ស្រុក MEO VAC ខេត្ត HA GIANG៖ស្រុះចិត្តគំនិតកសាងជនបទថ្មី

(VOV)_ជាស្រុកមួយនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល់របស់ខេត្ត Ha Giang 
(ភាគខាងជើងវៀតណាម)  ស្រុក Meo Vac បានចាប់ផ្តើមការកសាង​ជនបទថ្មី ដោយ
ជួបប្រទះការលំបាកសាកល្បងជាច្រើន។ ប៉ុន្តេ ដោយមានការស្រុះ​ចិត្តគំនិត ប្តេជ្ញា
ចិត្តរបស់ថ្នាក់ដឹកនាំនិងប្រជាជន រួមជាមួយរបៀបធ្វើល្អបានជា ស្រុក Meo Vac 
ទទួលបានលទ្ធផលដំបូងគួរអោយកត់សម្គាល់ ​បង្កើតគ្រិះដ្ឋាន​សំរាប់​ការកសាង
ជនបទថ្មី។ 

ស្រុក MEO VAC ខេត្ត HA GIANG៖ស្រុះចិត្តគំនិតកសាងជនបទថ្មី - ảnh 1
ស្រុក MEO VAC ខេត្ត HA GIANG៖ស្រុះចិត្តគំនិតកសាងជនបទថ្មី

យើងខ្ញុំបានមកដល់ឃុំ Ta Lung ជាឃុំគំរូអំពីការកសាងជនបទថ្មី​របស់​ស្រុក
Meo Vac តាម​ផ្លូវចាកប៉េតុងមួយដ៏ធំទូលាយ នៅចង្កេះភ្នំថ្ម។ ថ្ងៃនេះ​មិន​មែន​​ជាថ្ងៃ
ប្រជុំផ្សារក្តីប៉ុន្តែផ្លូវនៅមានមនុស្ស យានជំនះច្រើនកុះករ។ លោក Vu Mi Cai ភូមិ 
Ta Lung B ឃុំ Ta Lung បានអោយដឹងថា៖ ផ្លូវនេះ​សម្រេច​​បាន​ជិត​៣​ឆ្នាំហើយ ផ្លូវ
នេះបានតភ្ជាប់គ្រប់ភូមិជាមួយគ្នា។ ចាប់ពីថ្ងៃមានផ្លូវនេះមក ការធ្វើ​ដំណើរទៅវិញ
ទៅមកងាយស្រួលណាស់។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជា
ច្រើន។ ភូមិក៏ទើបសម្រេចការកសាងអគារវប្បធម៌ ហើយនេះនឹងជា​កន្លែងដើម្បី
ប្រជាជមជួបជុំគ្នា ឧទ្ទេសនាមអំពី​វប្បធម៌ដ៏វិសេសវិសាលរបស់​ជនរួម​ជាតិ​នៅទី
នេះទៀតផង។ ចាប់ពីពេលអនុវត្តការកសាងជនបទថ្មីនេះមក ឃុំ Ta Lung ទទួល
បានបទដ្ឋានចំនួន៨ ក្នុងចំណោមបទដ្ឋានទាំង១៩។ លោក Hong Mi Sinh ប្រធាន
គណៈកម្មាធិការកសាងជនបទថ្មី ឃុំ Ta Lung បានអោយ​ដឹងថា៖​ការកសាងជនបទ
ថ្មីនេះត្រូវបានប្រជាជននៅក្នុងតំបន់គាំទ្រខ្លាំងណាស់។ នា​បច្ចុប្បន្ន ឃុំ Ta Lung កំ
ពុងអនុវត្តរូបសណ្ឋានជាច្រើន ​ដូចជា៖ដាំស្មៅ​ចិញ្ចឹមគោ ​ដាំពោត និងចិញ្ចឹមជ្រូក
 ដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។ ​ចំណូលមធ្យមក្នុងឆ្នាំ ២០១៤
 របស់ប្រជាជនមួយនាក់ គឺ៦លានដុង​ និងឆ្នាំ ​២០១៥​ នឹងលើកកំពស់ឡើងជាង៨
លានដុង។  លោក Hong Mi Sinh បានអោយ​ដឹ​ង​ថា៖ 

          “ ភាពងាយស្រួលក្នុងការកសាងជនបទថ្មី នោះគឺទទួលបានការជួយឧបត្ថម្ភ​
ពីប្រជាជន។ នាគ្រាដំបូង ការកសាងជនបទថ្មីនេះជួបការលំបាកលំបិនជាច្រើន 
ប៉ុន្តែ ដោយមានការស្រុះចិត្តគំនិតពីប្រជាជន ការកសាងជនបទថ្មីត្រូវបានអនុវត្ត
យ៉ាងឆាប់រហ័ស។ ប្រជាជនបានរួមវិភាគទានជាសម្ភារះ ថ្ងៃពលកម្ម ឬ​បរិច្ចាកដី
 ដើម្បីកសាងសំណង់ផលប្រយោជន៍សង្គម។ ទទួលសមិទ្ធិផលនានា​ដូចនាសព្វ
ថ្ងៃនេះ យើងខ្ញុំបានជួបជុំជាមួយប្រជាជន ដើម្បីឃោសនា និង​អធិប្បាយអោយបាន
ច្បាស់លាស់អោយប្រជាជន។ ប្រសិនបើ ប្រជាជនមិនយល់ថាការកសាងជនបទ
ថ្មីគឺអ្វី គឺការអនុវត្តជួបការលំបាកជាច្រើនណាស់។”

          ក្រោយរយៈពេល៤ឆ្នាំ កសាងជនបទថ្មីមក ស្រុក Meo Vac កសាងបាន​ផ្លូវ​
ចាកប៉េតុងរាប់សិបគីឡូម៉ែត្រ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារះត្រូវបានវិនិយោគកសាងថ្មី។​
 លោក Hau Minh Loi លេខា​ គណៈកម្មាធិការបក្សស្រុក Meo Vac និងជាប្រធាន
គណៈកម្មាធិការកសាងជនបទថ្មី ស្រុកMeo Vac បានអោយដឹង​ថា​៖

 

          “ ស្រុក Meo Vac បានចាត់ទុកការកសាងជនបទថ្មី ជាការផ្តួចផ្តើមគំនិត​ត្រឹមត្រូវ
 ដើម្បីប្រជាជនកាត់បន្ថយភាពក្រីក្រ លើកកំពស់ចំណូល និងផ្លាស់ប្តូរថ្មីមុខមាត់ជន
បទ ជាពិសេសគឺតំបន់ជនបទព្រៃភ្នំ។ ដោយបានប្រើប្រាស់ល្អ គ្រប់ប្រភពកម្លាំងពី
ថវិការដ្ឋ រួមជាមួយការងារសង្គមភាវូបនីយកម្ម កម្មវិធីនេះត្រូវបានអនុវត្តយ៉ាង
សកម្ម និងមានប្រសិទ្ធិភាព។ ​”

          ធ្វើល្អការងារឃោសនា និងតាមរយៈជំនួបប្រាស្រ័យ ផ្ទៀងស្ដាប់មតិរបស់​ប្រជាជន កម្មាភិបាលស្រុក Meo Vac ទទួលបានការគាំទ្រ ការស្រុះចិត្តគំនិត​ ជឿ
ជាក់ពីប្រជាជន។ ប្រជាជនក៏បានផ្តល់របៀបធ្វើថ្មី ដើម្បីថ្នាក់ដឹកនាំស្រុកគិតគូអនុ
វត្តអោយសមស្របជាមួយជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ពីនោះ ស្រុក​
អនុវត្តជោគជ័យបណ្ដាគំរោងការណ៍អភិវឌ្ឍន៍​ដំណាំដាំដុះ សត្វចិញ្ចឹម គោល​
នយោបាយកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។
 ​លោក Hau Minh Loi បានអោយដឹងថា៖

          “ ដើម្បីអធិប្បាយអោយប្រជាជនយល់ដឹងច្បាស់អំពីអត្ថន័យការកសាង​
ជនបទថ្មី កម្មាភិបាលស្រុកម្នាក់ៗ ត្រូវយល់ដឹងច្បាស់អំពីបណ្ដាខ្លឹមសារ គោល
ដៅរបស់កម្មវិធី។ ពីនោះ តាមរយៈកម្មាភិបាលឃុំ ភូមិ ធ្វើឃោសនាចំពោះប្រជា
​ជនយល់ដឹងច្បាស់អំពីទស្សនះ គោលការណ៍ អត្ថន័យរបស់កម្មវិធី។ ជនបទថ្មី
 ថ្នាក់ដឹកនាំត្រូវឈានទៅមុខ ធ្វើគំរូដើម្បីប្រជាជនធ្វើតាម។”

          ដោយលទ្ធផលនានាដែលទទួលបាននេះ ស្រុក Meo Vac បានដាក់ចេញ
​គោលដៅខំប្រឹងប្រែង ក្នុងឃុំនិមួយៗ មាន​មួយភូមិដល់ពីរភូមិទទួលបានបទ
ដ្ឋាន​អំពីការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការងារឃោសនា ដើម្បី
ប្រជាពលរដ្ឋទាំងមូលយល់ដឹងច្បាស់អំពីអត្ថន័យ ផលប្រយោជន៍របស់ការ
កសាងជនបទថ្មី ហើយពីនោះ កសាងនិងអភិវឌ្ឍន៍ជីវភាពរស់នៅ សេដ្ឋកិច្ច 
សង្គមកិច្ច​ ផ្លាស់ប្តូរថ្មីមុខមាត់អោយស្រុក Meo Vac នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ