QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី

(VOV)_មិនត្រូវរង់ការលំបាកដោយធូលីហុយនៅពេល​ថ្ងៃ​ក្តៅ​បែកក្រហែង​ ភ្លៀងលិច​លង់ដុចមុនទៀតឡើយ​។ នាបច្ចុប្បន្ន ការធ្វើ ដំណើរ របស់​ប្រជាជន​នៅភូមិ​ទី៦ ឃុំ
QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH មាន​ភាពងាយស្រួលជាច្រើន 
ដោយ សារផ្លូវចាក់បេតុងប្រវែងជិត៤០០ម៉ែត្រទើបបានដាក់អោយប្រើប្រាស់។ ឃុំ
QUANG THINH ខំប្រឹងប្រែងដល់ឆ្នាំ ​២០១៥ ​សម្រេច រាល់គោលដៅស្ដីពីការកសាង
ជនបទថ្មី។

QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី - ảnh 1
QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី

ឈរលើផ្លូវចាក់បេតុងដ៏ស្អាតនេះ មេភូមិទី៦ បង PHAM VAN THANH បាននិ
យាយដោយ ទឹកមុខសប្បាយរីករាយថា៖ផ្លូវនេះបានមកដោយឆន្ទះ​បក្ស ទឹកចិត្ត​
ប្រជាជន។ មាន​គ្រួសារ​ជាង១០០គ្រួបានស្ម័គ្រចិត្តរួមវិភាគទានជាទឹកប្រាក់​ជាង៥០លានដុង ថ្ងៃធ្វើពលកម្មជាង៧០០ថ្ងៃ ដើម្បីសម្រេចបានផ្លូវនេះ។

          “ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីកសាងជនបទថ្មីនេះត្រូវបាន​កម្មាភិ
បាលឃុំ​បញ្ជាណែនាំអនុវត្តនៅភូមិ ហើយកម្មាភិបាល​ភូមិ​បា​ន​ឃោសនា​ប្រជាជនចូល
រួមកសាង​ជនបទថ្មី។ ​​ជនគ្រប់រូប​សប្បាយរីករាយណាស់ ដោយបានជ្រូតជ្រាប​និងជឿ
ជាក់ទៅលើ​គោលមាគា៍របស់បក្ស សកម្មអនុវត្តតាម។”

          គ្រួសារលោកស្រី BUI THI LAN ជាគ្រួសារក្រីក្រនៅភូមិទី៦ បើទោះ​ខ្វះដីធ្លី​ដើម្បី ផលិតកម្មក្តី ប៉ុន្តែ​​ត្រៀមខ្លួនជាស្រេចបរិច្ឆាកដី​ដ៏តិចតូចដើម្បីសាងសង់សំណង់របស់
ខ្លួន។ លោកស្រី BUI THI LAN បានចាត់ទុកថា÷ការបរិច្ឆាកដីជាភារកិច្ចនិងការតព្វ
កិច្ចរបស់​​ប្រជា​ពល​រដ្ឋ លះបង់របស់ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍របស់​សហគមន៍÷

          “គ្រួសារខ្ញុំមានដីស្រែតិចតូចណាស់។ ​ដើម្បីធ្វើអោយភូមិស្អាតបានជាង ​ខ្ញុំ ស្ម័គ្រចិត្តបរិច្ឆាកដី។ គ្រួសារខ្ញុំមានដីស្រែ៣ចំណែក ​ខ្ញុំស្ម័គ្រចិត្ត​បរិច្ឆាកដីស្រែ២ ចំណែក ដើម្បីធ្វើផ្លូវធំជាង ស្អាតជាង ប្រជាជនងាយធ្វើដំណើរទៅវិញទៅមក​។”

          ដើម្បីបង្កើតទំនុកទុកចិត្តរបស់ប្រជាជន រួមកម្លាំងកាយចិត្តរបស់ខ្លួនកសាងជន
បទថ្មី ឃុំ QUANG THINH បានអនុវត្តល្អ​នូវ​ការងារចលនា​ប្រជាជនបរិច្ឆាកដី  រួមវិភាគ
ទានជា ទឹកប្រាក់ដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធ។ ឃុំបានបង្កើតគណះកម្មការឃោ
សនា១ ដែលធ្វើសកម្មភាពតាមទិសស្លោក÷ ប្រជាជនដឹង ប្រជាជនពិភាក្សា  ប្រជា
ជន ធ្វើ ប្រជាជនត្រួតពិនិត្យ ​និងប្រជាជនទទួលផលចំណេញ។​ រហូតមកដល់ពេល
នេះ  ប្រជាជនឃុំ QUANG THINH បានបរិច្ឆាកដី​ចំនួន​ជិតប្រាំពីរពាន់ម៉ែត្រក្រឡា រួម
វិភាគទាន ជាទឹកប្រាក់ចំនួនជិតមួយពាន់លានដុង និងរាប់ពាន់ថ្ងៃធ្វើពលកម្មទៀត  ដើម្បីស្ថាបនាបានផ្លូវបេតុងប្រវែងជាង៨គីឡូម៉ែត្រ កសាងអគារវប្បធម៌…ល។ លោក 
BUI VAN LUONG ប្រធានគណះ​កម្មាធិការប្រជាជនឃុំ QUANG THINH  បានអះអាងថា÷  

          “ ​ ប្រជាជនក្នុងភូមិ​ជឿ​ជាក់ទៅលើការផ្ទូចផ្តើមគំនិតរបស់បក្ស រដ្ឋអំពី ការកសាង ជនបទថ្មីណាស់។ ប្រជាជនស្ម័គ្រចិត្តបរិច្ឆាកដីដើម្បីកសាងសំណង់ផលប្រយោជន៍
សង្គមនានា ​ដោយមិនទាមទាអ្វីទាំងអស់។ ខ្ញុំគិតថា÷នេះគឺជា​ជោគជ័យ១ក្នុងការក
សាង​ជនបទថ្មី។”

ផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវ  សមស្របជាជាមួយទឹកចិត្តប្រជាជន និង
របៀបធ្វើដោយលក្ខណះប្រជាធិបតេយ្យ ចំហរ ចលនាបរិច្ឆាកដីកសាងជនបទថ្មីនៅ
ឃុំ QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH ទទួលបានលទ្ធផលគួអោយ
ចាប់អារម្មណ៍ ជាច្រើន បង្កើតឡើងមុខមាត់ថ្មីសំរាប់តំបន់ជនបទនេះ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ