Ayun Ha ចំណុចលេចធ្លោក្នុងការកសាងជនបទថ្មីនៅGia Lai

          ការកសាងជនបទថ្មី​តាមបទដ្ឋានចំនួន ១៩ ជាបញ្ហាពិបាកចំពោះ​ ខេត្ត Gia Lai 
( Tay Nguyen) ពីព្រោះជីវភាពរស់នៅរបស់ប្រជាជននៅមានការលំបាកជាច្រើន ពិសេស គឺជនរួមជាតិជាជនជាតិភាគតិច។ ឆ្លងកាត់រាល់ការលំបាក រាប់រយជំពូកឃុំ Ayun Ha
ស្រុក Phu Thien ខេត្ត Gia Lai បានមានរបៀបគិត របៀបធ្វើ​សមស្រប ហើយប្រមូលផ្តុំ
បាន ប្រភពកម្លាំងជាច្រើន របស់ប្រជាជន ដើម្បីកសាងជនបទថ្មី។  

 Ayun Ha ចំណុចលេចធ្លោក្នុងការកសាងជនបទថ្មីនៅGia Lai - ảnh 1
Ayun Ha ចំណុចលេចធ្លោ ក្នុងការកសាងជនបទថ្មី នៅ Gia Lai(http://vov.vn/)

មកដល់ Ayun Ha ជាឃុំគំរូ ក្នុងកម្មវិធីកសាងជនបទថ្មី ​នៅ ស្រុក ​Phu​ Thien ខេត្ត 
Gia Lai អ្នកណាក៏បានឃើញចំណុចលេចធ្លោ​ ក្នុង​ជីវភាព​រស់នៅប្រចាំថ្ងៃ របស់ប្រជា
ជននៅទីនេះ។ នោះគឺជាមនសិការ ថែរក្សារអនាម័យបរិស្ថាន របស់ប្រជាជន ពីក្នុង
ផ្ទះ ទៅ ដល់គ្រប់ ផ្លូវ ច្រក នៅឯណាក៏បានស្អាតដែរ។ របៀបរស់នៅនេះ លេចចេញ
តាំងពីពេល ឃុំដំណើការរូបសណ្ឋាន​កសាង​ជនបទថ្មី។ ដោយយល់​ថាការកសាងជន
បទថ្មី  នឹងនាំមកការផ្លាស់ប្តូរជាថ្មីជាសារវ័ន្ត អំពីជីវភាពរស់នៅលើគ្រប់វិស័យ បានជា
ប្រជាជន នៅទីនេះសប្បាយរីករាយណាស់។ បង Nguyen Manh Cuong ជាអ្នកនៅ ឃុំ
 ​ Ayun Ha  បានអោយដឹងថា៖

“តាមរយះការបំផុសរបស់ បក្សទាំងមូល និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ អំពីកម្មវិធីកសាង
ជនបទថ្មី ប្រជាជនយើងខ្ញុំស្ដាប់បាន យល់បាន អំពីគោលមាគា៍ របស់បក្ស និងរដ្ឋ។ នាពេលបានឃើញ ភាពសម្រុះសម្រួលរវាងប្រជាជនជាមួយរដ្ឋផង ​ខ្ញុំបានកាត់ដីរបស់
ខ្លួន​សំរាប់ភូមិ ​ធ្វើផ្លូវ អាគារវប្បធម៏ ។ ខ្ញុំ​ធ្វើ​ដូច្នេះ​ ដើម្បីប្រទេសនិងភូមិខ្លួនមានភាព
ស្រស់ស្អាត​​ទៀតផង។”

          តាំង​ពីដើមឆ្នាំ២០១២​មក​​ពីប្រភពមូលនិធិ នៃកម្មវិធីគោលដៅជាតិកសាងជន
បទថ្មី ឃុំ Ayun Ha  បានផ្តល់ជូន គោចំនួន ១២ ​ក្បាល​អោយ គ្រួសារក្រីក្រចំនួន ១២
ក្បាល​ ចលនាគ្រួសារចំនួន ១០០ គ្រួ បំលាស់ទី និងកសាងមណ្ឌលចញ្ចឹមសត្វពា ហណះ បក្សាបក្សី នៅទីកន្លែងសមស្រប បោសសម្អាតផ្លូវរាប់សិបគីឡូម៉ែត្រ ក្នុងភូមិ
…។ល។ រដ្ឋអំណាចឃុំ Ayun Ha  ​សកម្ម​​ពិភាក្សា ឯកភាពជ្រើសរើស​បណ្ដាបទដ្ឋាន 
ផ្សាជាប់ នឹងស្ថានភាព​ជាក់ស្ដែង និងប្រមូល​ផ្តុំគ្រប់ប្រភពកម្លាំង នៃអង្គការមហាជន
 និងប្រជាជន  ដើម្បីរួមគ្នាអនុវ​ត្ត។ លោក Nguyen Sang អនុប្រធានគណះកម្មាធិការ ​​
ប្រជាជន ឃុំ Ayun Ha   បានអោយដឹងថា៖

          “​ត្រូវក្ដាប់ជាប់ បទដ្ឋានណា ដែលត្រូវបាននាំចេញមុន គឺ យើងខ្ញុំ អនុវត្ត​មុន។ ឧទា ហរណ៍ អាគាវប្បធម៏គឺ យើងខ្ញុំបានចលនាប្រជាជនលុះបង់ដីធ្លី ដើម្បីមានផ្ទៃរាប។ ដល់​បច្ចុប្បន្ននេះ យើងខ្ញុំ​ចលនាបានឃុំចំនួន ៣ហើយ​ បើតំ​លៃរបស់ផ្ទៃដីនេះ ចំនួន ៥០ 
លាន  គឺប្រជាជនលុះបង់​ ២០លាន និង៣០លានទៀត ត្រូវបានប្រជាជន នៅក្នុងភូមិ  ប្រមូលផ្តុំ ជួយឧបត្ថម្ភអ្នកដែលបានលុះបង់ដី។”

 Ayun Ha ចំណុចលេចធ្លោក្នុងការកសាងជនបទថ្មីនៅGia Lai - ảnh 2
Ayun Ha ចំណុចលេចធ្លោ ក្នុងការកសាងជនបទថ្មី នៅ Gia Lai(http://vov.vn/)


          ឃុំ Ayun Ha   នាបច្ចុប្បន្ន បានជាឃុំមានខឿនសេដ្ឋកិច្ច​អភិវឌ្ឍន៍​បំផុត​នៅស្រុក 
Phu  Thien។ ជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព ប្រព័ន្ធ​ផ្លូវ​គមនាគមន៍ជនបទ 
ត្រូវបាន ចាក់ក្រាលកៅស៊ូ ​ បេតង់។​ស្ដីអំពី​បទពិសោធន៍របស់ខ្លួន លោក Ksor Duong
ប្រធាន​ការិយាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ និងជាសមាជិកអចិន្ត្រៃយ៍  គណះ
កម្មា ធិការទទួលបន្ទុក កម្មវិធីកសាងជនបទថ្មី ស្រុក Phu Thien បានអោយដឹងថា៖

“យើងខ្ញុំបានរួមសហការជាមួយ កងកម្លាំងយុវជន រួមដៃកសាងជនបទថ្មី និងធ្វើការងារ
ឃោសនា និងការប្រឡងស្វែងយល់អំពីជនបទថ្មីដ៏ល្អណាស់។ ទន្ទឹមនឹងនោះ រួមសហការ ជាមួយ សមាគមនារី សមាគមកសិករ និងសមាគមអតីតយុទ្ធជន សកម្មឃោសនា 
ចលនា ដើម្បីប្រជាជនយល់អំពីបញ្ហាកសាងជនបទថ្មី។”

          ជនបទនៅឃុំ Ayun Ha   និយាយដោយឡែក ​និងស្រុក Phu Thien ខេត្ត Gia Lai និ
យាយ រួម កំពុងមានការផ្លាស់ប្តូរថ្មី ក្នុងជំហានដំបូង​កសាង​ជនបទថ្មី។ បទមេរៀនអំពី របៀបគិតគូ របៀបធ្វើសមស្របបំផុសបានការគាំទ្ររបស់ប្រជាជនក្នុងការកសាងជន
បទថ្មី បានក្លាយទៅជាកម្លាំងចលករសំខាន់ ដើម្បី កម្មវិធីកសាងជនបទថ្មីនៅឃុំ Ayun Ha   និយាយដោយឡែក និង ស្រុក Phu Thien និយាយរួម បន្តជំរុញខ្លាំងនិងនាំមក នូវ ប្រសិទ្ធភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ