ស្រុក Cao Phong ពង្រីកកំលាំងនៃប្រជាជនទាំងមូលដើម្បីកសាងជនបទថ្មី

(VOVWORLD) - ជាស្រុកព្រៃភ្នំនៅខេត្ត Hoa Binh ភាគខាងជើង
វៀតណាម នាប៉ុន្មានឆ្នាំ កន្លងទៅ មុខមាត់របស់ស្រុក Cao Phong បានផ្លាស់ប្តូរថ្មីជាច្រើន ជីវភាពរស់នៅរបស់ប្រជា ជនត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ជោគជ័យនេះទទួលបានអាស្រ័យដោយ ប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី។ ដោយមានរបៀប «ប្រើប្រាស់ កំលាំងរបស់ប្រជាជនថែទាំជីវភាពរស់នៅសំរាប់ប្រជាជន» ស្រុក Cao Phong កំពុងជាស្រុក ឈានមុខគេក្នុងចលនានេះនៅខេត្ត Hoa Binh។ 
ស្រុក Cao Phong ពង្រីកកំលាំងនៃប្រជាជនទាំងមូលដើម្បីកសាងជនបទថ្មី - ảnh 1 ស្រុក Cao Phong ពង្រីកកំលាំងនៃប្រជាជនទាំងមូលដើម្បីកសាងជនបទថ្មី

(VOVworld) - ក្នុងពេលចាប់ផ្តើមកសាងជនបទថ្មី ស្រុក Cao Phong ជួបការលំបាកជាច្រើន ដោយ សារ ស្រុកទើបនឹងត្រូវបានបង្កើតនាឆ្នាំ ២០០២ ជីវភាពរស់នៅរបស់ប្រជាជនជាជនជាតិភាគ តិចក្នុងតំបន់នៅមានការលំបាកលំបិន។ ប៉ុន្តែ ក្រោយរយៈពេលអនុវត្ត នាបច្ចុប្បន្ន ការ កសាងជនបទថ្មីនៅស្រុកទទួលបានលទ្ធផលគួរឲ្យមោទនភាព។ មុខមាត់ជនបទមានការ ផ្លាស់ប្តូរដែលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក៏ដូចជាលើកកំពស់ ចំណូលគុណភាពជីវភាពរស់នៅរបស់ប្រជាជន។

        ឃុំ Dung Phong ស្រុក Cao Phong គឺឃុំមួយក្នុងចំណោមឃុំទទួលបានបទដ្ឋាន ជនបទថ្មីលឿនបំផុតនៅខេត្ត Hoa Binh នាឆ្នាំ ២០១៤។ មកទស្សនានៅឃុំឥឡូវនេះ ផ្ទះច្រើនជាន់ត្រូវបានកសាង ផ្លូវចាក់បេតុងធំទូលាតឈានទៅដល់វាលស្រែចម្ការអំពៅ មុខមាត់ជនបទនៃឃុំ  Dung Phong ផ្លាស់ប្តូរច្បាស់លាស់គិតតាំងពីពេលប្រជាជនចាប់ផ្តើម កសាងជនបទថ្មី។ លេខារងអចិន្ត្រៃយ៍កណៈកម្មាធិការបក្សឃុំ Dung Phong លោក Bui Van Huong បានឲ្យដឹងថា៖

        «ជនបទថ្មីទទួលបានជោគជ័យ។ ប្រជាជនកសាងជនបទយ៉ាងសកម្ម អភវិឌ្ឍន៍ផលិត កម្ម។ បន្ទាប់ពីប្រមូលផ្តុំទៅលើការដាំដុះអំពៅនិងក្រូច យើងខ្ញុំបានវិនិយោគកសាងផ្លូវចរាចរនិងផ្លូវតភ្ជាប់វាលស្រែរាប់រយគីឡូម៉ែត្រ។ ពីនោះ ប្រជាជនមានលក្ខណៈផលិតកម្មងាយស្រួលជាងដែលនាំមកនូចំណូលខ្ពស់ថែមទៀត។»

        អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Cao Phong  លោក Ho Xuan Dung បានឲ្យដឹងថា៖

        «ភាពងាយស្រួលបំផុតនៃស្រុក  Cao Phong  ក្នុងការកសាងជនបទថ្មីអាស្រ័យដោយ ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូលនិងការខំប្រឹងប្រែងរបស់ប្រជាជនក្នុងដំណើរបំផុស ចលនាកសាងជនបទថ្មី។ យើងខ្ញុំបានប្រមូលផ្តុំមេភូមិអ្នកមានកិត្យានុភាពចូលរួមចលនា ជាពិសេសគឺការបរិច្ចាកដីធ្លី។ ជាឧទាហរណ៍ នៅឃុំ  Dong Phong ក្នុងពេលដែល យើងខ្ញុំ ចាប់ផ្តើមការលុបបំបាត់ផ្ទះបណ្តោះអាសន្នសំរាប់ប្រជាជន មានការចូលរួមយ៉ាងសកម្មរបស់ អង្គការនិងសហគ្រាសដែលបានជួយឃុំសម្រេចគោលដៅធានាផ្ទះលំនៅដ្ឋានសំរាប់គ្រួសារក្រីក្រ។»

រហូតមកដល់ពេលនេះ ស្រុក Cao Phong មានឃុំចំនួន ៤ ដែលទទួលបទដ្ឋានជនបទ ថ្មី ជាមធ្យម បណ្ដាឃុំនៅស្រុកទទួលបានបទដ្ឋានជនបទថ្មីចំនួន ១៣។ នាឆ្នាំ ២០១៧ ចំណូលមធ្យមប្រចាំឆាំទទួលបាន ៤១,៦ លានដុងសំរាប់មនុស្សមួយនាក់។ ស្រុកបាន វិនិយោគចំនួនប្រាក់ ២៧៦ ពាន់លាន ដុងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអប់រំនិងសុខាភិបាលតាមបទដ្ឋានជនបទថ្មី។ លេខាគណៈកម្មាធិការបក្សស្រុក Cao Phong  លោក Vo Ngoc Kien បានឲ្យដឹងថា៖

«ដើម្បីទទួលជោគជ័យ ត្រូវពង្រីកឲ្យបានស្មារតីសាមគ្គីក្នុងប្រជាជននិងបណ្ដាជនជាតិ ភាគតិចដូចជា Muong Kinh និង Dao ក្នុងតំបន់។ យើងខ្ញុំក៏ពង្រីកឲ្យបានតួនាទីរបស់អ្នក ប្រមុខ ថ្នាក់ដឹកនាំស្រុកឃុំគប្បីរៀបចំការសន្ទនាជាមួយប្រជាជន ដោះស្រាយការលំបាក របស់ប្រជាជន ហើយបង្កលក្ខណៈងាយស្រួល ស្វែងរកសក្តានុភាពនៃតំបន់ដើម្បីអភិវឌ្ឍន៍។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុកមានឃុំសម្រេចការកសាងជនបទថ្មីជាប្រចាំឆ្នាំ។ ក្នុងឆ្នាំ ២០១៨  Cao Phong ខំប្រឹងប្រែងមានបន្ថែមឃុំមួយទៀតដែលសម្រេចជនបទថ្មី។»

អស់រយៈពេល ១៥ ឆ្នាំគិតតាំងពីការបង្កើត ស្រុក Cao Phong ពីស្រុកក្រីក្រមួយបាន ក្លាយទៅជាស្រុកអភិវឌ្ឍន៍បំផុតនៃខេត្ត Hoa Binh។ កំណត់យ៉ាងច្បាស់លាស់ការលំបាក ភាពងាយស្រួលរួមជាមួយសាមគ្គីភាព ការខំប្រឹងប្រែងរបស់ប្រជាជនទាំងមូល ប្រព័ន្ធនយោ បាយទាំងមូល ស្រុក Cao Phong មិនត្រឹមតែសម្រេចកម្មវិធីគោលដៅជាតិស្តីអំពីការកសាង ជនបទថ្មី ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ទៀត ផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ