DONG HA – ឃុំជនបទថ្មីដើមដំបូងរបស់ខេត្ត HA GIANG

(VOV)_Dong Ha  ជាឃុំព្រៃភ្នំមួយនៅស្រុក Quang Ba ខេត្ត Ha Giang ( ភាគ
​​ខាងជើងវៀតណាម)​ ​​​ពីឃុំក្រីក្រមួយ មានការលំបាក​អំពីការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច 
សង្គម គមនាគន៍ក្តី ​ប៉ុន្តែក្រោយរយៈពេល៤ឆ្នាំកសាង​ជនបទ​ថ្មី​មក ​នាបច្ចុប្បន្ន
 Dong Ha  បានសម្រេចគ្រប់បទដ្ឋាន ​ហើយក្លាយទៅជា​ឃុំ​ជនបទថ្មី​ដើម​ដំបូង
នៅខេត្ត Ha Giang ទៀតផង ។ 

DONG HA – ឃុំជនបទថ្មីដើមដំបូងរបស់ខេត្ត HA GIANG - ảnh 1
DONG HA – ឃុំជនបទថ្មីដើមដំបូងរបស់ខេត្ត HA GIANG

ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជននៅឃុំ Dong Ha  បានចាប់ផ្តើមប្រមូល​ស្រូវ​។​តាមផ្លូវ
ចាកប៉េតុងពីភូមិទៅដល់វាលស្រែ រថយន្ត រទះសេះកំពុងប្រញាប់ប្រ​ញាល់ដឹកស្រូវ
ទៅផ្ទះ។ ឆ្នាំនេះ បងប្អូនប្រជាកសិករទទួលផល​បាន​ច្រើន ​បាន​ជា​អ្នកណាក៏
សប្បាយរីករាយដែរ។ លោក Duong Duc Thang ភូមិ Na Sai ​អោយ​ដឹងថា៖ ក្នុង
ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានផ្ទេរប្តូរពូជដំណាំ រដ្ឋវិនិយោគអំពីជី ពូជ​ដំណាំ និង
ផ្តល់ទឹកគ្រប់គ្រាន់ បានជា ឆ្នាំណាក៏ទទួលផលបានច្រើនដូច្នេះ។ ​ 

          “ ចាប់ពីថ្ងៃសម្រេចការកសាងជនបទថ្មីមក ជីវភាពរស់នៅរបស់​ប្រជាជន
​ត្រូវបានលើកស្ទួយច្រើន។ បើប្រៀបនឹងមុននេះ ផ្លូវទៅវិញទៅមកងាយស្រួល​ជាង 
រថយន្តអាចទៅដល់វាលស្រែ ប្រជាជនមានអគារវប្បធម៌ដើម្បីជួបជុំគ្នា។ សេដ្ឋកិច្ច
គ្រួសារត្រូវបានលើកស្ទួយជាជំហានៗ។ មុនពេលកសាងជនបទថ្មី ភូមិទាំងមូល
មានគ្រួសារក្រីក្រចំនួន៣០គ្រួ ហើយដល់ឥឡូវនេះ សល់តែ៦គ្រួ​តែ​ប៉ុណ្ណោះ។”

          ឃុំ Dong Ha មានភូមិចំនួន៤ និងគ្រួសារចំនួនជាង៦២០គ្រួ។ ​ដោយចាប់​ផ្តើម​
ឡើង​ពី​ឃុំក្រីក្រ១ ពោពេញទៅដោយការលំបាកទាំងខាងសេដ្ឋកិច្ច សង្គម ​និង​គមនា
គមន៍​នេះ ក្រោយរយៈពេល៤ឆ្នាំកសាងជនបទថ្មីមក Dong Ha បានផ្លាស់​ប្តូរ​ថ្មី​ជា
ច្រើន ជីវភាពរស់នៅខាងសម្ភារះ និងស្មារតីត្រូវបានលើកស្ទួយ​ពីមួយ​ថ្ងៃទៅមួយ
ថ្ងៃ។ លោក Nguyen Huu Nghiep ប្រធានគណៈកម្មាធិការ​ប្រជាជន​ឃុំ Dong Ha 
បានអោយដឹងថា៖ នាថ្ងៃទី៤ កក្កដា កន្លងទៅ ឃុំ​បាន​ទទួល​ស្គាល់ជាឃុំ​ជនបទថ្មី។​
លោកបានអោយដឹងថែមទៀតថា៖

          “ ចាប់ពីពេលកសាងជនបទថ្មីមក ឃុំបង្កើតបានគណៈ​កម្មាធិការ​បញ្ជា​ណែ​
នាំពីឃុំ ទៅដល់ភូមិ ផ្សព្វផ្សាយរាល់ខ្លឹមសារ កម្មវិធីទៅដល់ប្រជាជនគ្រប់រូប។ ​ពី
នោះ ទទួលបានការគាំទ្រពីប្រជាជនក្នុងការបរិច្ចាកដីធ្វើគមនាគមន៍ ប្រព័ន្ធធារា
សាស្ត្រ។”


DONG HA – ឃុំជនបទថ្មីដើមដំបូងរបស់ខេត្ត HA GIANG - ảnh 2
DONG HA – ឃុំជនបទថ្មីដើមដំបូងរបស់ខេត្ត HA GIANG

          ក្រោយរយៈពេល៤ឆ្នាំកសាងជនបទថ្មីមក ក្រៅពីប្រភពថវិការដ្ឋវិនិយោគ​ចំនួន ៨ពាន់លានដុង ប្រជាជន Dong Ha បានបរិច្ចាកដីចំនួន៩៥០០ម៉ែត្រក្រឡា ​ថ្ងៃពល
កម្មចំនួនជាង៩ពាន់ថ្ងៃ។ ទន្ទឹមនឹងនោះ ឃុំ Dong Ha ក៏បានប្រមូលផ្តុំ​ទឹក​ប្រាក់ចំនួន ២៧០លានដុងពីបណ្ដាអង្គការ អង្គភាពអាជីវកម្ម និងបុគ្គលដើម្បី​កសាងជន
បទថ្មីផងដែរ។

          ទទួលបានជោគជ័យនេះ ត្រូវនិយាយដល់ការខំប្រឹងប្រែងរបស់កម្មាភិបាល
 និងប្រជាជនឃុំ Dong Ha។ ពិសេស ឃុំ បានធ្វើ ល្អ​ការងារឃោសនា ​ចលនា​ ដើម្បី
ប្រជាជនយល់ដឹងច្បាស់អំពីការកសាងជនបទថ្មីនេះ។ លោក Nguyen Huu Nghiep
ចែករំលែកថា៖  

          “ ត្រូវអះអាងថា៖ ការស្រុះចិត្តគំនិត ការគាំទ្រពីប្រជាជន ក៏ដូចជា​ការចូល​រួម
របស់កម្មាភិបាលឃុំ ភូមិ បានជួយអោយ Dong Ha សម្រេចកម្មវិធីគោលដៅ​ជាតិ​អំ
ពី​ការ​កសាង​ជនបទថ្មី។ បន្ទាប់ពីពិធីទទួលស្គាល់សម្រេចការកសាងជន​បទថ្មី​នេះ 
​យើងខ្ញុំបានកសាងកម្មវិធីធ្វើសកម្មភាពដើម្បីរក្សាបទដ្ឋានទាំង១៩នេះ ​ក៏ដូចជាអភិ
វឌ្ឍន៍សេដ្ឋកិច្ច សង្គម បង្កើនចំណូលសំរាប់ប្រជាជន។”

          ដោយមានឧត្តមភាពខាងភូមិសាស្ត្រ ស្ថិតនៅក្នុងតំបន់សួនឧទ្យានភូគព្ភ​សា
ស្ត្រសកល-តំបន់ខ្ពង់រាបថ្មី Dong Van បានជា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍​សេដ្ឋកិច្ច​
សង្គម នាពេលខាងមុខនេះ ឃុំ​ Dong Ha នឹងឆ្ពោះទៅការអភិវឌ្ឍន៍​ទេសចរណ៍។ 
​រួមជាមួយការអភិវឌ្ឍន៍កសិកម្ម ចិញ្ចឹមសត្វ ផ្នែកទេសចរណ៍​នឹងនាំមកនូវផលចំ
ណេញខ្ពស់ ដើម្បីប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចលើកស្ទួយ​ជីវភាពរស់នៅ កសាង
ជនបទថ្មីប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ