Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី
(VOV)_រូបសណ្ឋានក្រុមសហករណ៍ផលិតកម្មកាហ្វេនិរន្តរភាព នៅតំបន់ មួយ
ចំនួននៅខេត្ត Dak Lak ដែលបាននាំមកនូវប្រសិទ្ធិភាពជាជំហានដំបូង ជួយប្រជា
កសិករជាជនជាតិភាគតិចផ្លាស់ប្តូរទំនៀមទំលាប់ផលិតកម្មកាហ្វេតាម របៀបចាស់
ដោយទាក់ទងនឹងការរីកចំរើនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា សន្សំសំចៃលើការចំ
ណាយទុន លើកកំពស់តំលៃផលិតកម្ម។ តាមរយៈរូបសណ្ឋានផលិត កម្មនេះ បាន
បង្កើតឡើងប្រភេទកាហ្វេគុណភាពខ្ពស់ជាង អះអាងនូវកិត្តិនាម កាហ្វេ Buon Ma
Thuot លើទីផ្សារ។
|
Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី |
ទោះបីទើបបានបង្កើតឡើងតែជាង១ឆ្នាំក្តី ប៉ុន្តែក្រុមសហករណ៍កសិកម្ម ផលិត
កម្មកាហ្វេនិរន្តរភាព Ea Kmat ឃុំ Hoa Dong ស្រុក Krong Pach បាន ទាក់ទាញសមា
ជិកជិត១០០នាក់ ហើយភាគច្រើនជនរួមជាតិជាជនជាតិភាគ តិច ដោយមានផ្ទៃដី
ដាំកាហ្វេជាង១៤០ហិកតា។ ការបង្កើតក្រុមសហករណ៍នេះគឺមកពីតម្រូវការរបស់
សមាជិកផ្សេងៗ ក្នុងការចែករំលែកព័ត៍មាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ជួយឧបត្ថម្ភ
គ្នាខាងប្រាក់ទុន ពូជ ជី ថ្នាំការពារដំណាំ និងការនាំចេញផលិតផល។ ក្រុមសហ
ករណ៍អភិវឌ្ឍន៍កាហ្វេនិរន្តរភាព Ea Kmat បានកសាងពាណិជ្ជសញ្ញាផលិតផល
របស់ខ្លួន ហើយត្រូវបានអង្គការពាណិជ្ជសញ្ញាពាណិជ្ជកម្មសមភាពអន្តរជាតិ ( Fair
Tade ) ផ្តល់វិញ្ញាបណបត្រទទួលស្គាល់ថាផលិតកម្ម កាហ្វេ និរន្តរ ភាព។ លោក Le
Van Duong នៅភូមិ Tan Dong ឃុំ Ea Kenh ស្រុក Krong Pach បានអោយដឹងថា៖
ចាប់ពីពេលចូលរួមក្រុមសហករណ៍នេះ លោក បានណែនាំ ចែករំលែកបទពិ
សោធន៍ល្អជាច្រើន ក្នុងការផលិតកាហ្វេ។ ដូច្នេះ ទិន្នផលកាហ្វេរបស់គ្រួសារ
លោក ត្រូវបានកើងឡើងជាច្រើន៖
“ មុននេះ មិនទាន់បានចូលរួមក្រុមសហករណ៍នេះ យើងខ្ញុំផលិតកាហ្វេតាម
របៀបទូទៅ មើលគ្នាហើយធ្វើតាម បានជាទិន្នផលគិតជាមធ្យមគឺ២តោន/ហិកតា។
រីឯ ឥឡូនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ឆ្នាំកន្លងទៅ ទិន្នផលរបស់យើងខ្ញុំគឺ
៣,៥តោន/ហិកតា និងឆ្នាំមុននេះទៀតគឺ៤,២តោន/ហិកតា។”
|
Dak Lak អភិវឌ្ឍន៍ដើមកាហ្វេនិរន្តរភាពដើម្បីកសាងជនបទថ្មី |
ដោយមានគោលដៅបង្កើនតំលៃផលិតផលកាហ្វេ លើកកំពស់ចំណេះដឹង
ពាណិជ្ជកម្មសំរាប់អ្នកដាំកាហ្វេ ក្នុងឆ្នាំ ២០១១ គ្រួសារជិត៥០គ្រួនៅឃុំ Ea Kiet
ស្រុក Cu Mgar ខេត្ត Dak Lak ក៏បានបង្កើតសហករណ៍កសិកម្ម សេវាកម្ម សមភាព
Ea Kiet ផងដែរ។ ដោយបានអនុវត្តតាមបទដ្ឋានដាំដុះ កាហ្វេជឿន លឿនលើពិភពលោក ដូចជា៖ ការដាក់ជី បាញ់ថ្នាំ កាត់មែកដំណាំតាមបច្ចេកទេស ប្រមូលផ
លនាពេលផ្លែទុំបានជាង៩០%។ ផលិតផលកាហ្វេរបស់សហករណ៍ត្រូវបាន Fair
Trade ផ្តល់លិខិតបញ្ជាក់ បានជាតំលៃរបស់ផលិតផលបានខ្ពស់ជាងតំលៃរបស់ទី
ផ្សារ។ ប្រាក់ចំណូលរបស់សមាជិកសហករណ៍ត្រូវបានលើក់កំពស់ឡើងដល់១០
លានដល់២០លានដុងក្នុងមួយឆ្នាំ។ សហករណ៍ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធិ
ភាព បានទាក់ទាញសមាជិកចូលរួមយ៉ាងច្រើន ហើយដល់នាបច្ចុប្បន្ន បានមាន
សមាជិកជិត១០០ ដោយមានផ្ទៃដីជាង១៨០ហិកតា។ លោក Nguyen Van Phuc
ប្រធានសហករណ៍បានអោយដឹងថា៖
“ ជាប្រចាំឆ្នាំ សហករណ៍បានបើកវគ្គបណ្ដុះបណ្ដាលពី៣ដល់៤ដង ចំពោះសមាជិកសហករណ៍ អំពីវិទ្យាសាស្ត្រ បច្ចេកទេស សុវត្ថិភាពម្ហូបអាហារ សុវត្ថិភាព
ពលកម្ម។ ពិសេស ជារាល់ខែ យើងខ្ញុំរៀបចំកម្មវិធី ផែនការជាក់ស្ដែងចំពោះក្រុម
ផលិតកម្មនិមួយៗ ធ្វើឃោសនាអោយប្រជាជនយល់ដឹងបន្ថែមអំពីកម្មវិធីអភិវឌ្ឍន៍
កាហ្វេនិរន្តរភាព ធានាគុណភាពអោយបានល្អជាង។”
នាបច្ចុប្បន្ន ខេត្ត Dak Lak មានផ្ទៃដីដាំកាហ្វេច្រើនបំផុតនៅវៀតណាម ដោយ
មានផ្ទៃដីជាង២០០ ០០០ ហិកតា។ ដើម្បីអនុវត្តបានគំរោងការណ៍អភិវឌ្ឍន៍កាហ្វេ
និរន្តរភាព ដំណាក់កាល២០០៨-២០១៥ និងតម្រង់ទិសដល់ឆ្នាំ ២០២០ ស្ថាប័នមាន
សមត្ថកិច្ចនៅខេត្ត Dak Lak បានពិនិត្យមើលឡើងវិញ រៀបចំគំរោងផែនការលើផ្ទៃដីចំនួន៨០ ០០០ ហិកតា ដើម្បីអភិវឌ្ឍន៍ និរន្តរភាព និងមានពាណិជ្ជសញ្ញា ប្រភពដើម
ច្បាស់លាស់។ រួមជាមួយនោះ ខេត្តក៏មានគោលនយោបាយលើកទឹកចិត្តការតភ្ជាប់
រវាងផ្នែកចំនួន៤ ( កសិករ រដ្ឋ អ្នកវិទ្យាសាស្ត្រ និងអាជីវករ) ក្នុងការអភិវឌ្ឍន៍កាហ្វេ
ដែលក្នុងនោះយកចិត្តទុកដាក់ដល់ទំនាក់ទំនងរវាងកសិករ ជាមួយអង្គភាពអាជីវ
កម្ម។ រហូតមកដល់ពេលនេះ ខេត្តបានមានក្រុមសហករណ៍ និងសហករណ៍ចំនួន
១៣២ បានតភ្ជាប់ជាមយយអង្គភាពអាជីវកម្មផលិតកម្មកាហ្វេនិរន្តរភាព ដោយមាន
ផ្ទៃដីសរុបចំនួន៥ ៤០០ ហិកតា។ លោក Huynh Quoc Thich អនុប្រធានមន្ទីរកសិ
កម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Dak Lak បានអោយដឹងថា៖
“ ក្រៅពីបណ្ដាកម្មវិធីរបស់រដ្ឋាភិបាល ខេត្ត Dak Lak ក៏មានកម្មវិធីជួយឧបត្ថម្ភ
អង្គភាពអាជីវកម្មជាច្រើន វិនិយោគចូលមកផ្នែកកសិកម្ម កសិករ និងជនបទផងដែរ។
តាមនោះ Dak Lak បង្កលក្ខណះអោយអង្គភាពអាជីវកម្មឈរជើងនៅលើតំបន់ ជាពិ
សេសគឺបណ្ដាអង្គភាពអាជីវកម្មមានទុន FDI។”
ការបង្កើតបណ្ដាក្រុមសហករណ៍ និងសហករណ៍ផលិតកម្មកាហ្វេនិរន្តរភាពនៅ
ខេត្ត Dak Lak បានបង្កើតឡើងប្រសិទ្ធិភាពយ៉ាងច្បាស់លាស់។ ផ្លាស់ប្តូរទំនៀមទំ
លាប់ផលិតកម្មកាហ្វេតាមរបៀបចាស់ ជួយឧបត្ថម្ភប្រជាកសិករទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកទេស លើកកំពស់តំលៃផលិតផល អះអាងនូវកិត្យានុភាពកាហ្វេ
Buon Ma Thuot នៅលើទីផ្សារជាតិនិងអន្តរជាតិ៕