NA HOI៖សាមគ្គីភាពបង្កើតកំលាំងពលំ

          (VOV)_Na Hoi ជាឃុំមួយក្នុងឃុំចំនួន៦ នៅស្រុក Bac Ha ខេត្ត Lao Cai (ភាគ
ខាងជើងវៀត ណាម) ត្រូវបានជ្រើសរើសអនុវត្តកម្មវិធីកសាងជនបទថ្មី ​ដំណាក់កាល 
២០១០ - ២០២០។ រួមគ្នាកសាងជនបទថ្មី ជនរួមជាតិ​​នៅទីនេះបានខិតខំប្រឹងប្រែង
កសាង Na Hoi អោយកាន់តែស្អាត​សម្បូរធូធារពីមួយ​ថ្ងៃទៅមួយថ្ងៃ។ ​

 NA HOI៖សាមគ្គីភាពបង្កើតកំលាំងពលំ - ảnh 1
NA HOI៖សាមគ្គីភាពបង្កើតកំលាំងពលំ (baolaocai.vn)

Na Hoi ជាឃុំមួយស្ថិតក្នុងស្ថានភាពលំបាកជាពិសេសនៅស្រុក Bac Ha។ឃុំ​កំពុងទទួលបានផល​ជាច្រើនពីកម្មវិធីកសាងជនបទថ្មីដ៏ឆាប់រហ័សនិង​ចីរភាពរបស់
រដ្ឋាភិបាល។ នាបច្ចុប្បន្ន ឃុំ​មានគ្រួសារជិត១០០០គ្រួដោយមានចំនួនប្រជាជន​ជាង
៤២០០នាក់ ​ក្នុង​ជនជាតិភាគតិចចំនួន១២ ដូចជា÷ Nung, Dao, ​Mong, ​Tay…។ល។ ក្នុងក្របខ័ណ្ឌកម្មវិធីកសាងជនបទថ្មី ឃុំបានប្រមូលផ្តុំ​វិនិយោគ​កសាងហេដ្ឋារចនា
សម្ព័ន្ធ  បំផុសចលនាបរិច្ចាកដី រួមកម្លាំងកាយចិត្ត​របស់ប្រជាជនក្នុងឃុំទាំងមូល  ដើម្បីកសាងជនបទថ្មី។ លទ្ធផលគឺក្នុងឆ្នាំ២០១៣​ឃុំ Na Hoi ​ចាក់ប៉េតុងផ្លូវ១​ប្រវែង
៣គីឡូមែត្រ ​សាងសង់បន្ថែមអាគារវប្បធម៌ចំនួន៨ខ្នង​។ ជីវភាពរស់នៅ​ខាងវប្បធម៏ និងស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ​​ ស្ថានភាព​សន្តិសុខនយោបាយសណ្ដាប់ ធ្នាប់សង្គមត្រូវបានថែរក្សារយ៉ាងខ្ជាប់ខ្ជួន។

          ធ្វើដំណើរពី​ផ្លូវចាក់ប៉េតុងដ៏ស្អាត បានមកដល់ភូមិ Na Hang B ជាភូមិមួយនៅ​​
ឆ្ងាយ​ពីមជ្ឈមណ្ឌលឃុំ Na Hoi យើង​បានស្ដាប់សូរសម្លេងដែលក្រុមសិល្បះ កំពុងហ្វឹក ហាត់ដើម្បីត្រៀមរៀបចំអោយពិធីបុណ្យនិទាឃរដូវ។​ ​មេភូមិ Na Hang B លោក Sen
 Van Dung បានចែករំលែកថា÷

          “ អាគារវប្បធម៌ត្រូវបានបើកសម្ពោធន៍ដាក់អោយប្រើប្រាស់លើ​ផ្ទៃដី​២៤០​
មែត្រក្រឡា។ ទោះបីជា ជីវភាពរស់នៅរបស់ប្រជាជននៅមានការលំបាកជា​ច្រើនក្តី  ប៉ុន្តែប្រជាជននៅបន្តការវិភាគទានជាទឹកប្រាក់និងថ្ងៃធ្វើពលកម្មដើម្បីកសាងអាគារ
វប្បធម៌។ ចាប់ពីថ្ងៃកសាងជនបទថ្មីមក ជីវភាពរស់នៅខាងសេដ្ឋ​កិច្ចរបស់ប្រជាជនត្រូវបានលើកស្ទូយជាច្រើនដែរ។”

          លោក Tran Hoang Tuan លេខាគណៈកម្មាធិការបក្ស​ និងជាប្រធានគណៈ​ក
សាងជនបទថ្មី​ ឃុំNa Hoi បានអោយដឹងថា÷ ភាព​ងាយ​ស្រួលក្នុងការកសាងជនបទ
ថ្មី  នោះគឺការប្តេជ្ញាចិត្តរបស់រដ្ឋអំណាចនិង​ការ​ស្រុះចិត្តគំនិតរបស់ប្រជាជន។ អង្គការ  ស្ថាប័ន និងបុគ្គលជាច្រើននាក់បាន​សកម្មចូលរួម ជួយជ្រោមជ្រែងសកម្មភាពជាក់
ស្ដែងជាច្រើន។

           “ រហូតមកដល់ពេលនេះ ឃុំ Na Hoi បានសម្រេចបទដ្ឋានចំនួន១១ ក្នុង​ចំ
ណោម​បទដ្ឋានទាំង១៩ នៃកម្មវិធីកសាងជនបទថ្មី។ ទទួលបានលទ្ធផលនេះ ​គឺ
យើងបាន​ឃោសនាដើម្បីប្រជាជនយល់ជ្រួតជ្រាបគោលដៅនិងអត្ថន័យ​របស់កម្មវិធី
កសាងជបទថ្មី​។ ចំពោះជនរួមជាតិជាជនជាតិភាគ​តិច យើងខ្ញុំត្រូវបានបំពេញល្អការ
ងារ ឃោសនា ផ្សព្វផ្សាយ និងចលនា​គ្រួសារនិមួយៗ។ យើងខ្ញុំចាត់ទុកថា÷រូប
សណ្ឋានឃោស នាជាការបោះជំហានខ្លាំងក្នុងការការសាងជនបទថ្មី។”

          ចំពោះអ្នក Na Hoi ជនបទថ្មីមិនគ្រាន់តែជាផ្លូវចាក់ប៉េតុង ការកសាងអាគារ​
វប្បធម៌​ប៉ុណ្ណោះទេតែ ប្រការសំខាន់បំផុត និងជាក់ស្ដែងបំផុត នោះគឺជីវភាពរស់​នៅ​របស់ប្រជាជនត្រូវបានលើកស្ទួយ​ និងធ្វើអោយប្រជាជនឃើញច្បាស់៖កម្មវិធីជនបទ
ថ្មី បានជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រស្ថិរភាពជីវភាពរស់នៅ​។ បង Sung Van
Xeng ជនជាតិ ​Mong នៅភូមិ​ Ngai Thau ឃុំ Na Hoi បានអោយដឹងថា៖

          “ប្រជាជនសប្បាយរីករាយ ណាស់ដោយសារមានអគ្គសនីប្រើប្រាស់និងផ្លូវស្អាត។ ​ជីវភាពរស់នៅ​របស់​ប្រជាជនទាំងខាងសម្ភារះនិងស្មារតីត្រូវបានលើកស្ទួយ។ រដ្ឋបាន
បង្កលក្ខណះ ​អោយគ្រួសារនានាខ្ចីទុនដើម្បីអភិវឌ្ឍន៍ផលិតកម្ម រួចផុតពីភាពក្រីក្រ។ យើងខ្ញុំបានផលិតពោត ស្រូវ ​និង អាចលក់នៅនឹងកន្លែង។”

          នាបច្ចុប្បន្ន ប្រាក់ចំណូលមធ្យមរបស់ប្រជាជននៅឃុំ Na Hoi ទទួលបានជិត​១០លានវៀតណាមដុង/មនុស្ស/ឆ្នាំ ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវមានស្ថិរភាព។ ឃុំបានបង្កើនសហករណ៍ផលិតកម្មរុក្ខជាតិថ្នាំបុរាណ ភូមិរបរចិញ្ជឹមជ្រុក…។ល។ 
លោក Tran Dac Ha អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Na Hoi បានអោយដឹងថា៖

          “ Na Hoi កំពុងកសាងរូបសណ្ឋានទេសចរណ៍សហគមន៍។ ​ផ្ទះផុតពីដីរបស់ជន រួមជាតិជាជនជាតិភាគតិចនឹងបើកជានិច្ចសំរាប់ទទួលភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅ
ប្រទេសមកទស្សនា និងសម្រាក់នៅទីនេះ។ ​ ជនរួមជាតិនៃបណ្ដាជនជាតិភាគតិចក៏ យកចិត្តទុកដាក់ជាពិសេសដល់ការធានាអនាម័យបរិស្ថានផងដែរ។ ពីនោះ ភ្ញៀវទេស ចរណ៍នឹងមកដល់ Na Hoi កាន់តែច្រើន​ជាង ជួយប្រជាជនមានបន្ថែមប្រាក់ចំណូល  កែលំអរជីវភាពរស់នៅ។”

          ក្នុងឆ្នាំ ២០១៤ Na Hoi ប្រេជ្ញាចិត្តសម្រេចបន្ថែមបទដ្ឋានចំនួន២ទៀត អំពី​ការ
កសាង ជនបទថ្មី ទាក់ទិនដល់គមនាគមន៍និងវប្បធម៏។ ដើម្បីអនុវត្តបានប្រការនេះ
 ឃុំNa Hoi កំពុងខំប្រឹងប្រែងអនុវត្តព្រមៗគ្នាការផ្ទេរប្តូររចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ជាពិសេសគឺលក់ផ្លែរព្រូន Tam Hoa ជាផលិតផលពិសេសនៃតំបន់ព្រៃភ្នំ Bac Ha៕



ប្រតិកម្មទៅវិញ

ផ្សេងៗ