CP វៀតណាមរួមដំណើរ និងអភិវឌ្ឍន៍ជាមួយវៀតណាម
(VOVWORLD) -Charoen Pokphand (CP) គឺជាសម្ព័ន្ធក្រុមហ៊ុនឯកជនធំបំផុតរបស់ថៃ ដែលមានក្រុមហ៊ុនបុត្រាសម្ព៏ន្ធចំនួន ២៥០ អង្គភាព នៅប្រទេសចំនួន ១៦ ដែលរួមមាន ចិន អាមេរិក ប្រទេសអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។ សម្ព័ន្ធក្រុមហ៊ុន CP បានធ្វើអាជីវកម្មលើវិស័យសំខាន់ៗចំនួន ៣ គឺ ខ្សែសង្វាក់ហាងលក់ទំនិញ កសិកម្ម និងផ្សព្វផ្សាយ។ នៅវៀតណាម CP វៀតណាម (CPV) គឺជាសហគ្រាសបរទេសមួយក្នុងចំណោមសហគ្រាសទាំងពីរដែលបានបោះទុនវិនិយោគលើ
វិស័យចិញ្ចឹមសត្វរបស់វៀតណាម តាំងពីគ្រាដំបូងនៃសម័យផ្លាស់ប្ដូរថ្មី (ឆ្នាំ ១៩៩៣) តាមរយៈការវិនិយោគរោងចក្រផលិតចំណីសម្រាប់សត្វដំបូងបង្អស់នៅទីក្រុង Bien Hoa ខេត្ត Dong Nai។
លោក Montri Suwanposri អគ្គនាយក CPV |
ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅ CP វៀតណាម បានបង់ថវិកាជូនរដ្ឋចំនួនជាង ៨ ៣០០ លានដុង និងបង្កើតការងារធ្វើសម្រាប់ពលករវៀតណាមចំនួនជាង ៤០០ ០០០ នាក់។ ស្ដីពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន លោក Nguyen Xuan Duong ប្រធានស្ដីទីនាយកដ្ឋានចិញ្ចឹមសត្វ នៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានវាយតម្លៃថា៖
“យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រុមហ៊ុន CP វៀតណាម ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅសម្រាប់វិស័យចិញ្ចឹមសត្វ និងជលផលវៀតណាម។ តាមរយៈវិធានការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺការគោរពតាមគោលការណ៍ គោលនយោបាយរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័នវៀតណាម ក្នុងការសម្របសម្រួលទីផ្សារ តម្លៃ នោះ បានជំរុញ CPV ឲ្យក្លាយទៅជាអង្គភាពមួយ ដែលស្រូបយក ២០ ភាគរយ នៃបរិមាណចំណី ចិញ្ចឹមជលផល ទូទាំងប្រទេស។ ប្រការនេះបានជួយឲ្យវៀតណាមក្លាយទៅជាប្រទេស ជាប់លំដាប់ថ្នាក់ទី ១ ក្នុងប្លុកអាស៊ាននិង ទី ១២ នៅលើពិភពលោក អំពីឧស្សាហកម្មកែច្នៃចំណីអាហារចិញ្ចឹមសត្វផងដែរ“។
សមិទ្ធផលអំពីសេដ្ឋកិច្ចទាំងនេះ បានជួយឲ្យ CPV ទទួលបានពានរង្វាន់ជាច្រើនក្នុងរយៈពេលកន្លងទៅ។ CPV មិនត្រឹមតែទទួលបានជោគជ័យលើវិស័យធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនឈានមុខគេ ក្នុងកិច្ចការសង្គម ក៏ដូចជាការជួយជ្រោមជ្រែងរាល់គោលនយោបាយសង្គមរបស់រដ្ឋាភិបាលវៀតណាមទៀតផង។ នៅក្នុងពិធីទទួល គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ៣ របស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរំលឹកខួបលើកទី ២៥ នៃការបង្កើតក្រុមហ៊ុននោះ លោក Montri Suwanposri អគ្គនាយក CPV បានឲ្យដឹងថា៖
“អស់រយៈពេល ២៥ នៃឆ្នាំអនុវត្តន៍គោលនយោបាយផលប្រយោជន៍ទាំង៣ក្នុងនោះ រួមមានផលប្រយោជន៍របស់ប្រទេសសាមី ផលប្រយោជន៍របស់ប្រជាជន កសិករ និងផលប្រយោជន៍របស់ក្រុមហ៊ុននោះ សមូហភាពកម្មាភិបាល CPV បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត។ នាថ្ងៃនេះ យើងខ្ញុំពិតជាមានកិត្តយសណាស់ ដោយទទួលបានរង្វាន់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ៣ ដ៏ថ្លៃថ្លារបស់រដ្ឋ គឺជាការទទួលស្គាល់នូវរាល់សមិទ្ធិផល និងការរួមចំណែករបស់យើងខ្ញុំក្នុងដំណាក់កាល ២៥ ឆ្នាំ កន្លងទៅ”។
ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក “តបស្នងសងគុណមាតុភូមិវៀតណាម” នោះ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ CPV ជានិច្ចកាលបានរួមដំណើរជាមួយកម្មវិធីសប្បុរសធម៌ ដែលមានអត្ថន័យជាច្រើន ដូចជាដំណើរពណ៌ក្រហម ជួយឧបត្ថម្ភក្រុមគ្រូពេទ្យវ័យក្មេងវៀតណាមវះកាត់បេះដូងសម្រាប់កុមារ និងរួមសហការជាមួយសមាគមន៍កាកបាតក្រហម រៀបចំការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ។ លោក Montri Suwanposri អគ្គនាយក CPV បានឲ្យដឹងថែមទៀតថា៖
“ការដឹងគុណ និងការតបស្នងសងគុណគឺជាទស្សនៈរបស់សម្ព័ន្ធក្រុមហ៊ុន CP។ ហេតុដូច្នេះ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ក្រុមហ៊ុន CP វៀតណាម ជានិច្ចកាលរួមដំណើរ និងជួយឧបត្ថម្ភសហគមន៍ដោយ អស់ពីចិត្តពីថ្លើម លើវិស័យដូចជា៖សុខាភិបាល អប់រំ និងកសិកម្មផងដែរ”។
ចំណែកឯលោក Hoang Quoc Viet បុគ្គលិកមួយរូប ដែលបានបំពេញការងារនេះជាង ១០ឆ្នាំ ហើយបានសំណេះសំណាលថា៖
“ខ្ញុំពិតជាមានមោទនភាពណាស់ ដែល បានបំពេញ ការងារ នៅ ក្រុមហ៊ុន បរទេស។ ក្រុមហ៊ុន CP របស់ថៃជានិច្ចកាលយកចិត្តទុកដាក់ដល់ទឹកដី និង មនុស្សវៀតណាម។ នេះក៏ជាកម្លាំងចលករ ដើម្បីធ្វើឲ្យបុគ្គលិកយើងខ្ញុំបន្តបំពេញ ការងារនៅក្រុមហ៊ុនផងដែរ”៕