AYFN-តភ្ជាប់រង្វង់ដៃមិត្តភក្តិ

(VOV)_មិត្តជាប្រជាពលរដ្ឋវ័យក្មេងរបស់អាស៊ាន មិត្តកំពុងស្ថិតនៅក្នុងវ័យអាយុពី១៧ដល់២៥ឆ្នាំ មិត្តអាចនិយាយសន្ទនាជាភាសាអង់គ្លេស។ នេះជាលក្ខណះ
មូល​ដ្ឋានចំនួន៣ ដើម្បីចូលរួមកម្មវិធីរបស់ AYFN។ AYFN ជាឈ្មោះកាត់របស់ 
ASEAN Youth Friendship Network អង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើត
ឡើងពី​ថ្ងៃ​ទី​១០មករាឆ្នាំ២០១០នៅទីក្រុង Yogyakarta ឥណ្ឌូនេស៊ី។ រហូតមកដល់ពេល
នេះ​ក្រោយរយៈពេល៧ឆ្នាំធ្វើសកម្មភាព AYFN បានរៀបចំ ដំណើរទស្សនា​ ផ្លាស់ប្តូរ ​
ចំនួន៤៥លើកនិងស្វែងយល់អំពីវប្បធម៌នៃបណ្ដាប្រទេសអាស៊ាន សំរាប់មិត្តវ័យក្មេងក្នុងតំបន់។​

AYFN-តភ្ជាប់រង្វង់ដៃមិត្តភក្តិ - ảnh 1
AYFN-តភ្ជាប់រង្វង់ដៃមិត្តភក្តិ

          “ ការងារឧទ្ទេសនាមវប្បធម៌នៅអាស៊ានត្រូវបានលើកកំពស់ថែមទៀត ពីព្រោះ​នាបច្ចុប្បន្ន មិត្តវ័យក្មេងជាច្រើនចូលចិត្ត Kpop របស់កូរ៉េខាងត្បូង ស្គាល់​អាមេរិក 
និង​ជប៉ុន ប៉ុន្តែមិនស្គាល់ប៉ុន្មានអំពីវប្បធម៌របស់ឥណ្ឌូនេស៊ីនិងថៃ​។ ដូច្នេះ ដល់ពេល
វេលា​ យើង​ត្រូវបង្កើនការផ្សព្វផ្សាយវប្បធម៌ក្នុងតំបន់ហើយ។”

          នេះជាការចែករំលែករបស់យុវជនវ័យក្មេង​កើតឆ្នាំ១៩៨៧ Setiawan Minarjo ​ជា
ប្រធាន AYFN។ ជាអតីតនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ មហាវិទ្យាល័យ Gadjah
Mada ( UGM) Yogyakarta ឥណ្ឌូនេស៊ី Setiawanមានឱកាសជួបប្រាស្រ័យជាច្រើន​ចំ​
ពោះមិត្តនិស្សិតអន្តរជាតិ។ ក្នុងរយៈពេល៤ឆ្នាំសិក្សា Setiawan មានគោលបំណងថា៖
នឹងធ្វើអ្វីមួយដើម្បីជួយអោយនិស្សិតឥណ្ឌូនេស៊ីបង្កើនជំនួបប្រាស្រ័យ តភ្ជាប់ជាមួយ
​មិត្តវ័យក្មេងលើទូទាំងពិភពលោក ជាពិសេសគឺក្នុងតំបន់អាស៊ាន។ ដល់ឆ្នាំចុងក្រោយនៅមហាវិទ្យាល័យ អង្គការ AYFN របស់ Gadjah ត្រូវបានបង្កើតដោយមានសមាជិក
ពេញសិទ្ធិចំនួន៧រូប៖

          “ នាគ្រាសដើមដំបូង ទើបបានបង្កើត AYFN មក យើងខ្ញុំខំប្រឹងប្រែងទាក់
ទង​ជាមួយ​គណៈកម្មការទំនាក់ទំនងអន្តរជាតិរបស់មហាវិទ្យាល័យមួយចំនួនក្នុងតំ
បន់។​ យើងខ្ញុំបានផ្ញើសំបុត្រឧទ្ទេសនាមអំពីសកម្មភាពនិងកម្មវិធីចំពោះគេ។ ប្រសិន
បើ​គេ​យល់ព្រម គេនឹងផ្ញើសំបុត្រតបវិញ។ បន្ទាប់នោះ យើងខ្ញុំបង្កើតផែនការជាក់ស្ដែង។”


AYFN-តភ្ជាប់រង្វង់ដៃមិត្តភក្តិ - ảnh 2
AYFN-តភ្ជាប់រង្វង់ដៃមិត្តភក្តិ

ព្រឹត្តិការណ៍ដើមដំបូង ដោយ AYFNរៀបចំឡើងគឺដំណើរទស្សនានៅវៀត​ណាម។​ 
ក្នុងរយៈពេល៤ថ្ងៃនៅវៀតណាម បណ្ដាសមាជិក AYFN មានឱកាស​ជួប​ប្រាស្រ័យជា
មួយនិស្សិតរបស់វៀតណាមផង និងទៅទស្សនារមណីយដ្ឋានទៀតផង។ បន្ទាប់ជោគ
ជ័យដើមដំបូងនេះ AYFN បន្តផ្សព្វផ្សាយសកម្មភាពរបស់ខ្លួន តាមរយៈ​គេហទំព័រ
ផ្សេងៗ។ មហាវិទ្យាល័យជាច្រើនក្នុងតំបន់ បានបង្កើតទំនាក់ទំនងជិតស្និទ្ធិជាមួយ
AYFN ដូចជា៖មហាវិទ្យាល័យ Chulalongkorn (ថៃ) មហាវិទ្យាល័យ Brunei Daussalem និងមហាវិទ្យាល័យសិង្ហបុរី។

          ដើម្បីបានចូលរួមសកម្មភាពរបស់ AYFN នេះ និស្សិតទាំងឡាយត្រូវចេះភាសា​អង់គ្លេស ដើម្បីជួបប្រាស្រ័យ និងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសខ្លួន។ ក្រៅពីនោះ
 ប្រាក់ចំណាយសំរាប់ដំណើរនេះក៏ដើរតួនាទីសំខាន់ដែរ៖

          “ ចំណាយសំរាប់ដំណើរនេះ គឺចំណាយដោយខ្លួនឯង។ ចំណាយនេះផ្អែកតាមប្រ
ទេសនីមួយៗ ពីព្រោះចំណាយហូបចុកនៅប្រទេសនីមួយ​ៗ​។”

          ដំណើរទស្សនានីមួយៗបានប្រព្រឹត្តទៅពីថ្ងៃទី៤ថ្ងៃដល់មួយសប្ដាហ៍។ ចំនួន​សមា
ជិកចូលរួមកម្មវិធីតែងតែចាប់ពី១៥ដល់២០នាក់។ ក្រោពីបណ្ដាប្រទេសអាស៊ាន ចាប់
ពីឆ្នាំ២០១២ AYFN នៅបើកទូលាយកម្មវិធីជួបប្រាស្រ័យជាមួយមហាវិទ្យាល័យ​មួយចំ
នួននៅកូរ៉េ ជប៉ុន និងចិនទៀតផង។​

          នេះជាបរិយាកាសជំនួបពិភាក្សា ឧទ្ទេសនាមអំពីសម្លៀកបំពាក់ប្រពៃណី របស់
នារីឥស្លាម ក្នុងក្របខ័ណ្ឌកម្មវិធីជួបប្រាស្រ័យរវាងនិស្សិតមហាវិទ្យាល័យគរុកោសល្យហាណូយ និងមហាវិទ្យាល័យថាំឡង ជាមួយមួយសមាជិក AYFN។ លើកដំបូងបាន
ចូលរួមកម្មវិធីរបស់ AYFN នៅវៀតណាម Sari Warningsih នៅមហាវិទ្យាល័យ UPI
ឥណ្ឌូនេស៊ីបានអោយដឹងថា៖

          “ ខ្ញុំសប្បាយរីករាយណាស់។ ពិសេសគឺខ្ញុំបានសម្ដែងរបាំប្រពៃណីរបស់ឥណ្ឌូ​នេស៊ី
នៅវៀតណាម។ខ្ញុំចង់ឧទ្ទេសនាមចំពោះប្រជាជននៅប្រទេសផ្សេងៗ ដើម្បី​មនុស្ស
គ្រប់រូបស្គាល់ដល់របាំឥណ្ឌូនេស៊ី។”

          លោកគ្រូ Nguyen Duc Quang គ្រួបង្រៀនមុខវិទ្យាទេសចរណ៍ មហាវិទ្យា​ល័យ 
Thang Long Ha Noi បានវាយតំលៃខ្ពស់ចំពោះសកម្មភាពដូច្នេះ​ និង​អះអាង​ថា៖​កម្ម
វីធីជួបប្រាស្រ័យវប្បធម៌ជាមួយ AYFN នឹងបានបន្តរក្សា ដូចជាសកម្មភាពប្រចាំឆ្នាំ៖

          “ បណ្ដាសកម្មភាពជួបប្រាស្រ័យនេះជួយអោយប្អូនៗនិស្សិតបានហ្វឹកហាត់​ភា
សា។ ក្រៅពីនោះ នាបច្ចុប្បន្ន និស្សិតវៀតណាមមិនទាន់មានចំណេះដឹងច្រើនអំពី​
ប្រទេសផ្សេងៗ ជាពិសេសគឺបណ្ដាប្រទេសអាស៊ាន បានជាសកម្មភាពនេះនឹងជួយ
​អោយប្អូនៗលើកកំពស់ប្រការនេះ។”

          នាបច្ចុប្បន្ន បរិមាណសមាជិកទាំងឡាយរបស់ AYFN បានឡើងដល់៥០០នាក់
មកពី​គ្រប់ប្រទេសក្នុងតំបន់។ ចាប់ផ្តើមអោយឆ្នាំ២០១៧នេះ AYFNនឹងរៀបចំ​ដំណើរ
​មួយទៅកាន់ Chiang Mai ប្រទេសថៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩កុម្ភះ​ បន្តបេសក
កម្ម​របស់ខ្លួន ដើម្បីតភ្ជាប់ចំណងមិត្តភាពរវាងមិត្តវ័យក្មេងៗក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ