(VOV)_នាបច្ចុប្បន្ន Gia Lai កំពុងនាំមុខគេក្នុងតំបន់ខ្ពង់រាបភាគកណ្ដាលវៀត
ណាម Tay Nguyen ក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី។
ឃុំចំនួន៥សម្រេចបានបទដ្ឋានទាំង១៩។បណ្ដាការផ្លាស់ប្តូរថ្មីជាសារវ័ន្តលើគ្រិះដ្ឋាន
ចាស់ បានជួយឧបត្ថម្ភឃុំទាំងនេះមានការបោះជំហានលោតផ្លោះលើវិស័យជាច្រើន។
|
GIA LAI អនុវត្តការផ្លាស់ប្តូរថ្មីលើគ្រិះដ្ឋានចាស់ (baogialai.com.vn) |
រដូវវស្សានេះ ជ្រលង Dak Hlo ( ស្រុក Kbang ខេត្ត Gia Lai) សម្បូរទៅដោយ
ដើមអំពៅខៀវ ស្រងាត់។ លោក Tong Van Giang នៅភូមិទី៤ឃុំ Dak Hlo បានអោយ
ដឹងថា៖ល្បាយខ្សាច់នៅទីនេះ សមស្របជាមួយការដាំអំពៅ។ ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិ អំពីការកសាងជនបទថ្មី លោក Tong Van Giang និងអ្នក
ឃុំបានជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា យន្តកម្មចូលក្នុងផលិតកម្ម …។
ល។ ប្រសិទ្ធិភាពបានមើលឃើញយ៉ាងច្បាស់លាស់៖ ទិន្នផលអំពៅបានកើនពី៦០
ឡើងដល់ ១០០តោន/ហិកតា ហើយតំបន់មួយចំនួនអាចទទួលបាន១៣០តោន/
ហិកតា។ លោក Tong Van Giang បានអោយដឹងថា៖
“ ពេលដែលរោងចក្រស្ករមានការផ្តួចផ្តើមកសាងវាលស្រែធំ។ ខ្ញុំបានចលនាប្រជាជនចូលរួមផលចំណេញគឺសំខាន់ណាស់។ រោងចក្រធញវើការវិនិយោគដោយ
មិន គិតការប្រាក់។និងផ្គត់ផ្គងជីគីមីសំរាប់ប្រជាកសិករទៀតផង។”
ដោយមានឧត្តមភាពអំពីធាតុអាកាស ដីធ្លី សមស្របជាមួយដើមអំពៅ ការរួម
ផ្សុំរបស់រោងចក្រស្ករ An Khe និងការខំប្រឹងប្រែងរបស់ប្រជាជនក្នុងតំបន់ រូបសណ្ឋាន វាលស្រែធំនឹងបានពង្រីក នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនសំរាប់ឃុំ Dak
Hlo ស្រុក Kbang។ រួមជាមួយការផ្លាស់ប្តូរថ្មីក្នុងកំរិតគិតគូរផលិតកម្ម ទើបមុខមាត់រ
បស់ ឃុំ Dak Hlo មានការផ្លាស់ប្តូរថ្មីជាច្រើន។ ដោយមានស្មារតីស្ម័គ្រចិត្ត អ្នកឃុំបាន
សកម្ម រួមទឹកប្រាក់ រួមកម្លាំងកាយចិត្តដើម្បីកសាងប្រព័ន្ធគមនាគមន៍ក្នុងភូមិ ផ្លូវក្នុង
វាលស្រែ។ លោក Nguyen Thanh Phuong នៅភូមិទី៣ ឃុំ Dak Hlo បានអោយដឹងថា៖
“ មុននេះ ផ្លូវនេះត្រូវខូចខាតយ៉ាងដំណាំការធ្វើដំណើរពិបាកណាស់។ តាំងពី
ពេលមានកម្មវិធីជនបទថ្មី និងត្រូវបានរដ្ឋជួយឧបត្ថម្ភផង ប្រជាជនធ្វើផង។ ប្រជាជនសប្បាយរីករាយណាស់។ ពីមុនមក គ្មានផ្លូវណាដូចផ្លូវនេះទេ។”
ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ សេដ្ឋកិច្ចមានការរីកចំរើន នោះគឺជាកម្លាំពលំ បង្កលក្ខណៈងាយស្រួលដើម្បីគ្រួសារជាច្រើននៅ Dak Hlo កសាងផ្ទះថ្មី។ គ្រួសារ
លោក Nguyen Van Thang នៅភូមិទី២ ឃុំ Dak Hlo កំពុងវិនិយោគទឹកប្រាក់ចំនួន១
ពាន់ លានដុងដើម្បីកសាងផ្ទះថ្មី៖
“ គ្រួសារខ្ញុំបានគ្រោងថា៖កសាងផ្ទះ១រឹងមាំ ស្អាត សមស្របជាមួយទិដ្ឋភាព
ជុំវិញ ក៏ដូចជាកម្មវិធីកសាងជនបទថ្មី។ ”
ក្រឡេកមើលឡើងវិញលើរយៈពេល៣ឆ្នាំអនុវត្តកម្មវិធីកសាងជនបទថ្មី
លោក Tran Huu Phuoc ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak Hlo ស្រុក Kbang អោយដឹងថា៖ កូនសោនៃជោគជ័យបំផុតនោះគឺបណ្ដាការផ្លាស់ប្តូរថ្មីក្នុងការគិតគូរ របៀបធ្វើរបស់ប្រជាជន។ ការផ្លាស់ប្តូរថ្មីនេះ បាននាំមកប្រសិទ្ធិភាពជាក់ស្ដែង។
លោក Tran Huu Phuoc បានអោយដឹងថា៖
“ ការយល់ដឹងរបស់ប្រជាជន ជាបញ្ហាដែលយើងខ្ញុំយកចិត្តទុកដាក់ច្រើន
បំផុត។ ពេលចាប់ផ្តើមលាតត្រដាងអនុវត្ត កម្មាភិបាលក៏នៅតែស្រពិចស្រពិល។
ដូច្នេះ យើងខ្ញុំត្រូវចាប់ផ្តើមអនុវត្តពីកម្មាភិបាលមុន ហើយបន្តនោះគឺប្រជាជន។ ហើយពីពេលប្រជាជនយល់ហើយ គឺប្រជាជនដើតួនាទីស្នូល។”
Dak Hlo ជាឃុំ១នៅជួបការលំបាកជាច្រើន នៅស្រុកក្រីក្រ Kbang ខេត្ត Gia Lai បានមានការផ្លាស់ប្តូរថ្មីជាច្រើន ក្រោយរយៈពេល៣ឆ្នាំអនុវត្តកម្មវីធីគោលដៅជាតិ អំពីការកសាងជនបទថ្មី។ នេះគឺជាលទ្ធផលនៃការផ្លាស់ប្តូរថ្មីជាសារវ័ន្ត ជាក់ស្ដែង
សនៅលើបែបផែនចាស់ដែលសន្សិលទុក៕