(VOV)_ដោយបានដាក់អោយដំណើការចាប់ពីឆ្នាំ ២០០៦មក ក្រោយរយៈពេល
ជាង១០ឆ្នាំកន្លងទៅ “របៀងសេដ្ឋកិច្ចកើត-លិច”( EWEC) បានរួមចំណែកមិនតូច
តាចចំពោះការអភិវឌ្ឍន៍នៅប្រទេសជាសមាជិកនីមួយៗ។ ខេត្ត Quang Tri ដោយ
មានឧត្តមភាពជាខេត្តស្ពានតភ្ជាប់នឹងខេត្តផ្សេងៗនៅភូមិភាគកណ្ដាលវៀតណាម
បានជាខេត្តនេះទទួលបានផលប្រយោជន៍ច្រើនបំផុតពីរបៀងសេដ្ឋកិច្ចនេះ។
|
ច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao |
ដោយស្ថិតនៅក្នុងកំណាត់ផ្លូវតភ្ចាប់ឡាវ-ថៃ-មីយ៉ាន់ម៉ា តាមច្រកទ្វារព្រំដែន
អន្តរជាតិ Lao Bao និងកំពង់ផែសមុទ្រ ៖Cua Viet, Chan May, Da Nang, Vung Ang
Quang Tri មានលក្ខណះងាយស្រួលជាច្រើនដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចពាណិជ្ជកម្ម ដឹកជញ្ជូនអន្តរជាតិ សេវាកម្មនិងទេសចរណ៍។ លោក Dinh
Ngoc Thanh អនុប្រធាននាយកដ្ឋានគយខេត្ត Quang Tri បានអោយដឹងថា៖ ចាប់
ពីពេលដាក់អោយដំណើការ បរិមាណទំនិញឆ្លងកាត់EWEC បានកើនឡើងជាច្រើន
គិតជាមធ្យមពី១០ដល់៣០% ជាប្រចាំឆ្នាំ៖
“ ដើមឆ្នាំ២០១៦ យើងខ្ញុំបានរួមសហការជាមួយផ្នែកគយនៅច្រកទ្វារព្រំដែន
Densavanh (ឡាវ) អនុវត្តជោគជ័យរូបសណ្ឋានត្រួតពិនិត្យ”ច្រកទ្វារតែមួយ-ឈប់តែ
មួយដង” នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao – Densavanh។ នេះជារូបសណ្ឋានគំ
រូអំពីកំណែទម្រង់បែបបទក្នុងរបៀងសេដ្ឋកិច្ចកើត-លិច។”
“ របៀងសេដ្ឋកិច្ចកើត-លិច (EWEC)”ជារបៀងមួយក្នុងចំណោមរបៀងសេដ្ឋ
កិច្ចចំនួន៥ នៅអនុតំបន់ទន្លេមេគង្គបើកទូលាយ (GMS ដែលបានដាក់អោយដំ
ណើការនាថ្ងៃទី២០ធ្នូឆ្នាំ២០០៦មក។ នេះជាគំរោងការណ៍ធំមួយ ឆ្លងកាត់ខេត្តចំនួន១៣ របស់វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា ដោយមានប្រវែង ១៤៥០គីឡូម៉ែត្រ។
ដោយមានចរិតលក្ខណះឆ្លងកាត់ប្រទេសជាច្រើន បានជា EWEC បានរួមចំ
ណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្ដាតំបន់តាមខ្សែផ្លូវនេះ កាត់បន្ថយ
ចំណាយដឹកជញ្ជូន ជួយឧបត្ថម្ភអោយការដឹកជញ្ជូនទំនិញនិងអតិថិជនប្រកបដោយ
ប្រសិទ្ធភាពខ្ពស់ថែមទៀត។ ជាក់ស្ដែង វាបានតភ្ជាប់ជាមួយខ្សែផ្លូវសំខាន់មួយចំនួន
ដូចជា៖ Yangon – Dawei , Chiang Mai – Bangkok (ថៃ) ផ្លូវលេខ១៣ (ឡាវ) និងផ្លូវជាតិលេខ1A(វៀតណាម) ហេតុដូច្នេះ ខេត្ត Quang Tri ក៏ដូចជាខេត្តផ្សេងៗទៀត
តាមបណ្ដោយផ្លូវនេះ សុទ្ធតែទទួលបានអត្ថប្រយោជន៍ជាច្រើនដើម្បីអភិវឌ្ឍន៍ពា
ណិជ្ជកម្ម។ នាបច្ចុប្បន្ន ខេត្ត Quang Tri បានបង្កើតមណ្ឌលឧស្សាហកម្មចំនួន១៥
ដើម្បីទាក់ទាញវិនិយោគិន។លោក Nguyen Van Binh នាយកមជ្ឈមណ្ឌលគ្រប់គ្រង
ការនាំចូលរបស់ខេត្ត Quang Tri បានវាយតំលៃថា៖
“ នាបច្ចុប្បន្ន ខេត្ត Quang Tri កំពុងកសាងមណ្ឌលសេដ្ឋកិច្ច Dong Nam មាន
ចំងាយពីទីក្រុង Dong Ha គឺ៣៥គីឡូម៉ែត្រ ប៉ែកខាងត្បូង។ មណ្ឌលសេដ្ឋកិច្ចនេះបាន
តភ្ជាប់ជាមួយកំពង់ផែ My Thuy ហើយរបៀងសេដ្ឋកិច្ចកើត-លិចនេះនឹងកាត់បន្ថយ
ប្រវែងចំងាយជាង១៥០គីឡូម៉ែត្រ។”
ដោយមានការខំប្រឹងប្រែងយ៉ាងខ្លាំង ខេត្ត Quang Tri បានទាក់ទាញវិនិយោ
គិនជាច្រើននៅក្នុងនិងក្រៅប្រទេស ដូចជា៖CAMEL , សមព័ន្ធក្រុមហ៊ុន CP របស់
ថៃ និងបណ្ដាសម្ព័ន្ធក្រុមហ៊ុនរបស់សិង្ហបុរី។ លោក Nguyen Quoc Tuan អនុប្រធាន
មន្ទីរផែនការនិងវិនិយោគ ខេត្ត Quang Tri បានអោយដឹងថា៖
“ នាពេលថ្មីៗនេះ ខេត្ត Quang Tri ទទួលបានការយកចិត្តទុកដាក់ជាច្រើនពី
សម្ព័ន្ធក្រុមហ៊ុនធំៗ ដូចជា៖ សម្ព័ន្ធក្រុមហ៊ុនអគ្គីសនីជាតិថៃ EGAT បានបង្កើតក្រុម
ហ៊ុនកូននៅវៀតណាម គឺ EGATi ដោយមានទុនវិនិយោគចំនួន២ពាន់លានដុល្លារ
អាមេរិក។ នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុន Kinder World របស់សិង្ហបុរីក៏បានស្រាវ
ជ្រាវនៅមណ្ឌលទេសចរណ៍ Cua Tung, Cua Viet កោះ Con Co ដើម្បីអនុវត្តគំរោង
ការណ៍កសាងមណ្ឌលទេសចរណ៍អប់រំ បណ្ដុះបណ្ដាលនៅខេត្ត Quang Tri។ទន្ទឹមនឹង
នោះ សម្ព័ន្ធក្រុមហ៊ុន AMATA របស់ថៃ និង VSIP របស់សិង្ហបុរីក៏កំពុងស្រាវជ្រាវ
ដើម្បីវិនិយោគក្នុងតំបន់នេះផងដែរ។”
ក្រៅពីនោះ នៅខេត្ត Quang Tri រដ្ឋាភិបាលវៀតណាមក៏បានកំពុងជំរុញការកសាងមណ្ឌលសេដ្ឋកិច្ច Lalay ដោយតភ្ជាប់ខេត្ត Quang Tri ជាមួយខេត្ត Salavan របស់ឡាវ និងខេត្ត Salavan របស់ឡាវ តភ្ជាប់ជាមួយខេត្តUdonthani របស់ថៃ។នេះជារបៀងឧបត្ថម្ភបន្ថែម សំរាប់ EWEC។ដូច្នេះ នាពេលខាងមុខ លទ្ធផលតភ្ជាប់រវាងបណ្ដាតំបន់ ពីខាងកើតទៅខាងលិច និងផ្ទុយទៅវិញ គឺពហុបែបនិងងាយស្រួលជាង៕