ស្រុកជនបទថ្មី Hoa Vang ទីក្រុង Da Nang ទទួលនិទាឃរដូវ

ស្រុកជនបទថ្មី Hoa Vang ទីក្រុង Da Nang ទទួលនិទាឃរដូវ - ảnh 1
ស្រុកជនបទថ្មី Hoa Vang ទីក្រុង Da Nang ទទួលនិទាឃរដូវ (Image: VNA)


(VOVworld) – ក្រោយរយៈពេល ៤​ ឆ្នាំ អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការ
កសាងជនបទថ្មី ស្រុក Hoa Vang នៅទីក្រុង Da Nang បានផ្លាស់ប្តូរជាច្រើន។
 នាចុងឆ្នាំ ២០១៥ Hoa Vang ត្រូវបានទទួលស្គាល់ជាស្រុកជនបទថ្មីដែលក្លាយ
ទៅជាស្រុកមួយក្នុងចំណោមស្រុកដំបូងសម្រេចឆាប់រហ័សកម្មវិធីកសាង
ជនបទថ្មីក្នុងទូទាំងប្រទេសវៀតណាម។

        ផ្អាក់កាត់ស្មៅសំរាប់ត្រី ជូតញើសលើថ្ងាស លោក Cao Phan កសិករ
នៅភូមិ Phu Son 1 ឃុំ Hoa Khuong ស្រុក Hoa Vang ទីក្រុង Da Nang (ភាគ
កណ្ដាលវៀតណាម) សប្បាយរីករាយចែករំលែកថា៖ ក្រោយឆ្នាំដំបូងជួប
ការលំ បាកច្រើននាឆ្នាំនេះ បឹងចិញ្ចឹមត្រីរបស់គ្រួសារលោកបាននាំមកនាំ
ចំណូលជាង ១០០ លានដុងជារៀងរាល់ឆ្នាំ។ លោកបានឲ្យដឹងថា៖

        «ជីវភាពរស់នៅរបស់គ្រួសារខ្ញុំត្រូវបានលើកកំពស់។ ក្នុងបុណ្យតេត
ប្រពៃណីនេះ គ្រួសារកូនចៅសុទ្ធតែសប្បាយរីករាយទិញលក់សំរាប់បុណ្យ
តេត។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះក៏បានកែលំអរ។ រូបភាពនៃ
ជនបទក៏ បានផ្លាស់ប្តូរផងដែរ។ ផ្លូវភូមិត្រូវបានចាក់បេតុងស្អាតណាស់។»

        តាមលោក Nguyen Tan Phat ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa
Nhon ស្រុក Hoa Vang ទីក្រុង Da Nang បានឲ្យដឹងថា៖ ជោគជ័យសំខាន់បំផុត
 ក្នុងការកសាងជនបទថ្មីនៅឃុំ Hoa Nhon និយាយដោយឡែក និងនៅស្រុក
Hoa Vang និយាយរួម គឺការស្រុះចិត្តគំនិតរបស់ប្រជាជន។ លោក Nguyen
Tan Phat បានអះអាងថា៖               

        «មុខម៉ាត់របស់ជនបទត្រូវបានផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ចំណូលរបស់
ប្រជាពលរដ្ឋពីរូបសណ្ឋានសេដ្ឋកិច្ចនានាត្រូវបានលើកកំពស់អាត្រាគ្រួសារ
ក្រីក្រត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំ។ ទទួលបុណ្យតេតឆ្នាំវកអដ្ឋស័កក្នុង
ស្មារតីសប្បាយរីករាយរួមនៃតំបន់សម្រេចកម្មវិធីជនបទថ្មីដោយមានលក្ខណៈ
សេដ្ឋកិច្ចត្រូវបានលើកកំពស់ ប្រជាជននៅទីនេះសប្បាយរីករាយណាស់។»

        គិតតាំងពីឆ្នាំ ២០១១ រហូតមកដល់ពេលនេះ ស្រុក Hoa Vang បានបំផុស
 ប្រភពទុនចំនួន ២៤០ ពាន់លានដុងដើម្បីប្រមូលផ្តុំទៅលើការកសាង
ហេដ្ឋារចនាសម្ព័ន្ធកសាងជនបទថ្មី។ លោក Dang Phu Hanh អនុប្រធានគណៈ
កម្មាធិការប្រជាជនស្រុក Hoa Vang  ទីក្រុង Da Nang បានចែករំលែកថា៖
 តំបន់លែងមានគ្រួសារក្រីក្រទៀតហើយ។

        «អាស្រ័យដល់កម្មវិធីជនបទថ្មី ជីវភាពរស់នៅរបស់ប្រជាជននៅស្រុក
 Hoa Vang ត្រូវបានលើកកំពស់ច្រើនណាស់។ ចំណូលរបស់ប្រជាជនកើន
ឡើងទ្វេ ដងបើប្រៀបនឹងឆ្នាំ ២០១០។»

        ការស្រុះចិត្តគំនិតរបស់ប្រជាជនបានបង្កើតឡើងមុខមាត់ថ្មីសំរាប់ជនបទ
នេះដែលនាំមកជូនប្រជាជននូវបុណ្យតេតចូលឆ្នាំថ្មីមួយប្រកបដោយសេចក្តី
សុខសុភមង្គល។ នាឆ្នាំ ២០១៦ នេះ​ក្រៅពីភារកិច្ចរក្សាបណ្ដាបទដ្ឋានជនបទថ្មី
 ស្រុក Hoa Vang បន្តអនុវត្តព្រមៗគ្នា បណ្ដាវិធានការណ៍តាមទិសលោតផ្លោះ
ប្រមូលផ្តុំរាល់ប្រភពធនធានដើម្បីជំរុញសេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍លើកកំពស់
ជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ