Ka Tang - លំនៅដ្ឋានថ្មីគំរូនៅខេត្ត Quang Tri

Ka Tang - លំនៅដ្ឋានថ្មីគំរូនៅខេត្ត Quang Tri - ảnh 1
Ka Tang - លំនៅដ្ឋានថ្មីគំរូនៅខេត្ត Quang Tri (VOV)


(VOVworld) – តំបន់ការតាំងលំនៅដ្ឋានថ្មី Ka Tang នៅទីរួមស្រុក Lao Bao
ស្រុក Huong Hoa ខេត្ត Quang Tri ភាគកណ្ដាលវៀតណាមគឺជាទីស្នាក់រស់នៅ
របស់ គ្រួសារជនរួមជាតិ Van Kieu ចំនួន ៥១ គ្រួដោយមានចំនួន ២០០ នាក់។
ភូមិ នេះត្រូវបានចាត់ទុកជាមណ្ឌលតាំងលំនៅដ្ឋានថ្មីគំរូនៅខេត្ត Quang Tri
អាស្រ័យ ដោយហេដ្ឋារចនាសម្ព័ន្ធល្អជាពិសេសគឺការស្រុះចិត្តគំនិតរបស់ប្រជា
ពលរដ្ឋមុន និងក្រោយពីកសាងទីលំនៅថ្មី។

        នាំយើងខ្ញុំទៅទស្សនាបណ្ដាផ្ទះថ្មីនៅតំបន់តាំងលំនៅដ្ឋានថ្មី Ka Tang
លោក Pa Dua ប្រធានភូមិ Ka Tang ទីរួមស្រុក Lao Bao ស្រុក Huong Hoa
ខេត្ត Quang Tri បានឲ្យដឹងថា៖ មានគ្រួសារជាជនរួមជាតិ Van Kieu ចំនួន
៥១ គ្រួ ទទួល បានផ្ទះថ្មីនៅជើងភ្នំ Ka Tang។ ២ ឆ្នាំមុននេះ ប្រជាពលរដ្ឋក្នុង
ភូមិទាំងអស់មានការអល់អែកក្នុងការក្រែងអែងទៅរស់នៅនិងរកស៊ីនៅ
តំបន់តាំងលំនៅដ្ឋានថ្មី Ka Tang។ នាបច្ចុប្បន្ន ភូមិល្អស្អាត ជីវភាពរស់នៅ
ត្រូវបានកែលំអរ​ ដោយហេតុនេះ អ្នកភូមិទាំងអស់សប្បាយរីករាយនិងនឹង
នរចិត្តរស់នៅនិងរកស៊ី។ លោក Pa Dua បានចែករំលែក ថា៖                          

        «មករស់នៅទីនេះត្រូវបាន បក្សនិងរដ្ឋបានយកចិត្តទុកដាក់កសាងផ្លូវ
 បណ្ដាញអគ្គិសនីគីលានដ្ឋាននិងផ្ទះស្អាតបានណាស់។​ ប្រជាពលរដ្ឋដាំចេក
ដំឡូងមីនិងដាំព្រៃឈើ ដោយហេតុនេះជីវភាពរស់នៅត្រូវបានលើកកំពស់
ច្រើន។»

        មុននោះ ប្រជាជនភូមិ Ka Tang រស់នៅតាមបណ្តោយច្រកទ្វាព្រំដែន
 អន្តរជាតិ Lao Bao ។ នាឆ្នាំ ២០១៣ ដោយសារស្ថិតនៅគំរោងការណ៍រៀបចំ
ផែន ការកសាងនិងអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មពិសេស Lao Bao
 ដូច្នេះ ប្រជាពលរដ្ឋភូមិត្រូវទៅរស់នៅលំនៅដ្ឋានថ្មី Ka Tang។ គណៈកម្មាធិការ
ប្រជាជនទីរួមស្រុក Lao Bao ស្រុក Huong Hoa ខេត្ត Quang Tri បានអនុញ្ញាត
ឲ្យប្រជាជនជ្រើសរើសទីកន្លែងកសាងផ្ទះតាមតម្រូវចិត្តរបស់ខ្លួននិងត្រកូល។
តាមនោះ ទីលំនៅ ថ្មី Ka Tang មានផ្ទះ ៣ ប្រភេទ ដែលផ្អែកទៅលើចំនួន
សមាជិកក្នុងគ្រួសារដើម្បីផ្តល់ប្រាក់ជួយឧបត្ថម្ភ ដោយេហេតុនេះ ប្រជាពលរដ្ឋ
បានយល់ព្រមទាំងស្រុង។ ជាពិសេស បណ្ដាផ្ទះថ្មីត្រូវបានកសាងទំនើបតាម
រូបសណ្ឋានផ្ទះឈើប្រពៃណីរបស់ជនរួមជាតិ Van Kieu។ លោក Le Ba Hung
 អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Lao Bao ស្រុក Huong Hoa
ខេត្ត Quang Tri បានឲ្យដឹងថា៖

        «គិតតាំងពីពេលដែលប្រជាពលរដ្ឋក្រុមលេខ ៤ ទៅរស់នៅក្នុងទីលំនៅថ្មី
 Ka Tang ជីវភាពរស់នៅត្រូវបានស្ថិរភាពជាជំហានៗ ការងាយបង្កបង្កើនផល
 ងាយស្រួលថែម ទៀត។ ជាពិសេស ក្រៅពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រជាពលរដ្ឋ
Ka Tang តែចូល រួមជាមួយប្រជាជនទីរួមស្រុក Lao Bao ការពារសន្តិសុខព្រំដែន
របស់ប្រទេស ជាតិ។»

        រហូតមកដល់ពេលនេះ ទីលំនៅថ្មី Ka Tang ត្រូវបានចាត់ទុកជាគំរូក្នុង
 ទូទាំងខេត្ត Quang Tri ដោយសារ មានទីកន្លែងសមស្រប ហេដ្ឋារចនាសម្ព័ន្ធ
គ្រប់ គ្រាន់ដែលធានាឲ្យការអភិឌ្ឍន៍ផលិតកម្មសិក្សារនិង​វប្បធម៌របស់ប្រជា
ជន។ ស្ថិតនៅខ្សែព្រំដែនរវាងវៀតណាមនិងប្រទេសឡាវ ភូមិ Ka Tang បាន
ចង់សម្ព័ន្ធ មេត្រីភាពជាមួយភូមិ Den Sa Van របស់ឡាវ។ ប្រជាជននៃភូមិ
ទាំងពីរតែងតែជួបប្រាស្រ័យវប្បធម៌រួមជាមួយគ្នាការពារខ្សែពំ្រដែននិងរក្សា
បង្គោលអធិបតេយ្យភាពព្រំដែនរបស់វៀតណាមផងនិងប្រទេសឡាវផង។
 អនុសេនីយ៍ឯក Ho Le Luan អនុប្រធានស្នងការនយោបាយ ប៉ូស្តការពារ
ច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao ខេត្ត Quang Tri បានឲ្យដឹងថា៖       

        «តាមរយៈការចង់សម្ព័ន្ធមេត្រីភាពរវាងភូមិទាំងពីរនៅខ្សែព្រំដែន
វៀតណាម-ឡាវបានលើកកំពស់ចំណះដឹងរបស់ប្រជាជននៃប្រទេសទាំងពី
រពង្រឹងនិងពង្រីកការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការផ្លាស់ប្តូរពាណិជ្ជកម្ម។
ទន្ទឹមនឹងនោះ តាមរយៈសកម្មភាពពោលខាងលើការគ្រប់គ្រងការពារ
អធិបតេយ្យភាពសន្តិសុខព្រំដែនត្រូវបាន បង្កើនឲ្យបានខ្លាំងក្លាថែមទៀត។»

        ជីវភាពរស់នៅថ្មីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅតំបន់តាំងលំនៅដ្ឋានថ្មី
 Ka Tang។ នាបច្ចុប្បន្នមនុស្សម្នាសុទ្ធតែមានការងារធ្វើចំណាយស្ថិរភាពផ្ទះ
ថ្មីល្អស្អាតសណ្តាប់ធ្នាប់ត្រូវបានធានានិងកុមារត្រូវបានសិក្សារៀនសូត្រដោយ
គ្រប់គ្រាន់។ នណាទៅទស្សនៅភូមិ Ka Tang ក៏ទទួលស្គាល់ថា៖ តំបន់តាំងលំ
នៅដ្ឋាននេះដូចវិថីសុខសានត្រាណមួយនៅតំបន់ព្រៃភ្នំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ