NGU HUNGសម្បូររុងរឿង អាស្រ័យដោយកម្មវិធីកសាងជនបទថ្មី

(VOV Worrld)_កម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មីកំពុង​បានអនុវត្ត
ដ៏ទូលំទូ លាយក្នុងទូទាំងប្រទេសវៀតណាម ដោយបាន​រួម​ចំណែកល្បឿនក្នុង​ដំណើរឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មតំបន់​ជនបទ។ ដោយ​ការបោះជំ
ហាន​នឹង របៀបធ្វើ​សមស្របនោះបានធ្វើអោយ​ ឃុំ Ngu Hung ស្រុក Thanh Mien
ខេត្ត Hai Duong (ភាគខាងជើងវៀត​ណាម)​ បានមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា 
ក្លាយទៅជា ចំណុចភ្លឺអំពីការ​កសាងជនបទថ្មី។

 NGU HUNGសម្បូររុងរឿង អាស្រ័យដោយកម្មវិធីកសាងជនបទថ្មី - ảnh 1
ឃុំ Ngu Hung (http://ubndnguhung.gov.vn/)

Ngu Hung ជាឃុំកសិកម្មនៅ​ស្រុក Thanh Mien ខេត្ត Hai Duong មាន​ចំងាយពីរដ្ឋ
ធានីហាណូយ​ជិត៨០គីឡូមែត្រ។ មុននេះប៉ុន្មានឆ្នាំ ​​ Ngu Hung  នៅតែជាឃុំលំបាក
មួយ។ ​ក្នុងរយះពេលជាង២ឆ្នាំកន្លងទៅ ក្នុងការ​អនុវត្ត​កម្មវិធីកសាងជនបទថ្មី ឃុំ Ngu Hung បានមានការផ្លាស់ប្តូរ​ថ្មីយ់ាងច្បាស់លាស់ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធជនបទ។ នោះគឺផ្លុវចាក់បេតុងដ៏ស្អាតទូលាយ សាលារៀន គិលានដ្ឋាន ផ្ទះវប្បធម៌ និងបណ្ណា
ល័យ…។ល។​ រហូតមកដល់​ពេលនេះ ឃុំ Ngu Hung បានក្លា​យទៅជាចំណុចមួយក្នុង​
ចំណោម​ចំណុច​ភ្លឺអំពីការកសាងជនបទថ្មីនៅស្រុក Thanh Mien និយាយដោយឡែក​
និង​ខេត្ត Hai Duong និយាយរួម។ លោក Nguyen Xuan Hoang អនុប្រធាន​គណះកម្មាធិ ការប្រជាជនឃុំ Ngu Hung បានអោយដឹងថា៖

          “ យើងខ្ញុំបានកំណត់ថាគោលដៅកសាងជនបទថ្មីគឺសំដៅ​អភវិឌ្ឍន៍​សេដ្ឋ​កិច្ចតំបន់ និងដើម្បីប្រធាជនក្នុងតំបន់បានទទួលផលប្រយោជន៍។ ​ដូច្នេះ​ក្នុងរយះ ពេលជាង២ឆ្នាំកន្លងទៅ យើងខ្ញុំទទួលបាន​ការស្រុះចិត្ត​គំនិត​ជាច្រើនពីប្រជាជន 
និងសម្រេច​បានបទដ្ឋានចំនួន១០/១៩ ហើយ។ ”


 NGU HUNGសម្បូររុងរឿង អាស្រ័យដោយកម្មវិធីកសាងជនបទថ្មី - ảnh 2
ឃុំ Ngu Hung (http://ubndnguhung.gov.vn/)

ដើម្បីទទួលអោយបានបណ្ដាបទដ្ឋានអំពីការកសាងជនបទថ្មី តំបន់​បានប្រមូល
ផ្តុំពង្រីក ប្រភពកំលាំង​ចូលក្នុងការវិនិយោគ កសាងហេដ្ឋា​រចនាសម្ព័ន្ធ ដែលក្នុង នោះ ផ្តល់អាទិភាពធ្វើផ្លូវគមនាគមន៍ជនបទ។ ដោយមានការជួយឧបត្ថម្ភជាស៊ីម៉ង់
ពីរ ដ្ឋ និងប្រជាជនរួមវិភាគទានជាកម្លាំងពលកម្ម ក្នុង​រយះពេលជិត១ឆ្នាំ ឃុំ Ngu Hung បានសម្រេចការកសាងផ្លូវ​នានាក្នុង​ភូមិ ឃុំ។ គិតត្រឹមឆ្នាំ២០១២ ឃុំ Ngu Hung បានចលនាគ្រួសារ​​ចំនួន​៨៥​គ្រួ បរិច្ចាកដី​ជាង ៥៧៥m2 កម្លាំងពលកម្ម​ជាង ១៤០០ថ្ងៃ  ដើម្បីសំរេចបាន​ផ្លូវ​មួយខ្សែរប្រវែង៣,៣គ,ម តាមបទដ្ឋានកសាងជនបទ
ថ្មី​ ​លោកស្រី Pham Thi Nguyet ជនមួយនាក់នៅ ឃុំ Ngu Hung មួយនាក់បានអោយ​
ដឹងថា៖

          “ ​ការកសាងជនបទថ្មី ជាគោលនយោបាយ១របស់រដ្ឋ។ ​គ្រួសារខ្ញុំនិង​គ្រួសារ
ផ្សេងៗ​ទៀត​ក៏បានអនុវត្តតាមការផ្តួចផ្តើមគំនិតនេះ។​នាគ្រា​ដំបូងជនជាច្រើននាក់ មិនយល់នៅឡើយ។ ​ប៉ុន្តែ ​ត្រូវបានរដ្ឋអំណាច ​ប្រជាជន​ក្នុងភូមិ​លើកទឹកចិត្ត ពន្យល់
រហូតដល់​ពេលនេះ​ គេបានជ្រួតជ្រាប​គាំទ្រយ៉ាងខ្លាំងដែរ។ គ្រួសារខ្ញុំ​ក៏​​

ដូ​ចជាគ្រួសារផ្សេងៗទៀតនៅទីនេះដែរ​ មិនគ្រាន់តែរួមវិភាគទានជាក​ម្លាំង​ថ្ងៃ
ពលកម្ម ប៉ុណ្ណោះទេ ថែមទាំងរួមវិភាគទានជាទឹកប្រាក់ទៀតផង។”

          រួមជាមួយចលនាធ្វើផ្លូវគមនាគមជនបទនោះ ឃុំ Ngu Hung បានកំណត់ថា៖  បទដ្ឋានកសាងវាលស្រែធំជាចំណុចលោតផ្លោះ។ ឃុំ Ngu Hung បាន​អភិវឌ្ឍន៌ បន្ថែម​ប្រព័ន្ធគមនាគមតាមវាលស្រែ​ ផ្លូវជនបទ និងផ្លូវតាមវាលស្រែអភិវឌ្ឍន៌បានជួយ​ឲ្យ​មុខ​របរជនបទអភិវឌ្ឍន៍ទៀតផង។ គ្រួសារលោក Nguyen Cong Tuc ដោយសារមានការ
ជួយឧបត្ថម្ភ​ រដ្ឋអំណាចបាន​ផ្ទេរប្តូរពីដីលិចទឹកទៅធ្វើជាកសិដ្ឋាន នាំមកនូវ​ប្រសិទ្ធ​ភាពសេដ្ឋកិច្ចខ្ពស់។ ​លោក Nguyen Cong Tuc ឲ្យដឹងដោយក្តីសប្បាយរីករាយថា៖

          ​មុន​នេះខ្ញុំស្ទុង​ស្រូវមិននាំមកប្រសិទ្ធភាពទេដោយសារទឹកលិច។ ត្រូវ បានរដ្ឋ អំណាចលើកទឹកចិត្ត ខ្ញុំបានផ្ទេរប្តូរដីដំាដុះហើយខ្ញុំឃើញថា​មានប្រសិទ្ធ​ភាព។ ខ្ញុំ ពេញចិត្តចំពោះរូបសណ្ឋាននេះ។

          សព្វថ្ងៃ បណ្តាបទដ្ឋានកសាងជនបទថ្មីនៅឃុំ Ngu Hung ដូចជា កសាង​ ប្រព័ន្ធ
ធានាសាស្រ្ត មានមូលដ្ឋានរចនាសម្ព័ន្ធវប្បធម៌គ្រប់គ្រាន់ អភិវឌ្ឍន៌មុខ របរបង្កើត ចំណូលសម្រាប់ប្រជាជនកំពុងបានអនុវត្តន៌។ ជាមួយ​នឹងលទ្ធផល​ដំបូង រដ្ឋអំណាច
និងប្រជាជន Ngu Hung ​ កំពុងដាក់​ចេញ​គោល​ដៅ​គឺដល់ឆ្នាំ២០១៥ សម្រេចបាន​បទ
ដ្ឋានទាំង១៩​ បង្កបុព្វបទសម្រាប់ការ កសាងជនបទថ្មីនៅតំបន់ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ