BU DANG ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី
PHUONG CUONG -  
(VOV) /  
(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីនេះ ជីវភាពរស់នៅខាងសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច របស់ប្រជាជននៅ
ស្រុក Bu Dang ខេត្ត Binh Phuoc (ភាគខាងត្បូង) បានមានការផ្លាស់ប្តូរថ្មីពីមួយ
ថ្ងៃទៅមួយថ្ងៃ។ លទ្ធផលនេះគឺដោយសារការស្រុះចិត្តគំនិត រួមកម្លាំងកាយចិត្តរបស់ ប្រជាជនក្នុងការកសាងជនបទថ្មីនៅក្នុងស្រុក។
|
BU DANG ការស្រុះចិត្តគំនិតក្នុងការកសាងជនបទថ្មី (http://budang.binhphuoc.gov.vn/) |
Bu Dang ជាស្រុកព្រៃភ្នំ១នៅខេត្ត Binh Phuoc ដោយមានទីរួមស្រុក១ ចំនួន
ប្រជាជន១៣០ពាន់នាក់ក្នុងនោះភាគច្រើនគឺជាជនរួមជាតិជាជនជាតិភាគតិច។ ក្រោយរយៈពេលជាង៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី ដំណាក់កាល ២០១១-២០២០ ស្រុក Bu Dang បានសម្រេចការងាររៀបចំគំរោង
ការណ៍ និងអនុម័តគំរោងផែនការថ្មីជនបទនៅឃុំ១៥/១៥។ បណ្ដាឃុំនៅក្នុងស្រុក
បានសម្រេច បទដ្ឋានពី៦ដល់១៣ ក្នុងចំនួនបទដ្ឋានទាំង១៩ស្ដីពីការកសាងជន
បទថ្មី។ លោក Tran Van Chung លេខាគណៈកម្មាធិការបក្ស Bu Dang បានអោយដឹងថា៖ ចាប់ផ្តើមឡើងពីស្រុកក្រីក្រមួយជីវភាពរស់នៅមានការលំបាកជា
ច្រើននោះ បណ្ដាលទ្ធផលដែលទទួលបានក្នុងការកសាងជនបទថ្មីនេះ ជាការខំ
ប្រឹង ប្រែងជាច្រើនពីថ្នាក់ដឹកនាំនិងប្រជាជនតំបន់។ លោក Tran Van Chung បាន
អោយដឹងថា៖
“ ប្រជាជនដើរតួនាទីដ៏សែនសំខាន់។ ដើម្បីកសាងជនបទថ្មី គប្បីមានការ
ស្រុះចិត្តគំនិត ជួយជ្រោមជ្រែងពីប្រជាជន។ អាស្រ័យដោយការស្រុះចិត្តគំនិតនេះ
Bu Dang ទទួលបានលទ្ធផលគួរអោយកត់សម្គាល់។”
មកទស្សនា Minh Hung -ជាឃុំគំរូមួយដែលឈានទៅមុខក្នុងចលនាកសាង
ជនបទថ្មីនៅស្រុក Bu Dang យើងនឹងឃើញច្បាស់នូវការផ្លាស់ប្តូរថ្មីជាច្រើន ក្នុងជីវ
ភាព រស់នៅរបស់ប្រជាជន។ បណ្ដាផ្ទះថ្មីៗត្រូវបានកសាងតៗគ្នា។ ផ្លូវគមនាគមន៍ក្នុងភូមិត្រូវបានចាក់ប៉េតុង…។ល។ លោក Tran Van Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Minh Hung បានអោយដឹងថា៖ នាបច្ចុប្បន្ន ឃុំសម្រេចបានបទដ្ឋានចំនួន១៣ក្នុងបទដ្ឋានទាំង១៩អំពីការកសាងជនបទថ្មី។ ឃុំខំប្រឹងប្រែងដល់ឆ្នាំ២០១៥ នឹងសម្រេចបទដ្ឋានទាំង១៩ក្នុងកម្មវិធីគោលដៅជាតិស្ដីពីការកសាងជន
បទថ្មី៖
“ អនុវត្តកម្មវិធីកសាងជនបទដ្មី តាមទស្សនះរបស់បក្ស រដ្ឋ គឺ ប្រជាជនដើរ តួនាទីជាម្ចាស់ និងរដ្ឋជួយឧបត្ថម្ភ។ យើងខ្ញុំបានស្ទង់មតិរបស់ប្រជាជនយ៉ាងទូលំ
ទូលាយ។ ធ្វើយ៉ាងម៉េចដើម្បីប្រជាជនយល់ថា៖ ការកសាងជនបទថ្មីនេះគឺដើម្បី
ប្រជាជន។ ប្រការនេះជាកក្តាសម្រេចកំណត់ ដោយហេតុនេះយើងខ្ញុំជំរុញខ្លាំងការ
ងារ ឃោសនា រៀបចំបណ្ដាសន្និសីទ ក៏ដូចជាការស្ទង់មតិរបស់ប្រជាជនដែរ។
បណ្ដាការងារសុទ្ធតែបានអនុវត្តដ៏ទូលំទូលាយ តម្លាភាព ហើយពីនោះ ប្រជាជន ចូលរួមយ៉ាងសស្រាកសស្រាំ។”
ក្នុងចលនាកសាងជនបទថ្មី នៅស្រុក Bu Dang និយាយរួម និងឃុំ Minh
Hung និយាយដោយឡែក បុគ្គលនិងគ្រួសារជាច្រើនបានសកម្មរួមកម្លាំងកាយចិត្ត រួមវិភាគទានជាទឹកប្រាក់ បរិច្ចាកដី ដើម្បីកសាងសំណង់នានា ដូចជា៖សាលារៀន ផ្លូវគមនាគមន៍…។ល។ លោក Tran Nam ជាគំរូមួយនាក់នៅក្នុងភូមិទី១ ឃុំ
Minh Hung បានអោយដឹងថា៖
“ខ្ញុំគាំទ្រការកសាងជនបទថ្មីនេះ។ ពីព្រោះផ្លូវគមនាគមន៍ត្រូវបានជួសជុល
ល្អ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ។ អ្នកណាក៏សប្បាយរីករាយ
ដែរ។ អ្នកឃុំឯកភាពខ្ពស់។ អ្នកខ្លះរួមវិភាគទានជាទឹកប្រាក់ អ្នកខ្លះទៀតរួមវិភាគ ទានជាកម្លាំងពលកម្ម។”
នាពេលខាងមុខនេះ ស្រុក Bu Dang នឹងធ្វើសុក្រិតគណៈកម្មាធិការបញ្ជា
ណែនាំ ក្រុមពិគ្រោះយោបល់ និងចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការងារបញ្ជាណែនាំការកសាងជនបទថ្មីក្នុងស្រុកទាំងមូល។ ដោយកំណត់តួនាទីសំខាន់របស់
ប្រជាជនស្រុក Bu Dang នឹងបង្កើនការងារឃោសនា ដើម្បីលើកកំពស់តួនាទី ការ
ទទួល ខុសត្រូវរបស់ប្រជាជនក្នុងការកសាងជនបទថ្មី។ Bui Dang បានអំពាវនាវឲ្យ គ្រប់ប្រភពកម្លាំងចូលរួម…។ល។ ខំប្រឹងប្រែងសម្រេចកម្មវិធីគោលដៅជាតិស្ដីពីការ
កសាង ជនបទថ្មីនៅក្នុងតំបន់យ៉ាងលឿននិងចីរភាព៕
PHUONG CUONG
-VOV