Canh Hoach - ភូមិនៃបណ្ឌិតចំនួន ២ រូប

(VOVWORLD) - ភូមិ Canh Hoach ឬហៅថាភូមិ Vac ចំណុះឃុំ Dan Hoa ស្រុក Thanh Oai ទីក្រុងហាណូយល្បីឈ្មោះដោយប្រពៃណីសិក្សារៀនសូត្រ។ ត្រកូល Nguyen នៅភូមិ Canh Hoach មានកូនចៅរៀនសូត្រពូកែនិងប្រឡងជាប់ខ្ពស់ជាច្រើននាក់។ នេះក៏ជាស្រុកកំណើតរបស់បណ្ឌិតល្បីល្បាញចំនួន ២ រូប ផងដែរ។ 
 Canh Hoach - ភូមិនៃបណ្ឌិតចំនួន ២ រូប - ảnh 1  Canh Hoach - ភូមិនៃបណ្ឌិតចំនួន ២ រូប

(VOVworld) – Trang Nguyen គឺជាអ្នកដែលប្រឡងជាប់មន្ត្រីខ្ពស់បំផុតក្នុងសម័យកាល សក្ដិភូមិនៅវៀតណាម។ កិតិនាម Trang Nguyen  ត្រូវបានប្រគល់ងារក្រោមរជ្ជកាលស្តេច Ly (១០១០-១០២៨) រជ្ជកាលស្តេច Tran (១២២៥-១៤០០) រជ្ជកាលស្តេច Mac (១៥២៧-១៥៩៣) និងរជ្ជកាលស្តេច Le (១៤២៧-១៧៨៩)។ ប្រវត្តិសាស្ត្រវៀតណាមទទួលស្គាល់ថា៖ បានមានបណ្ឌិតចំនួន ៥៥ រូប ក្នុងនោះភូមិ Canh Hoach មានបណ្ឌិតចំនួន ២ នាក់ដែរ។ ប្រការនេះគឺជាភាពកម្រក្នុងប្រវតិ្តសាស្ត្រវៀតណាម។ ក្រៅពីភូមិ Canh Hoach នៅមានភូមិមួយទៀតដែលមានបណ្ឌិត ២ រូបគឺភូមិ Luong Xa ឃុំ Phu Luong ស្រុក Luong Tai ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម)។ បណ្ឌិតនៃភូមិ Canh Hoach  គឺលោក Nguyen Duc Luong និងលោក Nguyen Thien។ នេះគឺជាពូចៅចំនួន ២ នាក់ ដោយហេតុនេះ អ្នកភូមិហៅថា៖ បណ្ឌិតពូ-បណ្ឌិតចៅ។ លោក Nguyen Van Thang មេត្រកូល Nguyen Duc និងជាអ្នកថែទាំនៅផ្ទះធ្វើសការៈបូជាបណ្ឌិតភូមិ Canh Hoach បានរៀបរាប់ថា៖  

«ជីដូនត្រកូល Nguyen នៅភូមិគឺលោក Nguyen Ba Ky ដែលបានប្រឡង ជាប់មន្ត្រីជាន់ខ្ពស់នាឆ្នាំ ១៤៦៣ ក្រោមរជ្ជកាលស្តេច Le Thanh Tong។ កូននៃលោក Nguyen Ba Ky គឺលោក Nguyen Duc Luong ប្រឡងជាប់បណ្ឌិតនាឆ្នាំ ១៥១៤ ក្រោមរជ្ជកាល ស្តេច Le Tuong Duc ដែរ។ លោកត្រូវបានតែងតាំងធ្វើជា Ta Thi lang bo le ដូចដំណែងអនុរដ្ឋមន្ត្រីការបរទេសនាបច្ចុប្បន្ន។ ពេលទទួលមរណភាព លោក ត្រូវបានប្រសិទ្ធនាមជា Thuong Thu (រដ្ឋមន្ត្រីការបរទេស)។ ក្នុងអាយុ ៦ ឆ្នាំលោក Nguyen Thien ត្រូវបានម្តាយជាលោកស្រី Nguyen Thi Hien បញ្ចូនទៅរៀនសូត្រ នៅផ្ទះពូគឺបណ្ឌិត Nguyen Duc Luong។ បន្ទាប់នោះ លោក Nguyen Thien ប្រឡងបណ្ឌិតនាឆ្នាំ ១៥៣២ ក្រោមរជ្ជកាលស្តេច Mac Dang Doanh ដែរ។ នេះគឺជា រឿងរ៉ាវស្តីពីបណ្ឌិតពូ បណ្ឌិតចៅ។»

អ្នកជាប់បណ្ឌិតមិនត្រឹមតែនាំមកនូវមោទនភាពសំរាប់គ្រួសារវង្សត្រកូលប៉ុណ្ណោះទេ ថែមទាំងប្រវតិ្តសាស្ត្របានកត់សម្គាល់ទៀតផង។ លោក Nguyen Van Khanh អ្នកភូមិ Canh Hoach មួយរូប បានចែករំលែកថា៖

        «អ្នកភូមិ Vac យើងខ្ញុំមានមោទនភាពណាស់ព្រោះថាភូមិមានបណ្ឌិតចំនួន ២ រូប។ គឺជាកូនចៅ យើងខ្ញុំមានគោលបំណងពង្រីកប្រពៃណីសិក្សារៀនសូត្រដែលជីដូន ជីតាបន្សល់ទុកមក។ ចាត់ទុកនេះគឺជាគំរូសំរាប់កូនចៅធ្វើតាម រួមចំណែកកសាងស្រុក កំណើតល្អប្រសើរសម្បូរធូធា។»

        ជារៀងរាល់ឆ្នាំនាបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងបុណ្យខួបបណ្ឌិតទាំងពីររូបនេះ អ្នកភូមិទៅអុជធុបនៅផ្ទះធ្វើសការបូជាបណ្ឌិត។ លោក Nguyen Van Thang បានឲ្យដឹងថែមទៀតថា៖

        «ពិធិបុណ្យភូមិ Canh Hoach ប្រព្រឹត្តទៅចាប់ពីថ្ងៃកើតទី ១១ ដល់ទី ១៣ ខែ មាឃ។ បណ្ឌិត Nguyen Duc Luong និងបណ្ឌិត Nguyen Thien មានគុណូបការៈ ចំពោះប្រទេសជាតិនិងអ្នកភូមិ។ ដោយហេតុនេះ ក្នុងពិធីបុណ្យភូមិណាក៏ដោយ ភូមិ ទាំងមូលរៀបចំពិធីបង្ហែស្នែង។ នាបច្ចុប្បន្ន នៅផ្ទះសក្ការបូជាបណ្ឌិតនៅរក្សាបានវត្ថុវប្បធម៌ដូចជាសិលាចរិកបណ្ឌិតថូអុជធូបបុរាណនិងអនុក្រឹត្សរបស់ស្តេច។»

        ក្នុងប្រជាប្រិយនៅអភិរក្សនិងផ្សព្វផ្សាយរឿងរ៉ាវគួរឲ្យចាប់អារម្មអំពីភូមិ Canh Hoach ដែលបានមានបណ្ឌិតពូ-បណ្ឌិតចៅ។ នាបច្ចុប្បន្ន អ្នកភូមិទាំងអស់នៅភូមិ Canh Hoach ជានិច្ចកាលរក្សា និងពង្រីកប្រពៃណីសិក្សារៀនសូត្រដែលជីដូនជីតាបន្សល់ទុកមក៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ