DAC LAC: បណ្ដាភូមិចងមេត្រីភាពជាមួយអង្គភាពអាជីវកម្មដើម្បីស្ថិរភាពនិងអភិវឌ្ឍន៍

(VOV)_មុននេះ១០ឆ្នាំ ខេត្ត Dac Lac បាន​មានការផ្តួចផ្តើមគំនិត​ថ្មី​៖ដើម្បី
​បណ្ដា​ស្ថាប័ន អង្គភាព អង្គភាពអាជីវកម្មចងមេត្រីភាពជាមួយភូមិ ជនរួម​ជាតិ
ជាជន​ជាតិ​ភាគតិចផ្សេងៗ  ក្នុងខេត្ត ដើម្បីរុញថយក្រោយយ៉ាងឆាប់រហ័ស​
ស្ថានភាពក្រីក្រ។​ ការផ្តួចផ្តើមគំនិតនេះបានពង្រីកប្រសិទ្ធិភាព ​ពីការចងមេត្រី
ភាពក្នុងការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកជំរុញខ្លាំង
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ស្ថិរភាព និងលើកស្ទួយជីវភាពរស់នៅរបស់​ប្រជា
ជនទាំងខាងជីវភាពរស់នៅ និងខាងស្មារតី។

DAC LAC: បណ្ដាភូមិចងមេត្រីភាពជាមួយអង្គភាពអាជីវកម្មដើម្បីស្ថិរភាពនិងអភិវឌ្ឍន៍ - ảnh 1
ស្ពាននេះត្រូវបានក្រុមហ៊ុនប្រេងស៊ាំង Tay Nguyen ខាងត្បូង ជាអង្គភាពចងមេត្រីភាពជាមួយភូមិ កសាងឡើង

លោក Ama Toan ជា​មេភូមិ Lieng Ong មោទនភាព​អោយដឹង​ថា​៖​ ដោយសារ​មាន
ស្ពានយោងឆ្លងកាត់លើជ្រោះ​ តាំងងពីឆ្នាំ២០០៦មក ​ផ្ទៃដី៩០ហិកតា ត្រូវបានដាក់
អោយផលិតកម្ម ប្រកបដោយប្រសិទ្ធិភាព ហើយពីនោះជីវភាពរស់នៅរបស់អ្នកភូមិ
 Lieng Ong ត្រូវបានលើកស្ទួយជាបណ្ដើរៗ។​ ស្ពាននេះ​ត្រូវបានក្រុមហ៊ុនប្រេង
ស៊ាំង ​Tay Nguyen ខាងត្បូង ជាអង្គភាពចងមេត្រីភាពជាមួយ​ភូមិ កសាងឡើង 
ដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងភូមិមានភាពងាយស្រួលជាងក្នុងការធ្វើដំណើរ​​។​ 
មិនគ្រាន់តែធ្វើស្ពានតែប៉ុណ្ណោះទេ ​ក្រុមហ៊ុនបាន​ចាត់បញ្ជូនមនុស្សអោយចុះត្រួត
ពិនិត្យ​ជួសជុលស្ពាននេះ និងទៅសាកសួរសុខទុក្ខ ជូនអំណោយ ជួយឧបត្ថម្ភជា
ពូជ កូនឈើ សត្វចិញ្ឆឹម ជួយឧបត្ថម្ភប្រជាជនក្នុងភូមិអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាព
ជីវភាពរស់នៅ។ លោក  Ama Toan បានចែករំលែកថា៖

“ អង្គភាពចងមេត្រីភាពជានិច្ចកាលយកចិត្តទុកដាក់ទាំងខាងហេដ្ឋារចនា​សម្ព័ន្ធ 
និងស្មារតីដល់ប្រជាជន ជួយឧបត្ថម្ភប្រជាជននឹងនរចិត្តធ្វើផលិតកម្ម ជឿជាក់
តាមបក្ស រដ្ឋ។ ទោះបីជាមានផ្ទៃដីតិច មនុស្សច្រើនក្តី ប៉ុន្តែ ប្រជាជនខំប្រឹងប្រែង
សិក្សារៀនសូត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីថែទាំដំណាំសត្វចិញ្ឆឹម រួម​ជាមួយ
ការជួយឧបត្ថម្ភពីអង្គភាពចងមេត្រីភាព ជីវភាពរស់នៅរបស់ប្រជាជនកាន់តែអភិ
វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”

ក៏នៅក្នុងឃុំលំបាក Dac Phoi ការផ្លាស់ប្តូរថ្មីនៅភូមិ Pai Ar ក៏មានសញ្ញា​​សកម្មពី
ការ​ចងមេត្រីភាពនេះដែរ។ លោក Y Than Long Tung កម្មាភិបាល​ភូមិ Pai Ar បាន
អោយដឹងថា៖ មុននេះ ប្រជាជននៅទីនេះសុទ្ធតែរស់នៅដោយ​ពឹងផ្អែកទៅលើ​
បន្លែ​ផ្លែឈើ​។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយការជួយឧបត្ថម្ភពីរដ្ឋ និងអង្គភាព
ចងមេត្រីភាព គឺក្រុមហ៊ុននាំចេញ នាំចូល ២/កញ្ញា។ គ្រួសារភាគច្រើនក្នុងភូមិ​
បានមានជីវ​ភាព​រស់នៅល្អជាង៖

“ ក្រុមហ៊ុនបានរួមកម្លាំងកាយចិត្តជាមួយប្រជាជន ចលនាប្រជាជនធ្វើ​សេដ្ឋកិច្ច 
ដូចជា៖ដាំស្រូវទឹក កាហ្វេ ដំណាំផ្សេងៗទៀត។ នាបច្ចុប្បន្ន ប្រជាជនបានមាន
ការរីកចំរើនជាច្រើន ធានាការកាត់បន្ថយភាពក្រីក្រ ស្ថិរភាពសន្តិសុខ សណ្ឋាប់
ធ្នាប់ ជួយឧបត្ថម្ភគ្រួសារជាច្រើនគ្រួឈានឡើងការធ្វើមាន។”

សកម្មភាពចងមេត្រីភាពរវាងបណ្ដាអង្គភាព ស្ថាប័នក្នុងខេត្តជាមួយភូមិ​
ផ្សេងៗ មិនគ្រាន់តែជួយឧបត្ថម្ភប្រជាជនលើកកំពស់ជីវភាពរស់នៅខាងស្មារតី
​ប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភប្រជាជនកសាងហេដ្ឋារចនាសម្ព័ន្ធ អនុវត្ត
បច្ចេកវិទ្យាទំនើបៗចូលក្នុងផលិតកម្មកសិកម្មជនបទ។ ដូចជាក្រុមហ៊ុនភាគ
ហ៊ុនជី Binh Dien បានវិនិយោគអោយភូមិ Ea Na ឃុំ Ea Na ស្រុក Krong  Ana
នូវទឹកប្រាក់​ជាង​៤ពាន់លានដុង បើកថ្នាក់រៀនបណ្ដុះបណ្ដាបច្ចេកវិទ្យា បង្កើន
ទិន្នផលកាហ្វេឡើងទ្វេដងបើប្រៀបនឹងមុននេះ ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានលើកស្ទួយជាច្រើន។ លោក Y Piek Enuon មេភូមិ Ea Na បានអោយដឹងថា៖

“ ក្រុមហ៊ុនបានជួយឧបត្ថម្ភប្រជាជនលើគ្រប់ជ្រុងជ្រោយ ដូចជា៖វិនិយោគ
ជី​ ប្រព័ន្ធអគ្គីសនី…លៗ តាំងពីឆ្នាំ ២០១៤មក ជីវភាពរស់នៅរបស់ប្រជាជនយើង
ខ្ញុំបានមានការអភិវឌ្ឍន៍ច្រើន អត្រាគ្រួសារក្រីក្របានថយចុះច្រើន។ ក្រុមហ៊ុន
បាន​រួមសហការជាមួយវិទ្យាស្ថានជំរុញកសិកម្ម បើកសិក្សាសាលាស្ដីពីវិទ្យា
សាស្ត្រ ​ជួយឧបត្ថម្ភប្រជាជនថែទាំដើមកាហ្វេ ហើយពីនោះ ជីវភាំពរស់នៅរបស់
ប្រជាជនត្រូវបានលើកស្ទួយយ៉ាងច្រើន។”

នាបច្ចុប្បន្ន ខេត្ត Dak Lak មានស្ថាប័ន អង្គភាពអាជីវកម្ម  ថ្នាក់ខេត្ត និង​
មជ្ឈឹមចំនួន១៧៦និងស្ថាប័ន អង្គភាពអាជីវកម្ម  ថ្នាក់ស្រុកចំនួន ១៣០០ ​បាន
ចង​មេត្រីភាពជាមួយភូមិចំនួនជាង៦០០។ លោក Nguyen Van Su ប្រធានគណៈ
កម្ម​ការចលនាប្រជាជន នៃគណៈកម្មាធិការបក្សខេត្ត Dac Lac បានអោយដឹងថា៖ 

“ ​ការចងមេត្រីភាពនេះបានជំរុញខ្លាំងជាងការផ្លាស់ប្តូរថ្មីនៅភូមិនានា និង​ទទួល
បានលទ្ធផលសកម្មជាច្រើន។ ក្នុងរយៈពេលខាងមុខនេះ ខ្លឹមសារ គុណ​ភាពកា
រងារចងមេត្រីភាពនឹងផ្លាស់ប្តូរទៅដំណាក់កាលថ្មី នោះគឺជួយឧបត្ថម្ភប្រជាជន​
ពង្រីកផលិតកម្មតាមជំនាញ អភិវឌ្ឍន៍សេដ្ឋកិច្ច រួមផ្សុំជាមួយកម្មវិធីផ្សេងៗ …លៗ”

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បណ្ដាអង្គភាពនៅខេត្ត Dac Lac បានជួយ
​ឧបត្ថម្ភភូមិជាទឹកប្រាក់ចំនួនជាង៨០ពាន់លានដុងសំរាប់ កសាងប្រព័ន្ធអគ្គីសនី 
ធ្វើផ្លូវគមនាគមន៍ ផ្គត់ផ្គង់កូនឈើ…លៗ។ ផ្សាភ្ជាប់ជាមួយបណ្ដាភូមិ បណ្ដាអង្គ
ភាពនេះបានរួម​ចំណែកគួរអោយកត់សម្គាល់ក្នុងការជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គម ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បង្កើនផែនមហាសាមគ្គីភាពក្នុងប្រជាជន
ទាំងមូល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ