Long Thuong - ភូមិរបរចាក់ពុម្ភសំរិទ្ធនៅខេត្ត Hung Yen

(VOVWORLD) - ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រតាមទិសអាគ្នេយ៍ពីទីក្រុង ហាណូយ ភូមិ Long Thuong ឃុំ Dai Dong ស្រុក Van Lam ខេត្ត Hung Yen ត្រូវបានគេស្គាល់ដល់ដោយរបរចាក់ពុម្ភសំរិទ្ធប្រពៃណី។ ផលិតផលដ៏ ល្អប្រណិតនៃភូមិ Long Thuong បានមានវត្តមាននៅខេត្ត ក្រុងជាច្រើនលើ ទូទាំងប្រទេស។

Long Thuong - ភូមិរបរចាក់ពុម្ភសំរិទ្ធនៅខេត្ត Hung Yen - ảnh 1ផលិតផលដ៏ល្អប្រណិតនៃភូមិ Long Thuong។ (រូបថត៖ VOV)


ទោះបីជាមិនសូវមមាញឹកដូចភូមិ Dai Bai ហើយមិនល្បីឈ្មោះដូចភូមិ Ngu Xa ក៏ដោយ ប៉ុន្តែ ផលិតផលនៃភូមិ Long Thuong នៅតែមានសញ្ញា សម្គាល់ដោយឡែករបស់ខ្លួន។ កាលពីទសវត្សឆ្នាំ១៩៩០ នៅឃុំ Dai Dong មាន ភូមិរបរចាក់ពុម្ភសំរិទ្ធចំនួន៤កន្លែង រួមមាន៖ Van O, Xuan Phao, Long Thuong និង Bung Dong។ ក្នុងនោះ ជាងរបរភូមិ Long Thuong មានថ្វីដៃ ស្ទាត់ជំនាញជាងគេ ហើយនៅតែថែរក្សាមុខរបរនេះរហូតមកដល់សព្វថ្ងៃ។ លោក Duong Van Tap សិប្បករម្នាក់នៅភូមិ Long Thuong បានរៀបរាប់ថា៖ “កាលនៅអាយ១០ឆ្នាំប៉ុណ្ណោះ ខ្ញុំធ្លាប់បានរៀនរបរពីឪពុកហើយ។ នាគ្រា នោះ ក្បូរក្បាច់តូចៗ ខ្ញុំចេះធ្វើទាំងអស់។ ស្ទើរតែភូមិទាំងមូលប្រកប របរនេះ។ ដំណាក់កាលដំបូងបង្អស់ក៏ជាដំណាក់កាលពិបាកបំផុតនោះ គឺបង្កើតរូប រៀងពុម្ភ។ របរនេះទាមទារឲ្យអ្នកធ្វើត្រូវមានការជក់ចិត្ត ដោយធ្វើយ៉ាងដូច ម្ដ៉េចដើម្បីផលិតផលមានព្រលឹង”។

        កាលពីមុននេះ ភូមិ Long Thuong ធ្លាប់តែធ្វើរូបបដិមារ ឬជួង ប៉ុន្តែ នាសព្វថ្ងៃអ្នកភូមិបានផ្លាស់ទៅធ្វើរបស់របរសែនដូចជា ថូរ ជើងធូប ចង្កៀង និងចានធូប ជាដើម។ ផលិតផលនីមួយៗដែលត្រូវបានធ្វើឡើង សុទ្ធតែទាមទារឲ្យអ្នកធ្វើត្រូវមានបច្ចេកទេស ភាពល្អិតល្អន់ ភាពអត់ធ្មត់ និងការជក់ចិត្តនឹងអាជីព។

Long Thuong - ភូមិរបរចាក់ពុម្ភសំរិទ្ធនៅខេត្ត Hung Yen - ảnh 2ការដុតរំលាយសំរិទ្ធមុនពេលចាក់ទៅក្នុងពុម្ភ។


        ជាងចាក់ពុម្ភសំរិទ្ធពូកែម្នាក់ ត្រូវមានភាពស្ទាត់ជំនាញខាងបច្ចេកទេស ទាំង៥ រួមមាន៖ ការបង្កើតរូបរៀង ការបង្កើតពុម្ភ ការដុតរំលាយសំរិទ្ធនិង ចាក់សំរិទ្ធលើពុម្ភ ការឆ្លាក់ក្បូរក្បាច់រចនា ហើយចុងក្រោយគឺការខាត់រលង។ ក្នុងចំណោមផលិតផលនៃភូមិ Long Thuong ការធ្វើរូបបដិមារ សម្រាប់ធ្វើសក្ការៈបូជា គឺចំណាយពេលវេលាច្រើនជាងគេ។ ប្រសិនបើ មិនមានថ្វីដៃស្ទាត់ជំនាញ និងចំណេះដឹងខាងសិល្បៈនោះ គឺមិនអាចធ្វើ បានឡើយ។ បង្ហាញទៅរូបបដិមារដែលខ្លួនកំពុងធ្វើ លោក Duong Viet Bach ជាងពូកែម្នាក់ក្នុងភូមិបានណែនាំថា៖ “នេះជាផលិតផលឆ្នើមបំផុតរបស់ខ្ញុំ។ រូបបដិមារទាំងនេះត្រូវបានធ្វើ ពីលង្ហិន ដោយមានពណ៌ចាស់បុរាណដែលកាន់តែពេញនិយមលើទីផ្សារ នាសព្វថ្ងៃ។ពណ៌នេះធ្វើឲ្យរូបបដិមារហាក់ដូចជាមានអាយុកាលចន្លោះពី ៥០ដល់៧០ឆ្នាំ។ ខ្ញុំបានគួបផ្សំចំណេះដឹងពីរបរប្រពៃណីជាមួយនឹងបច្ចេក វិទ្យាថ្មីៗ ទើបបង្កើតឡើងពណ៌បែបនេះបាន”។

Long Thuong - ភូមិរបរចាក់ពុម្ភសំរិទ្ធនៅខេត្ត Hung Yen - ảnh 3រូបបដិមារដ៏ស្អាតអស្ចារ្យនៃភូមិ Long Thuong។ (រូបថត៖ VOV)


   ថ្វីត្បិតតែរបរចាក់ពុម្ភសំរិទ្ធមានការលំបាកវេទនាជាច្រើនក៏ដោយ ប៉ុន្តែអ្នកភូមិ Long Thuong ជានិច្ចកាលខិតខំប្រឹងប្រែងជំនះពុះពារលើការ លំបាកទាំងនោះដើម្បីអភិរក្សរបរប្រពៃណី។ លោក Duong Van Tien បាន ឲ្យដឹងថា៖ “ទន្ទឹមនឹងការថែរក្សាតម្លៃប្រពៃណី យើងខ្ញុំ ត្រូវពង្រីកមុខរបរឲ្យមានការ រីកចម្រើនថែមទៀតផងដែរ។ ក្នុងការអភិវឌ្ឍមានការប្រកួតប្រជែងមែន ប៉ុន្តែការប្រកួតប្រជែងនោះក៏ជួយយើងរីកចម្រើនបានយ៉ាងល្អប្រសើរជាងទៀត។ ក្រៅពីនោះ របរចាក់ពុម្ភសំរិទ្ធក៏ជាលក្ខណៈវប្បធម៌មួយទៀតផង”។

        នាបច្ចុប្បន្ន ភូមិ Long Thuong បានពង្រីកទ្រង់ទ្រាយផលិតកម្ម ហើយ មានការបែងចែកតាមជំនាញនីមួយៗ។ បណ្ដាគ្រួសារបានតភ្ជាប់គ្នាដើម្បី បង្កើតឡើងសង្កាត់ផលិតកម្មឯកទេសតាមមុខទំនិញនីមួយៗ ដូចជា៖ សង្កាត់ធ្វើ ស្ពក សង្កាត់ធ្វើរបស់របរសែន ឬសង្កាត់ធ្វើរូបបដិមារ។ ដោយ សារមានការ បង្កើតខ្សែសង្វាក់ផលិតកម្មដ៏សុក្រិតយ៉ាងដូច្នេះ របរចាក់ពុម្ភសំរិទ្ធនៃភូមិ Long Thuong កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានឋានៈដ៏ រឹងមាំលើទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ