អភិរក្សវប្បធម៌ភូមិ ក្នុងការកសាងជនបទថ្មី

(VOVworld)-ក្នុងការកសាងជនបទថ្មី​ វប្បធម៌ដើរតួនាទី ដ៏សែនសំខាន់ពីព្រោះ
ថា គោលដៅគន្លឹះនៃកម្មវិធីគឺសំដៅលើកកំពស់​ជីវភាព​រស់នៅ​ខាង​សម្ភារះនិងខាង
ស្មារតី វប្បធម៌របស់ប្រជាជន។ តើធ្វើយ៉ាងម៉េច ដើម្បី​ធានា​គោលដៅកសាងជនបទ
ថ្មី ទំនើប​ ប៉ុន្តែនៅរក្សាបាន​វប្បធម៌ប្រពៃណី​ដ៏ល្អប្រសើរនៅភូមិស្រុក។ ប្រការនេះ​ទាមទារតំបន់ត្រូវបៀប​ធ្វើដោយច្នៃប្រឌិត សមស្របនឹងស្ថានភាព​ជាក់ស្តែងរបស់​តំ
បន់​នីមួយៗ។ នេះក៏ជាខ្លឹមសានៃបទសរសេក្រោម​ចំណង​ជើង​ថា “អភិរក្សវប្បធម៌​ភូមិស្រុកក្នុងការកសាងជនបទថ្មី” ​។

          ក្នុង​បទដ្ឋានទាំង១៩​ស្តីអំពីការកសាងជនបទថ្មី​ការអភិវឌ្ឍន៍វប្បធម៌ ធានា បរិស្ថាននិងការកសាង របៀបរស់​នៅ​ខាងវប្បធម៌នៅជនបទជាបទដ្ឋានសំខាន់បំ
ផុត។​ ភូមិ Phu Luu ជាភូមិបុរាណ​១​របស់ខេត្ត Bac Ninh(ភាគខាងជើង វៀតណាម) ដែលយកចិត្តទុកដាក់ជាពិសេសដល់ការងារអភិរក្ស​​វប្បធម៌ប្រពៃណី​។ មកដល់
ភូមិ Phu Luu យើងអាចឃើញសម្រស់ស្អាត​លាយឡំជាមួយបុរាណកាលនិងស
ម័យទំនើប។​ ក្នុងនិន្នាការអភិវឌ្ឍន៍ ​ផ្លូវជាច្រើន​ត្រូវ​បានពង្រីក និងចាក់ប៉េតុង។ ​ទន្ទឹមនឹងនោះ ប្រជាជនក្នុងភូមិក៏រក្សារនិងពង្រីក​ផ្លូវបិទថ្មបៃតង់ទៀតផង។ លោក
 Nguyen Van Dan អ្នកនៅភូមិPhu Luu ១រូប បានអោយដឹងថា៖

          “ ក្នុងពិធីពិភាក្សាអំពីការបើកទូលាយផ្លូវនានាក្នុងភូមិ អ្នកភូមិមួយចំនួន ជា ពិសេសគឺជនវ័យក្មេងបានស្នើ​ចាក់ប៉េតុងលើផ្លូវជំវិញភូមិ។ ផ្ទូយទៅវិញ  យើងខ្ញុំ រំពឹងគិតថា÷ត្រូវរក្សាអត្តសញ្ញាណរបសភូមិ។​ យើងខ្ញុំប្រើ​ថ្មបៃតង់ និងឥដ្ឋ ដើម្បី
ក្រាលផ្លូវ​។ អាស្រ័យហេតុនេះ យើងខ្ញុំរក្សាភាពពិសេសដោយឡែក​របស់ភូមិ។”

 អភិរក្សវប្បធម៌ភូមិ ក្នុងការកសាងជនបទថ្មី - ảnh 1
ភូមិPhu Luu (xaluan)

          ​ភូមិផ្សេងៗលើទូទាំងប្រទេសវៀតណាមនៅរក្សារបានទំនៀមទំលាប់ ​ប្រពៃ ណី ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើរ ដូចជា៖ គោរពទំនាក់ទំ
នងពូជពង្សានុវង្ស ជនចាស់ជរា​ សណ្ដាប់ធ្នាប់ក្នុងភូម៌ ឃុំ សាមគ្គីភាព…លៗ នេះគឺ ជាបណ្ដាកត្តាវប្បធម៌សំខាន់ដែលបានរួមចំណែកពូនជ្រុំ បណ្ដាតំលៃវប្បធម៌ 
ពង្រីកមនសិកាសាមគ្គីភាពរបស់ប្រជាជនក្នុងការកសាងជនបទថ្មី។ តំបន់ជា ច្រើននៅកសាងបណ្ដាភូមិវប្បធម៌ ទីប្រជុំជនថ្មី រក្សារសន្តិសុខ សណ្ដាប់ធ្នាប់…
។ល។ ក្នុងដំណើការអនុវត្តនេះ តំបន់ជា​ច្រើនបានខំប្រឹងប្រែងវិនិយោគ កសាង
មូលដ្ឋាន សម្ភារះ ​បង្កើត​បរិយា​កាស​វប្បធម៌ស្និទ្ធស្នាល ជំរុញការកសាង ជនបទ ថ្មីប្រកបដោយចីរភាព។ លោក​Nguyen Quoc Khanh កម្មាភិបាលក្រុមប្រឹក្សា​នៃ កម្មវិធីកសាងជនបទថ្មី​ចំណុះ​ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទបានអោ​យដឹងថា៖

          “ ចលនាវប្បធម៌បានស៊ីជំរៅ និងបំពេញបាន​បទដ្ឋាន​ជាក់​ស្ដែង​ជាច្រើន​។​ ផ្នែកវប្បធម៌ក៏បាននាំចេញបទដ្ឋានផ្សេងៗដើម្បីបណ្ដាតំបន់ជួយ​ជ្រោមជ្រែង
អនុវត្ត ដូចជា៖​កសាងទិដ្ឋភាពស្រស់ស្អាត បរិស្ថានអនាម័យ ​…ជាដើម។ ជាពិ
សេស តំបន់ជាច្រើនបានផ្តោតសំខាន់លើការអភិវឌ្ឍន៍ជីវភាពវប្បធម៌ក្នុងទីប្រជុំ​ជន ការប្រព្រឹត្តមនុស្សនិងការធានាបរិស្ថាន។”

          កសាងជនបទថ្មីពឹងរឹង​ទៅលើមូលដ្ឋាន​​អភិរក្ស​បណ្ដាតំលៃវប្បធម៌ប្រពៃណី​និងកែលំអរជីវភាពរស់នៅខាងសម្ភារះនិងស្មារតីក៏ជាបំណងប្រាថ្នារបស់ប្រជាជនផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ