NAM DINH កសាងជនបតថ្មីដោយផ្អែកទៅលើកម្លាំងសហគមន៍

(VOV)_ក្រោយរយៈពេល៣ឆ្នាំអនុវត្តការកសាងជនបទថ្មីមក ជនបទនៅខេត្ត 
Nam Dinh ( ភាគខាងជើងវៀតណាម) បានមានការផ្លាស់ប្តូរថ្មីជាច្រើន។​ សំណង់​ហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់ ផ្លូវគមនាគមន៍…លៗត្រូវបានកសាងយ៉ាងល្អប្រសើ។ ដើម្បីទទួលបានការផ្លាស់ប្តូរនាបច្ចុប្បន្ន ដូច្នេះ ខេត្ត Nam Dinh បានជ្រើសរើសការ
កសាងជន បទថ្មីទៅតាមរយៈភូមិនានាដោយ​ផ្អែកទៅលើកម្លាំងសហគមន៍ យក
ប្រជាជន ធ្វើជាប្រភព។ 

NAM DINH កសាងជនបតថ្មីដោយផ្អែកទៅលើកម្លាំងសហគមន៍ - ảnh 1
NAM DINH កសាងជនបតថ្មីដោយផ្អែកទៅលើកម្លាំងសហគមន៍(baonamdinh.com)

          នាបច្ចុប្បន្ន ក្នុងចំណោមឃុំចំនួន៩៦​ ចូលរួមការកសាងជនបទថ្មី​របស់ខេត្ត ​
Nam Dinh បានមានឃុំចំនួន១២ ទទួលបទដ្ឋានទាំង១៩ និងទីរួមស្រុក ​ទីរួមខេត្ត​ចំ
នួន​១០០% សម្រេចការកសាងជនបទថ្មី។ ដោយទិសស្លោក៖ ប្រជាជនធ្វើ ​រដ្ឋ​ជួយ
​ឧបត្ថម្ភ ខេត្ត Nam Dinh បានចលនាប្រជាជនបរិច្ចាកដី ដើម្បីធ្វើផ្លូវ កសាង​សំណង់​
ផល​ប្រយោជន៍នានា មុខមាត់ជនបទថ្មីរបស់ខេត្តបានផ្លាស់ប្តូរថ្មីពី១ថ្ងៃទៅ១ថ្ងៃ។ ​
គ្រួសារលោក ​Pham Van Ngo នៅទីរួមស្រុក Cat Thanh ស្រុក Truc Ninh បាន​រួម​វិ
ភាគ​ទានជាទឹក​ប្រាក់​ចំនួន២,៥ពាន់លានដុង ដើម្បីកសាងសាលារៀន ជួសជុល
​ឈាបនដ្ឋាន ​និង​ការកសាងជនបទថ្មី។ លោក Pham Van Ngo បានសំណេះ​សំ
ណាលថា៖

          “ ការរួមវិភាគទានកសាងសាលារៀនគឺដើម្បីកូនចៅក្នុងភូមិនឹងនរចិត្ត មាន
ទីកន្លែង​សិក្សា មានអនាគតល្អប្រសើ។ ហើយការរួមវិភាគទានកសាងឈាបនដ្ឋាន  វត្តអារាម គឺដើម្បីប្រជាជននឹងនរចិត្ត និងដើម្បីភូមិស្អាតជាង ឃុំស្អាតជាង។ នេះ
គឺជាមូល​ហេតុដែលខ្ញុំចង់រួមវិភាគទាន ហើយដើម្បីជ្រះថ្លាក្នុងជីវិតតែប៉ុណ្ណោះ។ ”

បទដ្ឋានមួយ ក្នុងចំណោមបទដ្ឋានសំខាន់ៗ ក្នុងការកសាងជនបទថ្មី នោះគឺ
ការរៀបចំប្រព័ន្ធគមនាគមន៍។ ការបើកទូលាយ ចាក់ប៉ែតុងបណ្ដាផ្លូវគមនាគមន៍​ជនបទនេះ មិនគ្រាន់តែបង្កលក្ខណះងាយស្រួលសំរាប់ប្រជាជនប៉ុណ្ណោះទេ ថែម
ទាំងបង្កើតឡើងគ្រឹះដ្ឋានដើម្បីបញ្ជូនម៉ាស៊ីន អនុវត្តបច្ចេកវិទ្យា វិទ្យាសាស្ត្រចូល
ក្នុងផលិតកម្មកសិកម្ម។ យល់ដឹងបានសារសំខាន់នៃបទដ្ឋាននេះ  ប្រជាជនជា
ច្រើន នាក់នៅខេត្ត NamDinh បានស្ម័គ្រចិត្តបរិច្ចាកដីដើម្បីកសាងជនបទថ្មី។ 
លោក Nguyen  Van Tao នៅភូមិ An Lang ឃុំ Truc Chinh ដែលបានបរិច្ចាកដីកសិ
កម្ម ចំនួន ៨៦០ ម៉ែត្រក្រឡាបានអោយដឹងថា៖

          “ ​ ការបរិច្ចាកដីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ជន បទ   គឺជាការងារទទួល
ខុស ត្រូវចំពោះតំបន់ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។  យើង បំពេញ កាតព្វកិច្ចរ
បស់ខ្លួន  ហើយយើងជាអ្នកទទួលបានផលប្រយោជន៍ពីការតព្វកិច្ចទាំងនោះដែរ​។”

          ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនោះ ខេត្ត Nam Dinh ក៏បាន យកចិត្ត ទុកដាក់ជាពិសេសដល់ការផ្ទេរប្តូរ អភិវឌ្ឍន៍មុខរបរ ដើម្បីបង្កើនចំណូលសំរាប់ប្រ
ជាជន ជួយឧបត្ថម្ភរួចផុតពីភាពក្រីក្រ។ ដូចជារូបសណ្ឋានដាំផ្ការ ដើមឈើលំអរ
 នៅភូមិ Tien Phong ឃុំ Nam My ស្រុក Nam Truc។ លោក Nguyen Tien Truc មេភូមិ
 Tien Phong 2 ឃុំ​ Nam My បានអោយដឹងថា៖

          “ រក្សារមុខរបរដាំផ្កា ដើមឈើលំអរ នៅក្នុងតំបន់ជារបៀបធ្វើល្អដើម្បីរួច
ផុត ពី ភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រសិនបើចាក់ចេញពីមុខរបរនេះ ភាពក្រី
ក្រនឹងត្រឡប់ មកវិញជាពិតប្រាកដ។”

          លោក Nguyen Van Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និង ជា ប្រធានគណៈកម្មាធិការបញ្ជាណែនាំ​កសាងជនបទថ្មី ខេត្ត Nam Dinh បាន អោយ ដឹងថា៖ ក្នុងការកសាងជនបទថ្មីនៅ ខេត្ត Nam Dinh បានយកចិត្តទុកដាក់ ជាច្រើន ដល់ការកសាងវាលស្រែធំ និងចាត់ទុកនេះគឺជាចំណុចគន្លិះ ក្នុងការកសាងជន
បទថ្មី។ បន្ទាប់ពីការកសាងវាលស្រែធំ បណ្ដាតំបន់បង្កើតផែនការ រៀបចំផលិតកម្ម តាមរូបសណ្ឋានវាលស្រែធំ អភិវឌ្ឍន៍កសិកម្មទំនិញប្រកបដោយប្រសិទ្ធិភាព  និងចីរភាព ដើម្បីគោលដៅស្នូលគឺបង្កើនចំណូលសំរាប់ប្រជាកសិករ។ លោក 
Nguyen Van Tuan បានអោយដឹងថា៖

          “ ក្នុងដំណើការកសាងជនបទថ្មីនេះ មិនគ្រាន់តែជាការកសាងហេដ្ឋារចនា សម្ព័ន្ធប៉ុណ្ណោះទេ។ ​ដំបូងបង្អស់​គឺត្រូវផលិតកម្ម ​បង្កើតកំលាំង  លើកស្ទួយ ជីវភាព
ខាងសម្ភារះ សំរាប់ប្រជាកសិករពីមួយថ្ងៃទៅមួយថ្ងៃ។ ពីនោះបង្កើតគ្រឺះដ្ឋានទំនុក
ទុកចិត្តរបស់ ប្រជាជន ប្រមូលផ្តុំបានការរួមវិភាគទានរបស់ប្រជាជន សំរា ប់ បណ្ដា
កម្មវិធី ខ្លឹមសារ​ កសាងជនបទថ្មី។”

          កំណត់ការកសាងជនបទថ្មីជាភារកិច្ចស្នូល ជាប្រចាំ ខេត្ត NamDinh បន្ត ប្រមូល ផ្តុំគ្រប់កម្លាំង ពង្រីកតួនាទីជាម្ចាស់របស់ប្រជាជនក្នុងការកសាងជនបទថ្មី។​ដោយ
ផ្អែក ទៅលើគ្រឹះដ្ឋានកម្លាំងក្នុងតំបន់ ការរួមដៃរបស់ប្រជាជន ឃុំចំនួន១០០%ក្នុង
ខេត្ត Nam Dinh បានខំប្រឹងប្រែងសម្រេចបទដ្ឋានទាំងស្រុងអំពីការកសាងជនបទថ្មី
ក្នុងឆ្នាំ  ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ