ហាណាមជំរុញខ្លាំងការកសាងវាលស្រែធំ លុបបំបាត់ចោលការបង្កបង្កើនផលតូចតាច
ក្នុងដំណើការកសាងជនបទថ្មី ខេត្ត Ha Nam បានកំណត់ថាការកសាងវាលស្រែ
ធំ ដើម្បីអភិវឌ្ឍន៍ ផលិតកម្មតាមទឹសប្រមូលផ្តុំទំនិញ លុបបំបាត់ចោលការបង្កបង្កើន ផលតូចតាច ក្នុងកសិកម្ម លើកកំពស់ចំណូលសំរាប់កសិករជាជំហានៗ ជាភារកិច្ច
មួយ ក្នុងចំណោមភារកិច្ចស្នូល។ ដូច្នេះ ហាណាមបាននិងកំពុងមានវិធានការ នានា ដើម្បីជំរុញការងារកសាងវាលស្រែធំ ដោយរៀបចំរចនាសម្ព័ន្ធវាលស្រែឡើងវិញ។
មុននេះ គ្រួសារលោក Tran Van Thanh ឃុំ Vu Ban ស្រុក Binh Luc ខេត្ត Ha Nam
មានផ្ទៃស្រែចំនួន ៣ ៦០០ m2 ត្រូវបានបែងចែកជា៥ចំណែកនៅទីកន្លែងខុសៗគ្នា។
លោក Tran Van Thanh បានអោយដឹងថា៖ ដល់រដូវ ដកស្ទូង ច្រូតកាត់គ្រួសារជួបការ
ពិបាក ជាច្រើនណាស់។ ប៉ុន្តែ បន្ទាប់ពីពេលកសាងវាលស្រែធំ ធ្វើជា 2ចំណែក ការថែ
ទាំងាយ ស្រួលជាច្រើន ដោយបានប្រើប្រាស់ម៉ាស៊ីន ចូលក្នុងផលិតកម្ម និងផ្លូវធ្វើ ដំណើទៅវិញទៅមកក៏មានភាពងាយស្រួលជាង។ លោក Tran Van Thanh បានអោយ
ដឹងថា៖
“ គ្រួសារខ្ញុំត្រូវចំណាយ៣សែនដុង ក្នុង ៣៦០ m2 ដើម្បី ជួលជនច្រួតកាត់ស្រូវ
ប៉ុន្តែពេលប្រើប្រាស់ម៉ាស៊ីនច្រូតស្រូវ គ្រួសារខ្ញុំចំណាយ ១៥០ ពាន់ដុងតែប៉ុណ្ណោះ។ គមនាគមន៍បានរួចរាល់ហើយ ការប្រើប្រាស់ម៉ាស៊ីនក្នុងការបង្កបង្កើនផលគឺល្អ
ណាស់។ ”
ឃុំ Vu Ban ស្រុក Binh Luc ជាឃុំមួយ ក្នុងចំណោមឃុំចំនួន ២ ដែលត្រូវបាន គណះកម្មាធិការប្រជាជន ខេត្ត Ha Nam ជ្រើសរើសធ្វើជាគំរូ ក្នុងការងារប្តូរ ប្រមូល
ដីស្រែ។ លោក La Quoc Toan លេខាគណកម្មាធិការបក្សស្រុក Binh Luc បានអោយ ដឹងថា៖ ពេលប្រើប្រាស់ម៉ាស៊ីនចូលក្នុងផលិតកម្មនៅលើវាលស្រែធំៗ កម្លាំងពល
កម្ម របស់មនុស្សត្រូវរំដោះចេញនិងស្រុក ក៏មានវិធានការបង្កើតការងារធ្វើ អោយ
ពលករ ទាំងនេះទៀតផង៖
“ ទន្ទឹមនឹងការងារប្តូរ ប្រមូលដីស្រែ យើងខ្ញុំនៅសកម្មអំពាវនាវ អោយអ្នកវិនិយោគ
ចូលមក កសាងរោងចក្រ សហគ្រាស ដើម្បីបង្កើតការងារធ្វើអោយពលករ ។នា បច្ចុប្បន្ន នៅស្រុកយើងខ្ញុំមានរោងចក្រចំនួន ៣ ។ ក្នុងឆ្នាំ ២០១១ រោងចក្រទាំងនេះ
បាន ជ្រើស កម្មករចំនួន ១០០០ នាក់ មកធ្វើការ បង្កើតការងារធ្វើជាប្រចាំ។ ”
ជាតំបន់ ដែលកំពុងអនុវត្តការផ្ទេរប្តូរ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ក្នុងនោះ ផលិត
កម្ម កសិកម្ម នៅមានអត្រាច្រើន ខេត្ត Ha Nam យកចិត្តទុកដាក់ជាច្រើន ដល់ការក
សាងជនបទថ្មី។ ក្នុងនោះការកសាងវាលស្រែធំនៅជាភារកិច្ចស្នូល ក្នុងការកសាង ជនបទថ្មីនៅខេត្ត Ha Nam។ តាមនោះ បង្កលក្ខណះអោយកសិករ អនុវត្តរាល់ ភាព
ចំរើនជឿន លឿន វិទ្យាសាស្ត្រ បច្ចេកវិទ្យា គ្រឿងយន្តចូលក្នុងផលិតកម្ម។លោក
Nguyen Manh Hung នាយករង មន្ទីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ខេត្ត Ha Nam បាន
អោយដឹងថា៖
“ ឃុំគំរូចំនួន២បានសម្រេចកម្មវិធី ប្តូរ ប្រមូលដីស្រែ។ កម្មវិធីនេះ កំពុងបាន
លាតត្រដាង អនុវត្តនៅទូទាំងខេត្ត។ ពី ឥឡូវដល់ដំណាច ឆ្នាំ ២០១២ ដើមឆ្នាំ
២០១៣ ឃុំគំរូ ចំនយន ២៨ នឹងសម្រេចការកសាងវិធីប្តូរ ប្រមូលដីស្រែ។ ឯ ឃុំ
សេសសល់ នឹង ដំណើការ ប្តូរ ប្រមូលដីស្រែ ដល់ចុងឆ្នាំ ២០១៣។ ”
ការពិតជាក់ស្ដែង បានសរអោយឃើញថា៖ពេលប្រជាកសិករបានធ្វើម្ចាស់និង ដាំដុះ លើវាលស្រែធំៗ មានការងាយស្រួល ជាងមុននេះ យ៉ាងច្រើន ។ ប្រការ ដែលងាយឃើញបំផុតគឺ ហត្ថលិក និងចំណាយវិនិយោគ បន្ថយដល់ ៣០% បើ ប្រៀបនឹងរយះពេលមុននេះ។ ប្រការនេះបានបញ្ជាក់ថា៖ ការកសាងវាលស្រែរ
ធំនៅខេត្ត Ha Nam បានដើរចំទិស និងទទួលបានការគាំទ្រដ៏សកម្មពីប្រជាជន៕