្រីក្រទេ ប៉ុន្តែគ្រួសារណាដែលមានសត្វជ្រូកមួយក្បាលដើម្បីធ្វើម្ហូបក្នុងបុណ្យតេត គឺ គ្រួសារនោះនឹងត្រូវបានដូនតាប្រទានពរអោយរកស៊ីមានបាន កូនចៅរស់នៅ ប្រកបដោយសុភមង្គល។ លោក Bui Van Luan នៅឃុំ Tan Lap ស្រុក Lac Son ខេត្ត Hoa Binh បានអោយដឹងថា៖

        “នាថ្ងៃទី២៧តេត កូនចៅទាំងអស់សុទ្ធតែវិលមកផ្ទះវិញ ហើយទៅដល់ តំបន់ផ្នូរដូនតាដើម្បី បោសសម្អាត និងអញ្ជើញវិញ្ញាណក្ខ័ន្ធដូនតាវិលមកផ្ទះ ទទួលអំណរបុណ្យតេតប្រពៃណី។ នាថ្ងៃទី ២៩តេត គឺចាប់ផ្ដើមកាប់ជ្រូក ចម្អិន ម្ហូបហើយព្យួរនៅក្នុងផ្ទះ។ ដល់ពេលយប់ យើងខ្ញុំវេចនំនិងយកទៅស្ងោរ។ ចាប់ តាំងពីព្រឹកព្រលឹមថ្ងៃទី៣០ យើងខ្ញុំត្រៀមរៀបចំស្ពកបាយសែនដូនតាដើម្បីសុំ អោយកូនចៅរកស៊ីមានបាន”។

        សាច់ជ្រូកត្រូវបានហាន់ជាបន្ទះៗ មិនលាងទឹកឡើងវិញឡើយ ហើយប្រើ ត្រណោតឫស្សីដើម្បីព្យួរសាច់នៅក្នុងផ្ទះ។ ពេលដែលមានភ្ញៀវមកលេង ឃើញ បរិមាណសាច់ជ្រូកដែលត្រូវបានព្យួរនោះគឺអាចដឹងថា សត្វជ្រូកធំឬតូច ហើយ តាមនោះដឹងថា គ្រួសារនេះប្រកបរបររកស៊ីយ៉ាងម៉េចក្នុងឆ្នាំកន្លងទៅ។ ក្រៅពី នោះ គ្រឿងក្នុងពោះជ្រូក ក៏ត្រូវបានស្ងោរអោយឆ្អិនហើយព្យួរឡើងផងដែរ។

        ចំពោះជនជាតិ Muong Vang នៅស្រុក Lac Son ស្ពកបាយសែនដើមឆ្នាំមិន ត្រឹមតែត្រូវស្ងោផ្នែកគ្រឿងក្រៅជ្រូកប៉ុណ្ណោះទេ ថែមទាំងត្រូវធ្វើម្ហូបផ្សេង មួយចំនួនដូចជា ប្រហិតសាច់គ្មានខ្លាញ់ ប្រហិតឆ្អឹងនិងប្រហិតឆ្អឹងជំនី ទៀត ផង។ នាថ្ងៃទី១ឆ្នាំថ្មីប្រពៃណី មនុស្សទាំងអស់ក្នុងក្រុមគ្រួសារ ងើបពីដំណែកចាប់ តាំងពីព្រឹកព្រលឹមដើម្បីត្រៀមរៀបចំអោយស្ពកបាយសែនដូនតា។ ម្ហូបអាំងត្រូវ បានដាក់កំដៅអោយក្ដៅឡើងវិញ ហើយសាច់ព្យួរត្រូវបានយកទៅលាងសម្អាតហើយ ស្ងោ។ ការដាក់ម្ហូបចូលក្នុងស្ពកបាយសែនក៏តាមលំដាប់ជាក់លាក់មួយដែរ។ ដំបូងបង្អស់គឺទ្រាបស្លឹកឈើចូលក្នុងស្ពកបាយ ហើយរួចមកដាក់បន្ទះសាច់នៅ កណ្ដាលស្ពក បន្ទាប់មកដាក់ផ្នែកផ្សេងៗ ហើយចុងក្រោយគឺដាក់ប្រហិតអាំងនៅ លើ។ ការរៀបចំបរិមាណស្ពកបាយតិចឬច្រើន គឺផ្អែកលើត្រកូលនីមួយៗនិង គ្រួសារនីមួយៗ ក៏ប៉ុន្តែចំពោះគ្រួសារធម្មតា ពួកគេតែងតែរៀបចំ៧ស្ពកដើម្បី សែនដូនតា សែនខាងកូនប្រសារស្រី និងសែនព្រះចង្ក្រាន ជាដើម។ លោក Bui Van Bien គ្រូសែននៅឃុំ Tan Lap ស្រុក Lac Son ខេត្ត Hoa Binh បានចែករំលែកថា៖

        “ស្ពកបាយសែននៃគ្រួសារមន្ត្រីជនជាតិ Muong និងគ្រួសារជនស៊ីវិល មិន ខុសគ្នាច្រើនទេ។ គ្រួសារមន្ត្រីមានបន្ថែមផ្លែឈើ។ ប៉ុន្តែការរៀបចំស្ពកបាយគឺ ដូចគ្នា។ គ្រួសារមន្ត្រីមានស្ពកបាយច្រើនជាង ព្រោះថាគេសែនស្ដេចនិងអ្នកតាភូមិថែមទៀត”។

        ក្នុងស្ពកបាយសែនដើមឆ្នាំរបស់ជនជាតិ Muong Vang នៅតែមានគ្រឿង សំណែនផ្សេងមួយចំនួនដូចជា៖ នំអន្សម ស្រាមួយដប បាយដំណើប ទឹកសម្លរ សាច់ប្រាក់ ផ្លែស្លា ឈើចាក់ធ្មេញ ទឹកមួយចាន ទឹកត្រីនិងអំបិល ជាដើម។ បន្ទាប់ ពីរៀបចំស្ពកបាយរួចរាល់ ពួកគេចាប់ផ្ដើមពិធីសែនដែលត្រូវបានអនុវត្តន៍ដោយ គ្រូសែនក្នុងតំបន់។ លោក Bui Thanh Vuon នៅភូមិ Chieng ឃុំ Tan Lap ស្រុក Lac Son បានអោយដឹងថា៖

        “បណ្ដាស្ពកបាយសែនមានអត្ថន័យខុសពីគ្នា។ ស្ពកបាយសែនខាងកូនប្រសារ ប្រុសខុសពីស្ពកបាយសែនខាងកូនប្រសារស្រី។ ហើយស្ពកបាយសែនអ្នកតាក៏ខុស គ្នាដែរ។ មានគ្រួសារដាក់ចង្កឹះ៥គូ មានគ្រួសារខ្លះដាក់៧គូ ឬ៣គូក៏មានដែរ”។

        ពិធីសែនដូនតារបស់ជនជាតិ Muong Vang ប្រព្រឹត្តទៅក្នុងរយៈពេល១ ម៉ោងទើបបញ្ចប់។ បន្ទាប់នោះ កូនចៅសុំដូនតាយកស្ពកបាយចុះ ហើយ ញាតិសន្ដានគ្រួសារទាំងអស់គ្នាអង្គុយនៅជុំវិញស្ពកបាយ ផឹកស្រា បរិភោគ មុខម្ហូបឈ្ងុយឆ្ងាញ់ ព្រមទាំងជូនពរឆ្នាំថ្មីគ្នាទៅវិញទៅមកអោយជួបតែសេចក្ដី សុខ លាភសំណាងល្អគ្រប់ៗគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ