BAC NINH ជំរុញខ្លាំងការអនុវត្តគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិកម្ម

`  VOV_Bac Ninh ជាខេត្តនៅភាគខាងជើងវៀតណាមមានល្បឿន​ឧស្សាហូបនី
យកម្ម  ទំនើបភាវូបនីយកម្មលឿន​ បរិមាណពលករជនបទ​មាន​និន្នាការថយ យ៉ាង គំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។ ប្រការសំខាន់បំផុតដែលផ្នែកកសិកម្មខេត្ត ត្រូវធ្វើជាបន្ទាន់ នោះគឺធ្វើយ៉ាងម៉េចដើម្បីផលិតកម្មទទួលបានប្រសិទ្ធិភាពខ្ពស់ 
ក្នុងស្ថានភាពដែលបរិមាណពលករកាន់តែថយចុះពីមួយថ្ងៃ​ទៅមួយថ្ងៃដូច្នេះ។​ ជំរុញខ្លាំងការប្រមូលផ្តុំដីស្រែ បញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្ម​កសិកម្មជា ដំណោះស្រាយសំខាន់មួយ ក្នុងចំណោមដំណោះស្រាយសំខាន់ៗ​ រួមចំណែកនាំ
មក នូវកម្លាំងរស់ថ្មីសំរាប់ផលិតកម្ម។ 

  BAC NINH ជំរុញខ្លាំងការអនុវត្តគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិកម្ម - ảnh 1
 ខេត្ត BAC NINH ជំរុញខ្លាំងការអនុវត្តគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិកម្ម

` ភូមិ Mo Dao ជាតំបន់មួយក្នុងចំណោមតំបន់ដើមដំបូងសម្រេច​ការកសាង​វាលស្រែធំ នៅស្រុក Que Vo ខេត្ត Bac Ninh ។ គេអាចឃើញ​វាលស្រែធំៗដែល
លាតសន្ធឹងលើ​ផ្ទៃដី​រាប់ពាន់ម៉ែត្រក្រឡា ​ព័ទ្ធជំវិញ​ដោយ​បណ្ដាផ្លូវដែលបានចាក់
ប៉េតុង  យ៉ាងធំទូលាយនិងស្អាតបាត។ ពីលទ្ធផលដែលទទួលបានក្នុងការកសាង
វាលស្រែ​ធំ​នេះ ​សហករណ៍​សេវាកម្ម កសិកម្មភូមិ Mo Dao បញ្ជូនម៉ាស៊ីនភ្ជួរពហុ
បំណង​ ម៉ាស៊ីស្ទូងស្រូវ និងម៉ាស៊ីនច្រូត បោកស្រូវចម្រុះ…លៗ​ចូល​ក្នុង​ផលិតកម្ម  នាំមកនូវកម្លាំងរស់ថ្មីសំរាប់វាលស្រែនានា។ លោក Nguyen Duc Nam សមាជិក​សហករណ៍សេវាកម្ម កសិកម្មភូមិ Mo Dao បានអោយដឹងថា៖

          “ មន្ទីរកសិកម្មនិងគណៈកម្មាធិការប្រជាជនខេត្តបានជួយឧបត្ថម្ភការ​បញ្ជូន
គ្រឿង ចក្រចូលក្នុងផលិតកម្មប្រកបដោយព្រមៗគ្នា។ រដ្ឋបានផ្តល់ប្រាក់ជួយ
ឧបត្ថម្ភ​ចំនួន៤០០លានដុង។ ក្រោយរយៈពេល១ឆ្នាំអនុវត្ត ​ជនគ្រប់រូបសុទ្ធតែ​គាំទ្រ និងទទួលបានសមិទ្ធិផលគួរអោយកត់សម្គាល់។”

          ដោយអនុវត្តការកសាងវាលស្រែធំពីឆ្នាំ ២០០៥មក រហូតមកដល់ពេលនេះ
 នៅទូទាំងខេត្ត Bac Ninh ​​​កសាងវាលស្រែធំបានសម្រេចជាសារវ័ន្ត។ 

          ចាប់ពីពេលសម្រេចការកសាងវាលស្រែធំនេះ ប្រជាកសិករខេត្ត Bac Ninh បានគិតដល់ការអនុវត្តវិទ្យាសាស្ត្រ និងបញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្មប្រកប
ដោយមានប្រសិទ្ធិភាព។ លោក Phan Dinh Tuan នាយកមជ្ឈមណ្ឌល​ជំរុញ​កសិកម្ម
 នេសាទ​ខេត្ត Bac Ninh បានអោយដឹងថា៖បានអោយដឹងថា៖ 

          “ រាល់ការរីកចំរើនខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គ្រឿងយន្តបនីយកម្ម​ បានរួម
ចំណែក​លើកកំពស់សមត្ថភាពពលកម្ម កាត់បន្ថយកម្លាំងពលកម្មសំរាប់ប្រជាក
សិករ។ Bac Ninh បានមានម៉ាស៊ីពង្រួសស្រូវ​ជាង៩០០គ្រឿង និងមាន​ផ្ទៃដីដាំដុះ​
ជាង​៥០០ហិកតា។”

          ដើម្បីបន្តអនុវត្តដំណើការបញ្ជូនគ្រឿងយន្តបនីយកម្មចូលក្នុងផលិតកម្មកសិ
កម្ម ក្នុង​រយៈពេលខាងមុខនេះ ខេត្ត Bac Ninh នឹងបន្តលើកទឹកចិត្តផលិតកម្ម ​ប្រមូល
​ផ្តុំ​ទ្រង់ទ្រាយ ដើម្បីបង្កើនតំលៃផលិតកម្មកសិកម្ម រំដោះកម្លាំងពលករនៅលើវាល
ស្រែ…លៗ លោក Vo Minh Hieu នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​ខេត្ត
 Bac Ninh បានអោយដឹងថា៖

          “ ការបញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្មកសិកម្ម ទើបនឹងបានអនុវត្តក្នុង​បណ្ដា ដំណាក់កាលភ្ជួររាស់ ស្រោចស្រព​ស្រូវតែប៉ុណ្ណោះ។ ចំពោះ​សំណូមពរក្នុងស្ថានភាព ជាក់ស្ដែងនេះ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ​ខេត្ត បានកសាងគំរោងផែនការ
បង្កើនការ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បញ្ជូនគ្រឿងយន្តចូលក្នុងផលិតកម្ម
កសិកម្ម  ដំណាក់កាល២០១១-២០១៥ដែរ។”

ចំពោះមុខល្បឿននគរភាវូបនីយកម្ម និងឧស្សហូបនីរកម្មប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស
នេះ ផ្ទៃដីកសិកម្មនិងបរិមាណពលករក្នុងវិស័យកសិកម្មត្រូវបានថយចុះយ៉ាងខ្លាំង 
ដូច្នេះ ​ការជំរុញបញ្ជូនយានយន្តចូលក្នុងផលិតកម្មកសិកម្មរបស់ខេត្ត Bac Ninh នេះ​
គឺ​សមស្របជាមួយគោលដៅឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មផ្នែកកសិកម្ម។ ទន្ទឹមនឹងនោះ នេះក៏គឺជាគោលដៅមួយក្នុងចំណោមគោលដៅក្នុងការកសាងជន
បទថ្មី ដើម្បីនាំមកនូវចំណូលខ្ពស់សំរាប់ប្រជាកសិករខេត្ត Bac Ninh ផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ