ហាណូយនាំមុខក្នុងទូទាំងប្រទេសអំពីការកសាងជនបទថ្មី
Nguyen Nhung – To Tuan -  
(VOV) /  
(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី ទីក្រុងហាណូយវៀត
ណាមកំពុង ឈានមុខជាមួយឃុំ ចំនួន៥០នៃឃុំទាំង៣៨៦ក្នុង ទូទាំងប្រទេស ដែលសម្រេចបទដ្ឋានទាំងឡាយក្នុងកម្មវិធីកសាងជនបទថ្មីនិង ឃុំចំនួនជាង ៤០% សម្រេចបទដ្ឋានពី១៤ដល់១៨ក្នុងបទដ្ឋានទាំង១៩ ។ជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានលើកស្ទួយ។ ចំណុចសំខាន់ដែលបានហាណូយជ្រើសរើស
អនុវត្តក្នុងការងារកសាងជនបទថ្មី នោះគឺជាការកសាងវាលស្រែធំ។
|
ហាណូយនាំមុខក្នុងទូទាំងប្រទេសអំពីការកសាងជនបទថ្មី |
វិលត្រឡប់មកទស្សនាឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ លោកស្រី
Trinh Thi Huu Khoat អាយុ៨០ឆ្នាំ នៅផ្ទះលេខ៣៧០ ដែលកំពុងរស់នៅនៅខ័ណ្ឌ
Dong Da មានមោទភាពខ្លាំងអំពីការផ្លាស់ប្តូរថ្មីរបស់ស្រុកកំណើត។ សព្វថ្ងៃ ផ្លូវនិង
ទំនប់ ទឹកនានាបានចាក់បេតុង ដោយសារមានកម្មវិធីកសាងជនបទថ្មី។ ទោះបីជា
រស់ នៅឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែពេលបានដឹងថាមានកម្មវិធីជួសជុលកែលំអរ ផ្លូវ ធ្វើប្រព័ន្ធធារាសាស្ត្រ…លៗ លោកស្រីនៅសកម្មរួមវិភាគទានយ៉ាងសកម្ម ហើយ
នា បច្ចុប្បន្នបានឃើញលទ្ធផលទាំងនេះ លោកស្រីមានមោទនភាពខ្លាំង៖
“ ឥឡូវនេះ ស្រុកកំណើតមានការផ្លាស់ប្តូរថ្មីច្រើនណាស់ ផ្លូវត្រូវបានក្រាល កៅស៊ូទាំងអស់ អំពូលភ្លើងភ្លឺសព្វកន្លែង។ឡានតូចអាចចូលដល់ផ្ទះ។ ស្រុកកំ
ណើត មានការផ្លាស់ប្តូរថ្មីជាច្រើនណាស់។”
មិនគ្រាន់តែឃុំ Cu Khe ប៉ុណ្ណោះទេ ហាណូយនៅមានឃុំចំនួន៥០ទៀតក៏
បានសម្រេចបទដ្ឋាន អំពីការកសាងជនបទថ្មី។ ដើម្បីទទួលបានលទ្ធផលទាំងនេះ តាំងពីពេលអនុវត្តកម្មវិធីកាលឆ្នាំ២០១០មក គណៈកម្មាធិការទទួលបន្ទុក
កសិកម្ម កសាងជនបទថ្មីរបស់ហាណូយ បានបញ្ជាណែនាំ កំណត់ទិសដៅកសាងជនបទថ្មី សំរាប់ដំណាក់កាលពីឆ្នាំ២០១១-ឆ្នាំ២០១៥ ជ្រើសរើសការងារកសាងវាលស្រែធំជាចំណុចសំខាន់និងលោតផ្លោះ។ ដើម្បីកសាងជនបទថ្មីគឺត្រូវ
មានរបៀបលើកកំពស់ប្រសិទ្ធិភាពផលិតកម្ម កសិកម្ម ជំរុញការអនុវត្តយន្តកម្មចូលក្នុងផ្នែកកសិកម្ម …លៗ ប្រធានគណៈកម្មាធិការបញ្ជាណែនាការកសាង
ជនបទថ្មីទីក្រុងហាណូយ លោក Nguyen Cong Soai បានអោយដឹងថា៖
“ យើងខ្ញុំបានអនុវត្តការងារកសាងវាលស្រែធំកសាងហេដ្ឋារចនាសម្ព័ន្ធ
បំរើផលិតកម្ម។ ទោះបីជាការកសាងជនបទថ្មី មិនមែនជាបទដ្ឋាន១ក្នុងចំណោមបទដ្ឋានទាំង១៩នៃការកសាងជនបទថ្មីក្តី ប៉ុន្តែវាមិនអាចខ្វះបានក្នុងផែនការ
ផលិតទំនិញ ផលិតកម្មប្រមូលផ្តុំបាន។បានជាយើងខ្ញុំប្រមូលផ្តុំចូលក្នុងការងារកសាងវាលស្រែធំនេះ។”
នាគ្រាដំបូងការកសាងវាលស្រែធំបានអនុវត្តនៅឃុំគំរូ១បន្ទាប់មកគឺនៅឃុំគំរូចំនួន៣ ក្រោយមកទៀតគឺអនុវត្តនៅបណ្ដាឃុំគំរូបស់ស្រុកនានា។
តំបន់នានាដាំស្រូវបានផ្តល់នូវចំណូលទាបបន្ទាប់ពីការកសាងវាលស្រែធំ ប្រជាកសិករបានប្រមូលផ្តុំវិនិយោគ ផ្លាស់ទៅដាំដំណាំ ដាំផ្កា ដាំដើមឈើ
ហូបផ្លែ…លៗ នាំមកនូវប្រាក់ចំណូលពី៧០ដល់១០០លានដុងក្នុង១ឆ្នាំ កើនពី២ដល់៣ដង បើប្រៀបនឹងឆ្នាំមុនៗ។ លោក Dinh Quan San ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dong Lo ស្រុក Ung Hoa បានអោយដឹងថា៖ “ ការកសាងវាលស្រែធំអនុញ្ញាត្តិអោយ ប្រជាកសិករបង្កើនបានតំបន់ប្រពល
វប្បកម្មប្រកបដោយល្អប្រសើរជាង។ មុននេះ មានប្រាក់ចំណូលប្រមាណ
៤០លានដុង/ហិកតាប៉ុន្តែបន្ទាប់ពីការកសាងវាលស្រែធំប្រាក់ ចំណូលបាន ឡើងដល់៧០លានដុង/ហិកតា។ ”
រួមជាមួយដំណើការកសាងជនបទថ្មី មុខមាត់តំបន់ជនបទរបស់រដ្ឋធានី
បានមានការផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ។ នាបច្ចុប្បន្ន នៅឃុំចំនួន១០០%មានផ្លូវ
ប៉េតុងអត្រាប្រជាជនបានប្រើប្រាស់ទឹកស្អាតគឺជាង៩០%,លៗ។ គោលដៅ កសាងជនបទថ្មីរបស់ហាណូយ នាពេលខាងមុខគឺប្រមូលផ្តុំទៅលើការពង្រីក រូបសណ្ឋានសេដ្ឋកិច្ចនានាប្រកបដោយប្រសិទ្ធិភាព ពង្រីកតួនាទីរបស់ស
ហករណ៍ និងទាក់ទាញបន្ថែមអង្គភាពអាជីវកម្មវិនិយោគចូលមកវិស័យកសិកម្ម
ជនបទ៕
Nguyen Nhung – To Tuan
-VOV