អង្គភាពអាជីវកម្មវៀតណាមរួមដំណើរកសាងជនបទថ្មី
Nguyễn Hằng – Vĩnh Phon -  
(VOV) /  
(VOV)-ក្រោយរយះពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី
មុខមាត់របស់ជនបទវៀតណាមបានមានការផ្លាស់ប្តូរថ្មីជាច្រើន ជីវភាពរស់នៅរបស់
ប្រជាជនត្រូវបានលើកស្ទួយយ៉ាងច្បាស់លាស់។ ប៉ុន្តែដើម្បីប្រែក្លាយរាល់គោលដៅនៃកម្មវិធីកសាងជនបទថ្មីនេះទៅជាការពិតជាក់ស្ដែងនោះត្រូវប្រមូលផ្តុំ គ្រប់ប្រភព
កម្លាំងប្រកបដោយប្រសិទ្ធិភាព ជាពិសេសគឺសហគមន៍អង្គភាពអាជីវកម្ម។យើង
ត្រូវធ្វើអ្វី ដើម្បីទាក់ទាញសហគមន៍អង្គភាពអាជីវកម្មឲ្យបានចូលរួមកម្មវិធីច្រើនកុះ
ករកសាងជនបទថ្មី
|
អង្គភាពអាជីវកម្មវៀតណាមរួមដំណើរកសាងជនបទថ្មី (TTXVN) |
ជាអង្គភាពអាជីវកម្មរបរអាជីវកម្ម១លើវិស័យកសិកម្ម លោក Dam Quang Thang - អគ្គនាយកក្រុមហ៊ុនចម្កាត់Agricare Viet Nam អោយដឹងថា÷ដោយកំណត់បានសារសំ
ខាន់នៃការកសាងជនបទថ្មី នាពេលកន្លងមកក្រុមហ៊ុនបានលាតត្រដាងអនុវត្តរូប
សណ្ឋាន គំរោងការជាច្រើនដើម្បីតភ្ជាប់ចងសម្ព័ន្ធជាមួយអង្គភាពចំនួន៤ (រដ្ឋ អ្នកវិទ្យា
សាស្រ្ត អង្គភាពអាជីវកម្មនិងកសិករ) លោក Dam Quang Thang បានឲ្យដឹងថា៖
“ នាបច្ចុប្បន្ន យើងខ្ញុំបានអនុវត្តរូបសណ្ឋានជាច្រើនដើម្បីប្រមូលផ្តុំទិញកសិផល
របស់កសិករ កសាងពាណិជ្ជសញ្ញាឲ្យកសិផលគុណភាពខ្ពស់…។ល។ អង្គភាពអាជីវ
កម្មតាមដានក្តាប់ជាប់រាល់សកម្មភាពរបស់កសិករ។ យើងខ្ញុំកំពុងឈានទៅដល់
ខឿនកសិកម្ម បច្ចេកវិទ្យាខ្ពស់។”
នាបច្ចុប្បន្ន អង្គភាពអាជីវកម្មចូលរួមកម្មវិធីកសាងជនបទថ្មីនៅវៀតណាម
នៅមានកំហិតមួយចំនួន។ នោះគឺបរិមាណអង្គភាពអាជីវកម្មប្រមូលផ្តុំនៅក្នុងតំបន់ទីក្រុងស្រូបយកអត្រាខ្ពស់។ ដូច្នេះ គោលដៅឆ្ពោះទៅតំបន់ជនបទ បំរើកសិកររបស់អង្គភាពអាជីវកម្មនានាជួបរបងនានា។ តាមលោកស្រី Pham Thi Thu
Hang អគ្គលេខាធិការសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមថា÷ជនបទជា
ទីផ្សារធំ មានសក្ដានុភាពជាច្រើន។ ដូច្នេះអង្គភាពអាជីវកម្មត្រូវចាត់ទុកកម្មវិធី
គោលដៅជាតិអំពីការកសាងជនបទថ្មី ដូចជា ឱកាសមួយដើម្បីអភិវឌ្ឍន៍។ លោក
ស្រី Pham Thi Thu Hang បានចាត់ទុកថា÷
“ក្នុងសភាពការអន្តរជាតិនាសព្វថ្ងៃ ជាមួយតម្រូវការសន្តិសុខស្បៀងអាហារ
កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ អង្គភាពអាជីវកម្ម ត្រូវចាត់ទុកបញ្ហា
នេះចូចជាឱកាសមួយ។ ពីនោះមកនឹង មានគំរោងការណ៍នានា ដើម្បីវិនិយោគ និងអភិវឌ្ឍន៍តំបន់ជនបទនិងបង្កើតការអារធ្វើសម្រាប់កសិផល។”
ការពិតជាក់ស្ដែងបានសរអោយឃើញថា÷ដើម្បីបង្កលក្ខណះសំរាប់ទាក់ទាញ
អង្គភាពអាជិវកម្មនានាចូលរួមកម្មវិធីនេះ រដ្ឋនិងស្ថាប័នទាក់ទិននានាត្រូវសុក្រិដ្ឋ
យន្តការ គោលនយោបាយផ្សេងៗ បង្កលក្ខណះសំរាប់អង្គភាពអាជីវកម្មខ្នាតតូច
និងមធ្យម។ លោក Nguyen Minh Tien នាយករង នាយកដ្ឋានសេដ្ឋកិច្ចសហ
ប្រតិបត្តិការ និងអភិវឌ្ឍន៌ជនបទ និងជាអនុប្រធានខុទ្ទកាល័យសម្របសម្រួល
មជ្ឈឹអំពីមកម្មវិធីគោលដៅជាតិការកសាងជនបទថ្មីបានអោយដឹងថា÷
“ ដើម្បីបង្កលក្ខណះងាយស្រួលសំរាប់បរិយាកាសវិនិយោគ និងសំរាប់អង្គភាព
អាជីវកម្មវិនិយោគចូលមកទីផ្សារជនបទនាពេលខាងមុខនេះរដ្ឋនឹងផ្សព្វផ្សាយអនុ
ក្រិត្យថ្មី។ ដោយបណ្ដាយន្តការ គោលនយោបាយថ្មី និងបង្កលក្ខណះសំរាប់អង្គភាព
អាជីវកម្មមានភាពងាយស្រួល ក្នុងដំណើការវិនិយោគ ផលិតកម្ម អាជីវកម្មកសិផល
ជនបទ។”
កសាងជនបតថ្មីជាការផ្តួចផ្តើមគំនិតត្រឹមត្រូវ ស្របតាមទឹកចិត្តប្រជាជន ប៉ុន្តែ
ប្រសិនបើខ្វះការវិនិយោគរបស់អង្គភាពអាជីវកម្ម កសិករនឹងប្រឈមមុខការលំ
បាកជាច្រើនអំពីដំសង្វាក់ផលិតកម្ម និងការនាំចេញផលិតផលរបស់ខ្លួនដែរ។
ដូច្នេះដើម្បីកម្មវិធីនេះទទួលប្រសិទ្ធិភាពខ្ពស់ ត្រូវបង្កើតកម្លាំងចលករ បង្កលក្ខះ
ងាយស្រួលសំរាប់អង្គភាពអាជីវកម្មវិនិយោគចូលមកវិស័យទាក់ទិននានាដល់
កសិកម្មនិងជនបទ៕
Nguyễn Hằng – Vĩnh Phon
-VOV