ក្នុងព្រឹត្តិការណ៍ជាច្រើន ដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម
រៀបចំនាពេលថ្មីៗនេះ បណ្ដាភ្ញៀវបានចូលរួមតែងតែបានទស្សនារបាំ Sparkling
Sura baya។ នេះគឺរបាំពិសេសរបស់ឥណ្ឌូនេស៊ី និងការពិសេសជាងគឺរបាំនេះ បាន
សម្ដែង ដោយបណ្ដានាដក នាដកា វៀតណាម។ សូមអញ្ចើញលោកអ្នក នាងស្ដាប់
បទ សរសេររបស់ Trung Cuong អ្នកយកព័តមាននៃវិទ្យុសម្លេងវៀតណាម ដោយប្រធានបទ៖” Sparkling Surabayañ - របាំរបស់ចំណង់មិត្តភាពវៀតណាម -ឥណ្ឌូនេស៊ី”។
|
Sparkling Surabayañ - របាំរបស់ចំណង់មិត្តភាពវៀតណាម -ឥណ្ឌូនេស៊ី̣ (http://www.surabayatourism.com) |
របាំ Sparkling Surabaya តែងតែបានសម្ដែងនៅក្នុងបណ្ដាព្រឹត្តិការណ៍ធំៗរបស់
ឥណ្ឌូនេស៊ី។ នេះគឺជារបាំ ស្ដីអំពីកំរាស់វប្បធម៍ ប្រវត្តិសាស្ត្រ របស់ទីក្រុង Surabaya វីរភាព និងជាសេចក្ដីស្វាគមន៍ចំពោះបណ្ដាភ្ញៀវទេសចរណ៍ នាពេល មក ដល់ ទីក្រុង
Surabaya និយាយដោយឡែក និង ឥណ្ឌូនេស៊ី និយាយរួម។ សំដៅផ្សព្វផ្សាយ និង
ឧទ្ទេសនាមវប្បធម៍ឥណ្ឌូនេស៊ី ជាប្រចាំឆ្នាំ រដ្ឋាភិបាលប្រទេសនេះ បានលៃទុកកម្មវិធីអាហារូបករណ៍ ក្នុងវិស័យវប្បធម័ និង សល្បះ អោយបណ្ដាយុវជននៃបណ្ដាប្រទេស
អាស៊ាន។ ភ័ព្វសំណាង ដែលទទួលបានអាហាររូបករណ៍នេះ មិត្ត Khuat Thi Thoa និស្សិតនារីនៃសាលាជាន់ខ្ពស់ របាំ សិល្បះវៀតណាម បានមានឱកាសសិក្សារបណ្ដា
របាំ Surabaya នៅប្រទេស កោះ នេះ
“ក្រោយរយៈពេល ៣ខែសិក្សានៅឥណ្ឌូនេស៊ី ប្អូនចេះរំា បីក្បាច់ គឺ Sparkling Surabaya,
Suara Madu, និងរបាំ Marate Spring ប៉ុន្តែប្អូនចូល ចិត្តរាំរបាំ Sparkling Surabaya ជាងគេ។ សំលៀកបំពាក់ស្អាត និងតន្រ្តីរបស់របាំនេះ ពិរោះណាស់”។
ក្រោយរយៈពេលរៀនរាំនៅឥណ្ឌូនេស៊ី Thoa បានបង្កើតក្រុមរបាំ១ដោយ មានសមា
ជិក៤នាក់ សំដៅផ្សព្វផ្សាយ និងសម្តែងរបាំ Sparkling Surabaya នៅវៀតណាម។ គិត
ដល់សព្វថ្ងៃ ក្រុមរបាំរបស់ Thoa បានសម្តែងរបាំ ខាងលើ ក្នុងព្រឹត្តការណ៌ជាច្រើនដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមរៀបចំ ឡើង
ដូចជា៖ ពិធីដឹងគុណ ពិធីបុណ្យជាតិ សប្តាហ៌វប្បធម៌ឥណ្ឌូនេស៊ីនៅវៀតណាម…ជា
ដើម។ របាំទាំងនេះទទួល បាន ការគាំទ្ររបស់ទស្សនិកជនច្រើននាក់ ពិសេសគឺជន
ឥណ្ឌូនេស៊ី។ លោក I Nyoman ទីប្រឹក្សាវប្បធម៌និងព័ត៌មាននៃស្ថានទូតឥណ្ឌូនេស៊ី
ប្រចាំនៅវៀតណាម ឲ្យដឹងថា ៖
“ទស្សនិកជនទាំងឡាយបានមានអារម្មណ៌ងឿងឆ្ងន់ ពិសេសពេល ដែល ក្រុមរបាំ
របស់ Thoa សម្តែងរបាំ Sparkling Surabaya ជាលើកដំបូងនៅរោងល្ខោន។ ទស្សនិក
ជនជាច្រើននាក់ មិនគិតថា របាំនោះ ត្រូវបានរំាដោយនាដកាវៀតណាមទេ។ ខ្ញុំ
ឃើញថា របាំសម្តែងដោយពួកគាត់បានបង្ហាញអស់ខ្លឹមសាររបស់របាំនោះ។
Thoa ចែករំលែកថា Sparkling Surabaya មិនមានក្បាច់ពិបាកទេ ប៉ុន្តែ ប្រការពិបាកបំផុតគឺអាចនាំសារចូលក្នុងក្បាច់រាំនីមួយៗ ទាំងចលនាកំរើកដៃ ជើង និងទាំងដង
ខ្លួនទៀតផង។
“ដល់នាបច្ចុប្បន្ន ប្អូនបានសម្ដែងរបាំ Sparkling Surabaya ជាច្រើនលើក
ហើយ។ ទស្សនិកជនទាំងលាយ សុទ្ធតែស្ងើចសរសើរ និងជនជាច្រើនបានស្គាល់ថា ប្អូនជាជនវៀតណាម គេតែងតែសួរប្អូនថា៖ប្អូនរៀនរបាំនេះនៅឯណា? និងបណ្ដាទស្សនិកជនឥណ្ឌូនេស៊ីក៏និយាយថា៖ គេមោទនភាពយ៉ាងខ្លាំង ពេលបានឃើញជនបរទេស សម្ដែងរបាំរបស់គេ។”
|
ទស្សនិកជនឥណ្ឌូនេស៊ីមោទនភាពយ៉ាងខ្លាំង ពេលបានឃើញជនបរទេស សម្ដែងរបាំរបស់គេ(http://www.surabayatourism.com) |
ធ្លាប់បានមើលការសម្ដែងរបាំ Sparkling Surabayaជាច្រើន ប៉ុន្តែពេលបាន
មើលក្រុមរបស់ Thoa សម្ដែងរបាំនេះ លោក I Nyoman ជានិច្ចកាលរំជួលចិត្ត និងមោទនភាព ពេលដែលបានឃើញរបាំរបស់ប្រទេសជាតិខ្លួន បានសម្ដែងដោយបណ្ដានាដកវៀតណាម៖
“ខ្ញុំសម្បាយរីករាយណាស់ និងចាត់ទុកថា៖ របាំនេះ គឺរបៀបសម្ដែងចំណងមិត្ត
ភាព រវាង ឥណ្ឌូនេស៊ី និងវៀតណាម។ ប្រសិនបើ មានជនជាច្រើនថែមទៀត
ដូចជា ក្រុមរបស់ Thoa ខ្ញុំជឿជាក់ថា៖ ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ កាន់
តែជិតស្និទ្ធជាង។ ”
លោក I Nyoman បានអោយដឹងថា៖ក្នុងរយះពេលខាងមុខ ស្ថានទូតឥណ្ឌូ
នេស៊ី នឹងបង្កលក្ខណះ និងជួយឧបត្ថម្ភក្រុមរបស់ Thoa ដើម្បីបន្តអភិវឌ្ឍន៍ និង
ឧទ្ទេសនាមរបាំ Sparkling Surabaya និយាយដោយឡែក និង វប្បធម៍សិល្បះ
ឥណ្ឌូនេស៊ីនិយាយរួម ដល់ទស្សនិកជនវៀតណាម រួមចំណែក ជួយប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងឥណ្ឌូនេស៊ី យល់ច្បាស់គ្នា និងខិតជិតគ្នា
ជាងទៀត ក្នុងអនាគត៕