ស្រុក Hoai Duc ទីក្រុងហាណូយ - ពីជនបទថ្មីឈានទៅនគរទំនើប
NGOC ANH -  
(VOVWORLD) - រួមជាមួយស្រុក Dan Phuong ស្រុក Dong Anh ស្រុក Thanh Tri ស្រុក Hoai Duc ទើបនឹងក្លាយទៅជាស្រុកទី ៤ នៃទីក្រុងហាណូយដែលទទួលបានបទដ្ឋានជនបទថ្មី។ មិនត្រឹមតែជាជនបទថ្មី ប៉ុណ្ណោះទេ ថែមទាំង ស្រុក Hoai Duc កំពុងឆ្ពោះទៅអភិវឌ្ឍន៍ ទៅជានគរទំនើបថ្មីមួយនៃរដ្ឋធានីហាណូយ។
ស្រុក Hoai Duc ទីក្រុងហាណូយ - ពីជនបទថ្មីឈានទៅនគរទំនើប |
ស្រុក Hoai Duc ស្ថិតនៅចម្ងាយ ១៦ គីឡូម៉ែត្រប៉ែកខាងលិចទីក្រុងហាណូយ។ កសិកម្ម ជាសក្តានុភាពនៃស្រុក Hoai Duc ដោយ៖ ការដាំស្រូវ ដំណាំរួមផ្សម ដើមឈើហូបផ្លែនិងបណ្ដា ផលិតផលនៃភូមិរបរប្រពៃណី។
ស្រុក Hoai Duc ជាតំបន់មួយក្នុងចំណោមបណ្ដាតំបន់ក្នុងទូទាំងប្រទសដែលដើរជួរមុខគេ ក្នុងការកសាងជនបទថ្មី។ ស្រុកបានអនុវត្តព្រមៗគ្នាបណ្ដាវិធានការណ៍បង្កើតឡើងការលោតផ្លោះក្នុងការកសាងជនបទថ្មី។ នាថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១១ គណៈកម្មាធិការប្រជាជនស្រុក Hoai Duc បានរៀបចំពិធីចុះហត្ថលេខាប្រឡងប្រណាំងរវាងបណ្ដាឃុំជាមួយគ្នាដោយប្រធានបទ « ប្រជាជនទាំងមូលរួមដៃកសាងជនបទថ្មី»។ នាថ្ងៃទី ១ មិនា ឆ្នាំ ២០១៣ ស្រុកបានបំផុសចល នា «ប្រជាជនទាំងមូលកសាងផ្លូវគមនាគមន៍ អន្តរភូមិឃុំ ប្រព័ន្ធធារាសាស្ត្រតាមបទដ្ឋានជនបទថ្មី» រៀបចំការប្រឡង «កសាងជនបទថ្មី» ។ល។ ចំពោះប្រជាជននៅទីនេះ ជនបទថ្មីបានក្លាយទៅជាកំលាំងចលករដើម្បីតំបន់ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍។ លោក Ly Van Huong នៅឃុំ Van Yen បានចាត់ទុកថា៖ «ក្នុងពេលដែលអនុវត្តកម្មវិធីជនបទថ្មី ស្រុកត្រូវបានវិនិយោគចូលក្នុងហេដ្ឋរចនាសម្ព័ន្ធ សុខុមាលភាពសង្គម។ ប្រជាជនបានទទួលផលពីផ្លូវគមនាគមន៍ អគ្គិសនីនិងទឹកស្អាត។ បណ្ដាសាលារៀនក៏ត្រូវបានវិនិយោគដែរ។ កម្មវិធីជនបទថ្មីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពណាស់។»
ក្នុងការកសាងជនបទថ្មី ស្រុក Hoai Duc បានជ្រើសរើសឃុំ Yen So ធ្វើជាឃុំគំរូកសាង ជនបទថ្មី។ រួមជាមួយឃុំគំរូ ស្រុកបានអនុវត្តព្រមៗគ្នានៅឃុំទាំង ១៨ នៅសេសសល់ដោយ ទិសស្លោក «ធ្វើដកពិសោធន៍ផង»។ ដល់ចុងឆ្នាំ ២០១៦ ឃុំទាំង ១៩ នៅស្រុកទទួល បានបទដ្ឋានជនបទថ្មី។ រហូតមកដល់ពេលនេះ ស្រុកទាំងមូលដោយមាន ១០០% ឃុំ ទីរួមស្រុក ទទួលបទដ្ឋានជាតិខាសុខាភិបាល ភូមិចំនួន ១០៧ ក្នុងចំណោមភូមិទាំង ១២៨ ទទួល កតិ្តនាមជាភូមិវប្បធម៌ ១០០% ភូមិមានផ្ទះវប្បធម៌សាធារណៈ។ លោក Nguyen Khac But អនុប្រធានក្រុមប្រឹក្សាអភិបាលសហករកសិកម្ម Tien Le ឃុំ Tien Yen បានរៀបរាប់ថា៖
«រដ្ឋបានវិនិយោគចូលក្នុងគំរោងការណ៍ដែលមានតំលៃ ១០ ពាន់លានដុង រួមជាមួយ គ្នានោះគឺប្រព័ន្ធស្រោចស្រពសំរាប់ប្រជាកសិករ។ ស្រុកបានផ្ទេរប្រគល់ទៅឲ្យយើងខ្ញុំបច្ចេក ទេស បង្ហាត់បង្រៀនបច្ចេកទេសផលិតតំបន់ជំនាញ។ សហករបានរួមសហការជាមួយក្រុម ហ៊ុនចំនួន ៤ ដើម្បីទិញផលិតផលរបស់ប្រជាកសិករ។ ក្រោយរយៈពេល ៣ ឆ្នាំ សហករ Tien Le ផលិតដោយស្ថិរភាពនិងមានពាណិជ្ជសញ្ញា។»
បណ្តាបទដ្ឋានជនបទថ្មីដែលបានសម្រេចបានបង្កើតឡើងបុព្ធបទដើម្បីស្រុក Hoai Duc ដាក់ចេញគោលដៅខ្ពស់ថែមទៀត ខ្នះខ្នែងក្លាយទៅជានគរ «ផ្កាយរណប» របស់ទីក្រុង ហាណូយ។ ស្រុកបានរៀបចំតំបន់ភាគខាងកើតគឺតំបន់អភិវឌ្ឍន៍នគរ រីឯ តំបន់ភាគខាងលិច នឹងអភិវឌ្ឍន៍កសិកម្ម។ លោក Vuong Duy Huong លេខាគណៈកម្មាធិការបក្សស្រុក Hoai Duc បានឲ្យដឹងថា៖
«ស្រុក Hoai Duc តភ្ជាប់ការកសាងជនបទថ្មីជាមួយការអភិវឌ្ឍន៍នគរ។ ស្រុកកំពុង បើកទូលាយរូបសណ្ឋានផលិតកសិកម្ម លើកទឹកចិត្តអភិវឌ្ឍន៍បណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទីផ្សារទំនើប ជំរុញការអភិវឌ្ឍប៍ឧស្សាហកម្ម របរសិប្បកម្មឧស្សាហកម្ម តូចប្រមូលផ្តុំបណ្ដា ប្រភពធនធាននិងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ។ ស្រុក Hoai Duc ខំប្រឹងប្រែងដល់ ឆ្នាំ ២០២០ ទទួលបានបទដ្ឋានទាំងអស់ដើម្បីក្លាយទៅជាខ័ណ្ឌមួយរបស់រដ្ឋធានីហាណូយ។»
សេដ្ឋកិច្ចនាពេលថ្មីៗនេះនៅស្រុក Hoai Duc ទទួលកំណើនយ៉ាងខ្លាំងនិងស្ថិរភាព។ នាឆ្នាំ ២០១៧ ល្បឿនកំណើនទទួលបាន ១១%។ រចនាសម្ព័ន្ធសេដ្ឋកិច្ចនៃស្រុក Hoai Duc ផ្ទេរប្តូរជាបណ្តើរទៅទិសឧស្សាហកម្មពាណិជ្ជកម្មនិងសេវាកម្ម។ មុខមាត់នៃស្រុក Hoai Duc កំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រុក Hoai Duc កំពុងខ្នះខ្នែងក្លាយទៅជានគរលេចធ្លោ មួយរបស់ទីក្រុងហាណូយនាពេលខាងមុខ៕
NGOC ANH