ស្រុក Moc Chau ថែរក្សារបរត្បាញចរបាប់
(VOVWORLD) - ស្រុក Moc Chau ខេត្ត Son La ភាគខាងជើងវៀតណាមមិនត្រឹមតែទាក់ ទាញភ្ញៀវទេសចរដោយទេសភាពធម្មជាតិស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំង ដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិភាគតិចនៅទីនេះ ទៀតផង ក្នុងនោះត្រូវនិយាយដល់របរត្បាញចរបាប់។ នាបច្ចុប្បន្ន រាល់ ផលិតផលចរបាប់ដូចជា៖ កន្សែង អាវ កាបូប វាំងនន ដែលធ្វើឡើងដោយ សិប្បករជនជាតិ Thai នៅទីនេះកំពុងបង្កើតឡើងពាណិជ្ជសញ្ញាដោយឡែកជា បណ្ដើរៗ ហើយត្រូវបានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករនិយម ចូលចិត្តផងដែរ។
របរត្បាញចរបាប់បានរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិចនៅខេត្ត Son La |
ដោយការជក់ចិត្តនឹងរបរត្បាញចរបាប់ ក៏ដូចជាគោលបំណងចង់ថែរក្សា សម្រស់ស្អាតប្រពៃណីរបស់ជនជាតិ Thai ក្នុងអំឡុងរាប់សិបឆ្នាំកន្លងទៅ លោក ស្រី Luong Thi Sen នៅភូមិ Ang ឃុំ Dong Sang ស្រុក Moc Chau បានឧស្សាហ៍ ព្យាយាមបង្រៀនវិជ្ជាជីវៈសម្រាប់យុវជនក្នុងភូមិ។ នាពេលមានភ្ញៀវទេសចរមក ដល់ភូមិម្ដងៗ លោកស្រីតែងតែណែនាំយ៉ាងសកម្មអោយពួកគេអំពីរបៀបត្បាញ ចរបាប់ទៀតផង។ លោកស្រី Luong Thi Sen បានរៀបរាប់ថា៖
“ខ្ញុំដាំចម្ការកប្បាស ហើយយកឫសជ្រលក់ជាមួយទឹកស្រូវ។ បន្ទាប់មកយក ទៅហាលអោយស្ងួតរួចទើបជ្រលក់ជាមួយស្លឹកឈើពណ៌ស្វាយ ពណ៌ខៀវ ឬពណ៌ ក្រហមទៀត”។
នៅឃុំ Dong Sang មាននារីយ៉ាងច្រើនកុះករបានចូលរួមរៀនត្បាញ ដោយ គោលបំណងចង់ថែរក្សានិងអភិវឌ្ឍន៍លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ ផលិតផលដ៏សម្បូរបែបដូចជា៖ កន្សែង កាបូប សន្លឹកគ្រែ និងខ្នើយ ត្រូវបានដាក់តាំងបង្ហាញនិងលក់អោយភ្ញៀវទេសចរ ព្រមទាំងត្រូវបានប្រើប្រាស់ នៅក្នុងផ្ទះស្នាក់នៅដើម្បីបម្រើភ្ញៀវទៀតផង។ ការប្រកបរបរនេះនាំមកនូវប្រាក់ ចំណូលជាមធ្យមចំនួន៤លានដុង (ស្មើនឹង២០០ដុល្លាអាមេរិក) សម្រាប់នារីម្នាក់ ក្នុងមួយខែ។ ការចូលរួមហាត់ត្បាញចរបាប់ក៏បានក្លាយទៅជាសកម្មភាពគួរ អោយចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរនាពេលមកដល់ទីនេះម្ដងៗផងដែរ។ កញ្ញា Dao Yen Nhi ភ្ញៀវទេសចរម្នាក់មកពីរដ្ឋធានីហាណូយ បានអោយដឹងថា៖
“ការត្បាញចរបាប់ធ្វើអោយខ្ញុំសប្បាយនិងមានការចាប់អារម្មណ៍ខ្លាំងណាស់។ ក្រណាត់ត្រូវបានត្បាញឡើងពីកប្បាសធម្មជាតិ។ របរនេះបានបង្កើតឡើងអត្ត សញ្ញាណដោយឡែករបស់ជនជាតិ Thai”។
សិប្បការិនីម្នាក់កំពុងបង្រៀនការត្បាញចរបាប់សម្រាប់កូនស្រី (រូបថត៖ baosonla) |
ជារៀងរាល់ថ្ងៃ ក្រោយពីបញ្ចប់ការធ្វើស្រែ នារីក្នុងភូមិជានិច្ចកាលប្រមូលផ្ដុំ នៅអគារវប្បធម៌សហគមន៍ ដើម្បីរៀនសូត្របច្ចេកទេសត្បាញ ប៉ាក់ និងរូបមន្ត ជ្រលក់បាននូវក្រណាត់មួយដែលមានពណ៌ស្រស់ស្អាតនិងប្រើប្រាស់បានយូរ។ ស្រុក Moc Chau ក៏លើកទឹកចិត្តអ្នកភូមិចូលរួមអភិរក្សរបរ ព្រមទាំង ជួយឧបត្ថម្ភអ្នកភូមិប្រកបរបរតាមរយៈសកម្មភាពជាក់ស្ដែងនានាទៀតផង។ លោកស្រី Dinh Thi Huong ប្រធានការិយាល័យវប្បធម៌ព័ត៌មានស្រុក Moc Chau បានអោយដឹងថា៖
“គ្រួសារនីមួយៗនឹងទទួលបានថវិកាមួយកញ្ចប់ដើម្បីជួសជុលកីតម្បាញ និងទូដាក់លក់ផលិតផល។ ក្រៅពីនោះ គ្រួសារចំនួន៧ដែលតភ្ជាប់គ្នាដើម្បីក្លាយ ទៅជាសហករណ៍មួយ គឺទទួលបានកញ្ចប់ថវិកាចំនួន៧លានដុងទៀតផង”។
របរត្បាញចរបាប់នៅស្រុក Moc Chau មិនត្រឹមតែរួមចំណែកអភិរក្សអត្ត សញ្ញាណវប្បធម៌ជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងជួយអោយប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច ហើយច្នៃប្រឌិតឡើងផលិតផលដ៏សម្បូរបែបដើម្បីឧទ្ទេសនាម ជាមួយភ្ញៀវទេសចរពីគ្រប់ទិសទីទៀតផង៕