ស្រុក Hoa Vang ទីក្រុង Da Nang - ចំណុចពន្លឺក្នុងការកសាងជនបទថ្មី
Minh Hoa _ Tuyet Le – Vinh Phong -  
(VOV) /  
(VOV)_ ក្រោយរយៈពេល៣ឆ្នាំលាតត្រដាងអនុវត្តកម្មវិធីគោលដៅជាតិកសាង
ជនបទថ្មី មុខមាត់ជនបទថ្មីរបស់ស្រុក Hoa Vang ទីក្រុង Da Nang (ភាគកណ្ដាល
វៀតណាម) បានមានការផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅមួយថ្ងៃ។រហូតមកដល់ពេលនេះ ឃុំចំនួន៦/១១ សម្រេចបានបទដ្ឋានទាំង១៩/១៩ ហើយឃុំចំនួន៥ទៀត នឹងខំប្រឹង
ប្រែងដល់ឆ្នាំ២០១៥ សម្រេចគោលដៅជាតិអំពីការកសាងជនបទថ្មីជាសារវ័ន្ត។
|
ស្រុក Hoa Vang ទីក្រុង Da Nang - ចំណុចភ្លឺអំពីការកសាងជនបទថ្មី |
ក្នុងប៉ុន្មានថ្ងៃនេះ មាមីញនៅសហករណ៍បន្លែសុវត្ថិភាព Tuy Loan ឃុំ Hoa Phong
ស្រុក Hoa Vang កំពុងខំប្រឹងប្រែងភ្ជួររាស់សាបព្រោះយ៉ាងសស្រាក់សស្រាំ។ ចាប់
តាំងពីពេលលាតត្រដាងអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ប្រព័ន្ធ
អគ្គីសនី ផ្លូវ …លៗ។ ត្រូវបានធ្វើទំនើបភាវូបនីយកម្មផលិតកម្មរបស់ប្រជាជនកាន់
តែងាយស្រួលជាងពី១ថ្ងៃទៅ១ថ្ងៃ ទិន្នផលត្រូវបានកើនឡើងជាបន្តបន្ទាប់។ លោក
Nguyen Dau អ្នកឃុំ Hoa Phong ១នាក់បានអោយដឹងថា៖ ក្រៅពីទទួលបានការជួយ
ឧបត្ថម្ភជាពូជ ជី …ជាដើម ប្រជាកសិករបានកម្មាភិបាលកម្មាធិការជំរុញការអភិវឌ្ឍន៍
កសិកម្មចុះមកដល់វាលស្រែ ណែនាំបច្ចេកទេសដាំបន្លែអនាម័យ មានទិន្នផលខ្ពស់
ចំណូលរបស់ប្រជាជនត្រូវបានលើកស្ទួយពី១ថ្ងៃទៅមួយថ្ងៃ។
“ ផ្លូវថ្នលត្រូវបានបើកទូលាយ ស្អាតជាង។ ការធ្វើដំណើរទៅវិញទៅមក ក្នុង
ការប្រមូលទិញកសិផលមានភាពងាយស្រួល ទិន្នផលក៏ខ្ពស់ជាង។ បណ្ដាការផ្លាស់
ប្តូរថ្មីបានជួយប្រជាជនកែលំអរជីវភាពរស់នៅ។”
រូបសណ្ឋានបន្លែសុវត្ថិភាពនៅឃុំ Tuy Loan ជាគំរូ១ក្នុងចំណោមគំរូសេដ្ឋកិច្ច
រាប់សិបរបស់ស្រុក Hoa Vang ដែលបានវិនិយោគពីប្រភពទុននៃកម្មវិធីគោលដៅ
ជាតិស្ដីពីការកសាងជនបទថ្មី។ តំបន់បានផ្តត់សំខាន់លើការកសាងហេដ្ឋារចនា
សម្ព័ន្ធជនបទ ធ្វើការផ្ទេរប្តូររចនាសម្ព័ន្ធផលិតកម្មកសិកម្ម ដើម្បីលើកកំពស់ចំណូល
សំរាប់ប្រជាកសិករ ។រដ្ឋអំណាចទីក្រុង Da Nang បានចេញផ្សាយយន្តការ គោលន
យោបាយមួយចំនួនដើម្បីជួយស្រុក Hoa Vang កសាងជនបទថ្មី ។ តាមនោះ ក្នុងដំ
ណាក់កាល ២០១៣-២០១៦ បណ្ដាសហករណ៍កសិកម្ម ក្រុមសហករណ៍ គ្រួសារក
សិករទទួលបានការជួយឧបត្ថម្ភដើម្បីធ្វើយន្តកម្មសិកម្ម។ រូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋ
កិច្ចបានបង្កើតឡើងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកបង្កើតការងារធ្វើ លើក
ស្ទួយជីវភាពរស់នៅសំរាប់ប្រជាកសិករ ដូចជា៖រូបសណ្ឋានដាំផ្កា ចិញ្ជឹមជលផល…
លៗ ជីវភាពរស់នៅខាងសម្ភារះបានកែលំអរច្បាស់ក្រឡែក ប្រជាជនកាន់តែជឿជាក់
ទៅលើការផ្តួចផ្តើមគំនិតកសាងជនបទថ្មី។ បណ្ដាគ្រួសារបរិច្ចាកដីបានជិត៤ម៉ីន
ម៉ែត្រក្រឡា បំរើកម្មវិធីកសាងជនបទថ្មី។ គ្រួសារជាច្រើនបានរួមវិភាគទានជាសម្ភារះ
បងថ្ងៃធ្វើពលកម្ម …លៗ ដើម្បីកសាងផ្លូវគមនាគមន៍ជនបទនិងកសាងបណ្ដាសំ
ណង់សាធារណះ។ លោក Tran Hoa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hoa
Phong ជាឃុំ១ក្នុងឃុំទាំង៤ នៅស្រុក Hoa Vang ដែលទើបនឹងបានសម្រេចបទដ្ឋាន
ទាំង១៩ អំពីការកសាងជនបទថ្មី បានអោយដឹងថា៖
“ ដើម្បីកសាងជនបទថ្មី គ្រួសារជាច្រើននៅយល់ព្រមរផ្ទះក្នុងតំលៃពី៥០ដល់
៧០លានដុងដើម្បីធ្វើផ្លូវ។ នាគ្រាដំបូង ការចលនាគឺពិបាកជាច្រើន ប៉ុន្តែក្រោយពី
ពេលសាងសង់ផ្លូវថ្មីស្អាត មុខមាត់ជនបទថ្មីមានការផ្លាស់ប្តូរថ្មីជាច្រើន បានជាប្រ
ជាជនជួយជ្រោមជ្រែងយ៉ាងខ្លាំងណាស់។”
ប៉ុន្មានឆ្នាំកន្លងទៅ ប្រភពទុនវិនិយោគសំរាប់ការកសាងជនបទថ្មីរបស់ស្រុក
Hoa Vang ជិត១ ១០០ ពាន់លានដុងក្នុងនោះ ប្រជាជនរួមវិភាគទានជាទឹកប្រាក់ចំ
នួន៣៩០ពាន់លានដុង។ លោក Dang Phu Hanh អនុប្រធានគណៈកម្មាធិការប្រ
ជាជនស្រុក Hoa Vang ទីក្រុង Da Nang បានអោយដឹងថា៖
“ មុខមាត់ថ្មីនៅស្រុក Hoa Vang មានការផ្លាស់ប្តូរថ្មីដូចបច្ចុប្បន្នគឺដោយសារ
កម្មវិធីគោលដៅជាតិកសាងជនបទថ្មី។ ប្រព័ន្ធគមនាគមន៍បានល្អ អត្រាគ្រួសារក្រី
ក្រត្រូវបានកាន់បន្ថយយ៉ាងលឿននិងចីរភាព ជីវភាពរស់នៅរបស់ប្រជាជនត្រូវ
បានលើកស្ទួយពី១ថ្ងៃទៅមួយថ្ងៃ។ ខ្ញុំអះអាងថា៖ កម្មវិធីកសាងជនបទថ្មីនៅស្រុក
Hoa Vang មានអត្ថន័យយ៉ាងធំធេងចំពោះការអភិវឌ្ឍន៍របស់តំបន់។”
ពីបណ្ដាសមិទ្ធិផលដែលទទួលបាន ឃុំនានានៅស្រុក Hoa Vang ខំប្រឹង
ប្រែងនឹងសម្រេចគ្រប់បទដ្ឋានអំពីកសាងជនបទថ្មីនាឆ្នាំ២០១៥។ Hoa Vang ដាក់
គោលដៅ គឺក្លាយទៅជាស្រុក១ក្នុងចំណោមស្រុកជនបទថ្មីដំបូងក្នុងទូទាំងប្រទេស៕
Minh Hoa _ Tuyet Le – Vinh Phong
-VOV