(VOVWORLD) - នៅឥណ្ឌូណេស៊ី ឬប្រទេសឥស្លាម (សាសនាឥស្លាម)ផ្សេងៗទៀត រូបភាព ស្ត្រីរុំកន្សែង គ្របក្បាល " Hijab " គឺស្និទ្ធស្នាលណាស់។ Hijab មិនត្រឹមតែតំណាងឱ្យភាពស្រស់ស្អាតរបស់ស្ត្រីឥស្លាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីបទប្បញ្ញត្តិ និងស្តង់ដារក្នុងសាសនានេះទៀតផង។
ភ្ញៀវឥណ្ឌូណេស៊ីណែនាំសិស្សឲ្យពាក់ Hijab |
ជាមួយនឹងគោលដៅផ្លាស់ប្ដូរវប្បធម៌ និងនាំលក្ខណៈវិសេសវិសាលនៃសាសនាឥស្លាមខិតមកជិតនិស្សិតវៀតណាម ក្លឹបភាសា និងវប្បធម៌ឥណ្ឌូនេស៊ី (BABUD) និងដេប៉ាតឺម៉ង់សង្គមវិទ្យា-សង្គមកិច្ច- អាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Mo ទីក្រុងហូជីមិញ បានសហការរៀបចំសិក្ខាសាលាក្រោមប្រធានបទ " Hijab - និមិត្តសញ្ញារបស់ស្ត្រីឥស្លាម" ។
"Hijab គឺជាពាក្យអារ៉ាប់ដែលមានន័យថា "គ្របដណ្តប់" ឬ "របាំង" ដើម្បីចង្អុលទៅលើប្រភេទកន្លែងរុំគ្របក្បាលរបស់ជនឥស្លាម។ កន្លែងរុំគ្របក្បាលគឺជាកិត្តិយសផង ជាសិរីរុងរឿងផង និងជាបញ្ញត្តិចែងក្នុងគម្ពីរកូរ៉ាន ដែលត្រូវបានព្រះ Allah ប្រទានដល់ស្ត្រីឥស្លាម ដោយបង្ហាញពីភាពបរិសុទ្ធផ្ទាល់ខ្លួនពេលរុំកន្លែង Hijab។ ដូច្នេះហើយ ស្ត្រីឥស្លាមស្ទើរតែទាំងអស់បានរុំកន្លែងដណ្ដប់ក្បាលនេះផងដែរ"។
លោកស្រីអនុបណ្ដិត Nguyen Thi Thu Hang អ្នកគ្រូមកពីដេប៉ាតឺម៉ង់សង្គមវិទ្យា- សង្គមកិច្ច-អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Mo ទីក្រុងហូជីមិញបានចែករំលែកដូច្នេះក្នុងសិក្ខាសាលាដែលបានប្រព្រឹត្តិទៅនាដើមខែមិថុនាកន្លងទៅនៅទីក្រុងហូជីមិញ។ កម្មវិធីនេះមានការចូលរួមរបស់និស្សិតវៀតណាម ឥណ្ឌូនេស៊ី រួមជាមួយនឹងភ្ញៀវកិត្តិយសមកពីប្រទេសទាំងពីរ។
កន្លែងរុំគ្របក្បាលរបស់ជនឥស្លាមមានច្រើនប្រភេទផ្សេងៗគ្នា ហើយ Hijab គឺជាកន្សែងពេញនិយមបំផុត។ នេះគឺជាក្រណាត់រុំជំវិញក្បាល និងករបស់ស្ត្រីឥស្លាម ពោលគឺទទូសក់ ប៉ុន្តែមិនទទូលមុខឡើយ។ ពាក់ hijab គឺជាបទបញ្ជាមួយសម្រាប់ស្ត្រីឥស្លាម ដែលត្រូវបានចែងក្នុងគម្ពីគូរ៉ា បង្ហាញពីការគោរពបង្គាប់ចំពោះព្រះ Alah និងអ្នកនាំសាររបស់ទ្រង់។ ស្ត្រីឥស្លាមមានជំនឿជាក់ថា សម្រស់ត្រូវបានវាយតម្លៃខ្ពស់បំផុតក្នុងដួងព្រលឹង ដូច្នេះហើយ ការដែលអ្នកដទៃឃើញសក់របស់ពួកគេឬអត់ គឺមិនសំខាន់ឡើយ។ ចំពោះស្ត្រីឥស្លាមវិញ ពាក់ hijab មិនត្រឹមតែមានអារម្មណ៍ ដែលត្រូវបានការពារប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពួកគេមានអារម្មណ៍សុខស្រួល ដោយកាត់បន្ថយការអត្ថាធិប្បាយរបស់ដទៃនៅទីសាធារណៈទៀតផង។ កញ្ញា Jule និស្សិតបរិញ្ញាបត្រនៅសកលវិទ្យាល័យឥណ្ឌូណេស៊ី ជំនាញសង្គមវិទ្យាបានចែករំលែក៖
“ដំបូងឡើយ hijab ជួយការពារក្បាលរបស់យើងពីពន្លឺព្រះអាទិត្យ និងការបំពុលបរិយាកាស ហើយសក់ក៏កាន់តែមានសុខភាពល្អជាង។ ទី២ នៅពេលពាក់ hijab យើងមានទំនុកចិត្តជាងពេលជួបជាមួយអ្នកដទៃ។ ជាចុងក្រោយ ពាក់ hijab ជួយយើងបំពេញកាតព្វកិច្ចសាសនា បង្ហាញពីបញ្ញា និងអត្តសញ្ញាណរបស់យើងជាស្ត្រីឥស្លាមផងដែរ“។
Hijab - និមិត្តសញ្ញារបស់ស្ត្រីឥស្លាម |
ជាធម្មតា Hijab មាន ២ ស្រទាប់ ហើយមាន ៣ ប្រភេទដែលពេញនិយមគឺ Hijab ប្រពៃណី Hijab បំពង់ និង Hijab turban។ Hijab ប្រពៃណីគឺជាប្រភេទពេញនិយមបំផុត។ នេះគឺជាកន្សែងរាងការ៉េ ឬចតុកោណ ដែលប្រើសម្រាប់គ្របសក់ និងក។ ស្ត្រីត្រូវរុំកន្លែង និងប្រើប្រាស់ម្ជុលដើម្បីចង់វា ដោយត្រូវធានាថាត្រូវគ្របក្បាល គ្របត្រចៀក និងកឲ្យជិត។ Hijab បំពង់គឺជាប្រភេទ Hijab ដែលត្រូវបានដេរស្រាប់ ហើយស្ត្រីត្រឹមតែពាក់ចូលប៉ុណ្ណោះ មិនចាំបាច់រុំ ឬដាក់ម្ជុលឡើយ ងាយស្រួលពេលធ្វើការ។ លើសពីនេះ Hijab turban គឹជាប្រភេទ hijab ទំនើប ដែលត្រូវបានចងជុំវិញក្បាលដូចជាកន្លែង turban ហើយត្រូវបានប្រើប្រាស់ ដើម្បីបង្កើតរចនាបទម៉ូដដ៏វិសេសវិសាល។
ដោយទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការរុំ hijab ក្រោមការណែនាំរបស់ភ្ញៀវកិត្តិយសឥណ្ឌូនេស៊ី ក្រុមនិស្សិតសាកលវិទ្យាល័យ Mo ទីក្រុងហូជីមិញបានសម្ដែងចំណាប់អារម្មណ៍ថា៖
- “ដំបូងឡើយ ខ្ញុំស្មានថា ពាក់ hijab គឺក្តៅណាស់ ប៉ុន្តែនៅពេលដែលពាក់វា ខ្ញុំមានអារម្មណ៍ស្រួលណាស់។ ខ្ញុំមានអារម្មណ៍ប្លែកៗណាស់ណាស់“។
“ខ្ញុំធ្លាប់មានឱកាសស្លៀកពាក់ និងមើលគេស្លៀកពាក់សំលៀកបំពាក់របស់ប្រទេសជាសមាចិកអាស៊ាននានា ប៉ុន្តែនេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានរុំកន្លែងគ្របក្បាលរបស់ឥណ្ឌូណេស៊ី។ ខ្ញុំបានមើលវីដេអូណែនាំ ហើយគិតថាការរុំ hijab នឹងងាយស្រួល ប៉ុន្តែនៅពេលខ្ញុំសាកល្បងវុំ គឺពិបាក និងចំណាយពេលយូរ។ ខ្ញុំចូលចិត្តសកម្មភាពនេះណាស់”។
ឆ្លងកាត់ពេលវេលា ដោយឥទ្ធិពលនៃនិន្នាការម៉ូដនិងការអភិវឌ្ឍរបស់សង្គមទំនើប គោលការណ៍ប្រពៃណីអំបីសំលៀកបំពាក់របស់ស្ត្រីឥស្លាមនិយាយរួម និង hijab និយាយដោយឡែកមិនសូវតឹងរ៉ឹងដូចមុនឡើយ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីឥស្លាមនៅតែចាត់ទុក hijab គឺជាមោទនភាពចំពោះសាសនារបស់ពួកគេ។ នោះគឺជាជំនឿ កាតព្វកិច្ច និងជាអត្តសញ្ញាណដាច់ដោយឡែករបស់ជនឥស្លាមផងដែរ៕