UNDP ជួយឧបត្ថម្ភប្រជាជននៅខេត្ត Quang Ngai បង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - ក្រោយពីខ្យល់ព្យុះ Molave បានឆ្លងផុតទៅ អាជ្ញាធរនិងប្រជាជននៅឃុំ Binh Thuan ស្រុក Binh Son ខេត្ត Quang Ngai កំពុងខិតខំប្រឹងប្រែងជំនះ ពុះពារលើផលវិបាកហើយធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាពឡើងវិញ។ គំរូ “ផ្ទះសុវត្ថិភាព” នៃគម្រោងការណ៍ “បង្កើនសមត្ថភាពទ្រទ្រង់ នឹងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុចំពោះបណ្ដាសហ គមន៍ងាយរងគ្រោះនៅជាប់ឆ្នេរសមុទ្រវៀតណាម” ដែលផ្ដល់ជំនួយដោយមូល និធិអាកាសធាតុបៃតង (GCF) រដ្ឋាភិបាលវៀត ណាម និងកម្មវិធីអភិវឌ្ឍរបស់អង្គការ សហប្រជាជាតិ (UNDP) នោះ បានពង្រីកប្រសិទ្ធភាព ដោយការពារសុវត្ថិ ភាពសម្រាប់ប្រជាជននៅក្នុងខ្យល់ព្យុះដ៏ខ្លាំងបំផុតក្នុងអំឡុងពេល១០ឆ្នាំ កន្លងមកនៅតំបន់នេះ។
UNDP ជួយឧបត្ថម្ភប្រជាជននៅខេត្ត Quang Ngai បង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ - ảnh 1 ផ្ទះរាប់រយខ្នងរបស់ប្រជាពលរដ្ឋនៅស្រុក Binh Son ខេត្ត Quang Ngai រងការខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយពីខ្យល់ព្យុះ Molave។ (រូបថត៖ baotainguyenmoitruong.vn)

ខណៈពេលដែលគ្រួសារជាច្រើនក្នុងភូមិរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្យល់ព្យុះ Molave នោះ គ្រួសារលោកស្រី Pham Thi En ស្ទើរតែ មិនរងការខូចខាតអ្វីសោះឡើយ ពីព្រោះផ្ទះរបស់លោកស្រីគឺ “ផ្ទះសុវត្ថិភាព”។ លោកស្រី En បានឲ្យដឹងថា កាលពីឆ្នាំ២០១៩ ខ្យល់ព្យុះមួយបានបោកបក់បណ្ដាល ឲ្យផ្ទះរបស់លោកស្រីត្រូវដួលរលំ។ គ្រួសារលោកស្រីជាគ្រួសារក្រីក្រ ហេតុដូច្នេះ ទទួលបានជំនួយឧបត្ថម្ភសម្រាប់កសាង “ផ្ទះសុវត្ថិភាព”។ លោកស្រី En បានឲ្យដឹងថា៖

“នាគ្រានោះ ផ្ទះខ្ញុំត្រូវដួលរលំ។ ហើយអាជ្ញាធរភូមិឃើញខ្ញុំរស់នៅតែ ម្នាក់ឯង គ្មានគ្រួសារញាតិសន្ដាននោះទេ ហេតុដូច្នេះ គេពិចារណាជូន ផ្ទះថ្មី។ ខ្ញុំសូមអរគុណរដ្ឋច្រើន។ ពិតជាសំណាងល្អណាស់ មានផ្ទះថ្មីបែប នេះ។ នៅពេលចុងក្រោយនេះ បងប្អូនរស់នៅជិតៗ ក៏មកផ្ទះខ្ញុំជៀសវាង ខ្យល់ព្យុះដែរ មិនត្រូវការជម្លៀសនៅឆ្ងាយៗទៀតឡើយ”។

UNDP ជួយឧបត្ថម្ភប្រជាជននៅខេត្ត Quang Ngai បង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ - ảnh 2"ផ្ទះសុវត្ថិភាព" ត្រូវបានសាងសង់ឡើងប្រកបដោយភាពរឹងមាំដោយមានឡៅតឿមួយ។

ចំណុចខុសប្លែកនៃ “ផ្ទះសុវត្ថិភាព” នោះគឺវាមានឡៅតឿមួយទៀត ក្នុងករណីដែលទឹកឡើងខ្ពស់ ម្ចាស់ផ្ទះអាចឡើងលើឡៅតឿនោះដើម្បីធានា សុវត្ថិភាពសម្រាប់មនុស្សនិងទ្រព្យសម្បត្តិ។ លោក Vu Thai Truong កម្មាភិបាលម្នាក់ក្នុងគម្រោងការណ៍របស់ UN DP បានឲ្យដឹងថា៖

“បទដ្ឋានដ៏សែនសំខាន់គឺត្រូវធានាឲ្យផ្ទះបែបនេះមានភាពរឹងមាំចំនួន៣គឺប្លង់សេរឹង គ្រឹះរឹងនិងគ្រោងរឹង។ ក្រៅពីនោះ ផ្ទះត្រូវមានឡៅតឿដោយកំពស់ពី១,៥ម៉ែត្រ ឡើងទៅគិតពីប្លង់សេផ្ទះ។ ទ្វារនិងបង្អួចត្រូវធ្វើពីសម្ភារៈរឹងមាំ មានគន្លឹះទ្វារ រឹងមាំ ធានាឲ្យផ្ទះជិតខ្យល់ ធន់នឹងទឹកភ្លៀង។ ដំបូលផ្ទះជាដំបូលក្បឿងឬ ដំបូលស័ង្កសី ហើយនៅជុំវិញផ្ទះត្រូវមានប្រព័ន្ធបង្ហូរទឹកដ៏ល្អដើម្បីធានា អនាម័យបរិស្ថាន”។

គម្រោងការណ៍ “ផ្ទះសុវត្ថិភាព” ផ្ដោតសំខាន់ទៅលើការជួយឧបត្ថម្ភ ដល់ជនក្រីក្រ ស្ត្រីនៅលីវ មនុស្សមានស្ថានភាពរស់នៅលំបាកនិងជន ពិការ។ ផ្ទះនេះមានតម្លៃសមរម្យ ហើយការរចនាផ្ទះមានការចូលរួមរបស់ សហគមន៍ប្រចាំតំបន់ ហើយនឹងត្រូវបានវាយតម្លៃដោយវិទ្យាស្ថានវិទ្យា សាស្ត្របច្ចេក វិទ្យានៃក្រសួងសំណង់ក៏ដូចជាមន្ទីរសំណង់នៅតាមតំបន់មានគម្រោងការណ៍ផងដែរ។

លោក Ngo Van Vuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Binh Thuan បានឲ្យដឹងថា “ផ្ទះសុវត្ថិភាព” បានពង្រីកប្រសិទ្ធភាពយ៉ាងល្អក្នុង ខ្យល់ព្យុះ Molave ដោយនាំមកនូវសុវត្ថិភាពពិតប្រាកដជូនប្រជាជន។ អាជ្ញាធរមូលដ្ឋានកំពុងលើកទឹកចិត្តប្រជាជន ប្រសិនបើមានលក្ខខណ្ឌ គប្បីកសាងផ្ទះតាមបែប “ផ្ទះសុវត្ថិភាព” ដោយខ្លួនឯង។

“នាបច្ចុប្បន្ន នៅពេលខ្យល់ព្យុះបោកបក់មក មានវិធានការតែមួយគត់ គឺឃោសនា ចលនាឲ្យប្រជាជនបម្លាស់ទី។ គ្រួសារមួយចំនួនដែលមានលក្ខ ខណ្ឌ គេធ្វើផ្ទះរឹងមាំ។ នៅពេលមានខ្យល់ព្យុះ យើងខ្ញុំផ្ដល់អាទិភាពដល់ការ ជម្លៀសជនចាស់ជរានិងកុមារជាមុនសិន ចំណែកប្រជាពលរដ្ឋនៅសេស សល់ យើងខ្ញុំចលនាឲ្យមកជៀសវាងខ្យល់ព្យុះនៅក្នុងផ្ទះរឹងមាំនោះ។ សំណាងល្អគឺក្នុងខ្យល់ព្យុះកន្លងទៅ គ្មានការខូចខាតខាងអាយុជីវិតនោះឡើយ”។

UNDP ជួយឧបត្ថម្ភប្រជាជននៅខេត្ត Quang Ngai បង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ - ảnh 3 រូបភាពនៃផ្ទះសុវត្ថិភាពមួយខ្នង។

ដោយសារស្ថិតនៅក្នុងតំបន់ដែលរងគ្រោះមហន្តរាយធម្មជាតិយ៉ាង ញឹកញាប់ ហេតុដូច្នេះ អាជ្ញាធរឃុំ Binh Thuan តែងតែជួយប្រជាជនបំពាក់ ចំណេះដឹងនិងបំណិនបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ក៏ដូច ជាជម្លៀសប្រជាជនទៅកន្លែងសុវត្ថិភាពក្នុងករណីបន្ទាន់ផងដែរ។ ប៉ុន្តែ នេះត្រឹមតែជាករណីបណ្ដោះអាសន្នប៉ុណ្ណោះ។ ដំណោះស្រាយដ៏យូរ អង្វែងនោះគឺ ប្រជាជនត្រូវស្ថិតនៅក្នុងផ្ទះសុវត្ថិភាពនៅក្នុងរដូវកាល ខ្យល់ព្យុះ។ ហេតុដូច្នេះ UNDP បាននិងកំពុងខិតខំប្រឹងប្រែងសហការជា មួយអាជ្ញាធរខេត្ត ក្រុងជាប់ឆ្នេរសមុទ្រភាគកណ្ដាលវៀតណាម ដើម្បី ដំណើរការអនុវត្តគម្រោងការណ៍ “ផ្ទះសុវត្ថិភាព” ជូនចំពោះប្រជាជននៅតំបន់ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ