FESTIVAL ABU RADIO SONG 2015 - ទីណាត់ជួបគ្នានៃផ្នែកផ្សាយសម្លេងនិងដូរតន្ត្រី


FESTIVAL ABU RADIO SONG 2015 - ទីណាត់ជួបគ្នានៃផ្នែកផ្សាយសម្លេងនិងដូរតន្ត្រី - ảnh 1
Festival ABU Radio Song 2015 (Image: abu.org)

(VOV)-សម្ព័ន្ធសមាគមផ្សាយសម្លេង ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វីក (ABU) ជា
អង្គការអន្តរជាតិក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបានបង្កើតឡើងក្នុង គោល
ដៅជួយឧបត្ថម្ភប្រទេសជាសមាជិកនានាអភិវឌ្ឍន៍ផ្នែកផ្សាយសម្លេងនិង
ទូរទស្សន៍។ ចាប់ពីឆ្នាំ ២០១២មក ជារៀងរាល់ឆ្នាំ ABU បានរៀបចំសន្និសីទ
 ផ្សាយសម្លេងទ្វីបអាស៊ី និងមហោស្រពសំនៀងផ្សាយសម្លេង ( Festival ABU
Radio Song)។ ឆ្នាំ ២០១៥ មីយ៉ាន់ម៉ាជាប្រទេសទី៣ទទួលរៀប ចំ ព្រឹត្តិការណ៍
 នេះ។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨នៃទិវាបង្កើតអាស៊ាន 
 (ថ្ងៃទី៨សីហាឆ្នាំ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ២០១៥) និងឆ្ពោះទៅការកសាង
សហគមន៍អាស៊ាននាចុងឆ្នាំ២០១៥នេះ ក្នុងនាទីដំបូលអាស៊ានថ្ងៃនេះ យើង
ខ្ញុំសូមឧទ្ទេសនាមអំពីបណ្ដាបទចម្រៀងពីរោះៗរបស់ប្រទេសអាស៊ានមួយ
ចំនួន ក្នុង Festival ABU Radio Song 2015។ 

ក្នុងចំណោមវណ្ណកម្មចំនួន១៩ដែលបានបណ្ដាស្ថានីយផ្សាយសម្លេងផ្ញើម
មហោស្រពតន្ត្រីលើកនេះ មានវណ្ណកម្មចំនួន១០​ត្រូវបានជ្រើសរើសសំរាប់ការ
សម្ដែង។ បណ្ដាប្រទេសចូលរួមព្រឹត្តិការណ៍នេះរួមាន៖ មីយ៉ាន់ម៉ា ប្រុយណែ 
ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម ម៉ាឡែស៊ី កូរ៉េខាងត្បូង និងឥណ្ឌា…ជាដើម ។

        ចាប់ផ្តើមអោយមហោស្រពលើកនេះគឺបទចម្រៀង “ Mingalar Bar ”(មានន័យថា៖ សួរស្តី) និង Peaceful Earth ( មានន័យថា៖ពិភពលោក សន្តិភាព)
 របស់ប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ា។

FESTIVAL ABU RADIO SONG 2015 - ទីណាត់ជួបគ្នានៃផ្នែកផ្សាយសម្លេងនិងដូរតន្ត្រី - ảnh 2
Festival ABU Radio Song 2015 (Image: abu.org)


       ចូលរួម Festival តន្ត្រីលើកនេះ​តំណាងប្រតិភូ​វិទ្យុសម្លេងវៀតណាម (VOV)
 សិល្បះការិនី Dinh Thi Thanh Le បានច្រៀងបទចម្រៀង៖ Ha Tinh ជាទីស្រឡាញ់។
  សិល្បះការិនី Dinh Thi Thanh Le បានចែករំលែកថា៖  នាងមោទនភាពយ៉ាងក្រៃ
លែងដោយបានដំណាងអោយ VOV ចូលរួម Festival ABU Radio Song 2015
លើក នេះ។

        បទចម្រៀងចំនួន២ ត្រូវបានអ្នកចំរៀងវ័យក្មេង Billy Talahatu និង Sisca
Christin Dama សម្ដែងនោះ លោកស្រី Rosarita Niken Widiastuti នាយិការស្ថានីយ៍
ផ្សាយសម្លេងជាតិឥណ្ឌូនេស៊ី (RRI) បានផ្ញើមក Festival នូវបទចម្រៀងប្រពៃណី
 Tanah Airku ដូចជាស្វាគមន៍  និងអញ្ជើញប្រទេសជាសមាជិក ABU នានា មក
ចូលរួមដែរ៖

        “ នេះគឺជាមោទនភាពសំរាប់នាងខ្ញុំ ដោយបានប្រទេសម្ចាស់ផ្ទះមីយ៉ាន់ម៉ា
អញ្ជើញនាងខ្ញុំមកច្រៀងក្នុង Festival លើកនេះ។ ខ្ញុំចាត់ទុកថា៖ Festival តន្ត្រី 
ABUជាទីលានលេងកំសាន្តមានផលប្រយោជន៍ជាច្រើន។ នេះគឺជាកន្លែង​មួយ 
សំរាប់បណ្ដាតារាចម្រៀងវ័យក្មេងអាស៊ី ប៉ាស៊ីហ្វីក ប្រមូលផ្តុំសម្ដែង និងរីក​ធំធាត់។
 យើងខ្ញុំសូមអញ្ជើញអស់លោកអ្នកនាងមកចូលរួម Festival ABU ២០១៦ ​នៅ
ប្រទេសឥណ្ឌូនេស៊ី ដ៏ស្រស់ស្អាតរបស់យើងខ្ញុំ។ ”

FESTIVAL ABU RADIO SONG 2015 - ទីណាត់ជួបគ្នានៃផ្នែកផ្សាយសម្លេងនិងដូរតន្ត្រី - ảnh 3
Festival ABU Radio Song 2015 (Image: abu.org)


        Festival ABU Radio Song 2015 បាននាំមកនូវពណ៌ចម្រុះ​នៃតន្ត្រីរបស់ប្រទេស
នានាចំពោះមិ​ត្តអ្ន​ក​ស្ដាប់ ហើយអះអាងនូវតួនាទីដ៏សែន​សំខាន់របស់តន្ត្រីលើរលក
ផ្សាយសម្លេង។ កម្មវិធីនេះបានបិទដោយចំណងមិត្តភាពសាមគ្គីភាពរវាងបណ្ដា
ស្ថានីយ៍ផ្សាយសម្លេង ក្នុងតំបន់។ អ្នកស្ដាប់នឹងបន្តរងចាំបទចម្រៀងថ្មីៗក្នុង Festival
ABU Radio Song លើកទី៤ នៅប្រទេសរាប់ពាន់កោះឥណ្ឌូនេស៊ី នាឆ្នាំ ២០១៦ បន្ទាប់
ពីពេលដែលសហគមន៍អាស៊ានត្រូវបានបង្កើតនោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ