ឱកាសអភិវឌ្ឍន៍ភូមិរបរត្បាញរបស់បងប្អូនជនរួមជាតិខ្មែរ

(VOVWORLD) - តាំងពីយូរណាស់មកហើយ ភូមិ Phuoc Quoi ឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang ល្បីឈ្មោះដោយមុខរបរត្បាញឬស្សី និងផ្ដៅ។ បងប្អូនជនរួមជាតិខ្មែរនៅទីនេះមានមោទនភាពយ៉ាងខ្លាំងចំពោះរបរប្រពៃណី ព្រោះវាបានជួយពួកគេរក្សាស្ថិរភាពជីវភាពរស់នៅ។ នាពេលថ្មីៗនេះ ខេត្តមានមូលដ្ឋានប្រមូលទិញផលិតផលត្បាញ ជួយភូមិរបរនៅទីនេះមានឱកាសអភិវឌ្ឍថែមទៀតផងដែរ។
ឱកាសអភិវឌ្ឍន៍ភូមិរបរត្បាញរបស់បងប្អូនជនរួមជាតិខ្មែរ - ảnh 1                                              ភូមិរបរត្បាញរបស់បងប្អូនជនរួមជាតិខ្មែរ

របរត្បាញរបស់បងប្អូនជនរួមជាតិខ្មែរមានតាំងពីយូរណាស់មកហើយ។ ក្នុងជីវភាពធ្វើពលកម្ម ផលិតកម្ម រស់នៅប្រចាំថ្ងៃ និងការរៀបចំពិធីបុណ្យទាននានា ជនជាតិខ្មែរបានប្រើប្រាស់ឧបករណ៍ដែលធ្វើពីរការត្បាញប្រពៃណីរបស់ជនជាតិខ្លួន។ នោះគឺស្ពកសម្រាប់ដាក់ម្ហូប និងដាក់គ្រឿងសំណែន កន្ទេល កញ្ច្រែង កន្ត្រកជាដើម។ ជាពិសេសគឺកាផាច្រើនប្រភេទ ជាមួយរចនា និងមុខងារផ្សេងៗពីគ្នា។

ជាមធ្យមប្រចាំថ្ងៃ មនុស្សម្នាក់ដែលស្ទាត់ជំនាញអាចត្បាញបានកន្ត្រកតូចចំនួន ៦ ឬកន្ត្រកធំចំនួន ១ គូ ហើយដកការចំណាយលើវត្ថុធាតុដើមឫស្សីចេញ មនុស្សម្នាក់អាចរកចំណូលបានជាង ១០ ម៉ឺនដុង។ នេះគឺជារបសមស្របចំពោះបងប្អូននារី ឬមនុស្សវ័យចំណាស់ ព្រោះថារបរនេះមិនត្រូវការកម្លាំងពលកម្មច្រើន ហើយអាចធ្វើការនៅពេលទំនេរ។ អ្នកភូមិ Phuoc Quoi បានបង្រៀនគ្នា និងថែរក្សារបរនេះរហូតមកដល់បច្ចុប្បន្ននេះ ហើយផលិតផលកាន់តែសម្បូរបែប និងទាក់ភ្នែក។ អ្នកស្រី Tran Thi Phien ជាមនុស្សម្នាក់ដែលប្រកបរបរនេះតាំងពីកុមារភាពបានឲ្យដឹងថា៖ “លោកតា លោកយាយ អ្នកម្ដាយបានប្រកបរបរនេះ ដូច្នេះហើយ នាងខ្ញុំក៏បានប្រកបមុខរបរនេះផងដែរ។ មុខរបរនេះជួយនាងខ្ញុំរកបានប្រាក់ចំណូលសមរម្យ។ នាងខ្ញុំមានកូនតូចម្នាក់ ដូច្នេះហើយនាងខ្ញុំនៅផ្ទះធ្វើការផង និងមើលថែកូនផង”។

ឆ្នាំនេះ សប្បកម្មប្រមូលទិញផលិតផលត្បាញ Thuy Tuyet បានប្ដូរទីតាំងពីខ័ណ្ឌទី ៨ ទីក្រុង Soc Trang ទៅឃុំ Phu Tan ក្នុងភូមិរបរ ដោយជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនអភិវឌ្ឍន៍មុខរបរ ព្រោះថាអ្នកភូមិត្រូវបានផ្តត់ផ្គង់វត្ថុធាតុដើម ហើយទទួលបានការប្រមូលទិញផលិតផល ជួយសន្សំសម្ចៃថ្ងៃដឹកជញ្ជូន។ អ្នកស្រី Truong Thi Bach Thuy ម្ចាស់សិប្បកម្មប្រមូលទិញផលិតផលត្បាញ Thuy Tuyet បានឲ្យដឹងថា៖ “ចំពោះក្រុមគ្រួសារដែលធ្វើស្រែចំការ របរត្បាញឬស្សីគឺជារបររកប្រាក់ចំណូល បន្ទាប់បន្សំតែប៉ុណ្ណោះ ប៉ុន្តែចំពោះក្រុមគ្រួសារគ្មាការងារធ្វើវិញ គេចាត់ទុករបរត្បាញឬស្សីជារបររកប្រាក់ចំណូលសំខាន់។ នាងខ្ញុំបានបើកសិប្បកម្មនៅទីនេះ ព្រោះថាមានភូមិរបរស្រាប់ហើយ។ កាលពីមុន សិប្បកម្មនៅខេត្ត Soc Trang ហើយអ្នកភូមិត្រូវធ្វើដំណើរដឹកជញ្ជូនឆ្ងាយ ចំណាយប្រាក់ច្រើន។ នៅពេលនាងខ្ញុំបើករោងចក្រនៅទីនេះ បានជួយផ្គត់ផ្គង់វត្ថុធាតុដើម និងបញ្ចេញលក់ដល់អ្នកភូមិយ៉ាងងាយស្រួលផងដែរ”។

ឱកាសអភិវឌ្ឍន៍ភូមិរបរត្បាញរបស់បងប្អូនជនរួមជាតិខ្មែរ - ảnh 2ភូមិរបរត្បាញរបស់បងប្អូនជនរួមជាតិខ្មែរ

ចាប់តាំងពីពេលមានសិប្បកម្មផលិត និងប្រមូលទិញផលិតផលត្បាញ Thuy Tuyet មក ភូមិរបរត្បាញឃុំ Phu Tan កាន់តែមានភាពអ៊ូអរ។ គ្រួសារជាច្រើន ជាពិសេសគឺបងប្អូននារី ជនចាស់ជរាមានអារម្មណ៍នឹងនរចិត្ត ដើម្បីត្បាញកន្ត្រក កញ្ច្រែង ដោយមិនបារម្ភអំពីបញ្ហាបញ្ចេញលក់។ លោកស្រី Chau Hong Hoa ប្រធានសម្ព័ន្ធសមាគមនារីស្រុក Chau Thanh បានឲ្យដឹងថា សមាគមនឹងតភ្ជាប់ជាមួយស្ថាបននានា ក៏ដូចជាសិប្បកម្មThuy Tuyet ដើម្បីពង្រីក និងអភិវឌ្ឍន៍ភូមិរបរផងដែរ៖ “នាបច្ចុប្បន្ននៅឃុំ Phu Tan មានសប្បកម្មត្បាញ Thuy Tuyet ហើយ។  សិប្បកម្មនេះបានជួយប្រមូលទិញផលិតផលត្បាញរបស់បងប្អូនសមាជិកានៅឃុំ។ នាពេលខាងមុខ សហព័ន្ធនារីស្រុក Chau Thanh នឹងលើកសំណើដល់ការិយាល័យកសិកម្មស្រុក Chau Thanh ក៏ដូចជាសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំ Phu Tan ឆ្ពោះទៅបង្កើតសហករណ៍ត្បាញ ដើម្បីតភ្ជាប់រវាងសហគ្រាស សិប្បកម្ម រួមជាមួយមូលដ្ឋាន ជួយបង្កើតការងារធ្វើជូនសមាជិកាអភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាស្ថិរភាពជីវភាពរស់នៅផងដេរ”។

អញ្ជើញមកភូមិរបរត្បាញប្រពៃណីនៅឃុំ Phu Tan បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាមិនត្រឹមតែបានឃើញពីការងារត្បាញឬស្សីដោយដៃប៉ុណ្ណោះទេ ថែមទាំងបានគយគន់លំហវប្បធម៌ដែលពោរពេញទៅដោយផលិតផលត្បាញផ្ដៅ ឫស្សីនៅសិប្បកម្ម Thuy Tuyet។ ពីទីនេះ ផលិតផលជាច្រើនពីភូមិរបរប្រពៃណីឃុំ Phu Tan នឹងជ្រៀតចូលតំបន់ជាច្រើននៅទូទាំងប្រទេស បើកយថាទស្សន៍ថ្មីសម្រាប់ភូមិរបរប្រពៃណីនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ