(VOV)_Surabaya ជាទីក្រុង១ស្ថិតនៅភាគខាងកើតឥណ្ឌូនេស៊ី និងជាទីក្រុង១
ក្នុងចំណោមទីក្រុងឈាន មុខក្នុងការធ្វើទំនើបភាវូបនីយកម្មសេវាកម្មសាធារណះនា
នាដើម្បីបំរើប្រជាជន។ តាំងពីឆ្នាំ ២០១២មក រដ្ឋអំណាចទីក្រុង Surabaya បានផ្គត់ផ្គង់
សេវាកម្មអ៊ីនធឺណែតគ្មានខ្សែរនៅក្នុងទីក្រុង ជាពិសេសគឺនៅបណ្ដាសួនឧទ្យាន។
ប្រការនេះបានរួមចំណែកធ្វើអោយ Surabaya ក្លាយទៅជាទីក្រុងកាន់តែអ៊ូអរ និងទំ
នើបជាងពី១ថ្ងៃទៅ១ថ្ងៃ។
|
SURABAYA - ទីក្រុងបច្ចេកវិទ្យាដើម្បីប្រជាជន |
Surabaya ជាទីក្រុងមានសួនឧទ្យានច្រើនបំផុតនៅឥណ្ឌូនេស៊ី។ ជាពិសេសនាឆ្នាំ២០១២ Surabayaត្រូវបានទទួលស្គាល់ជាទីក្រុងមានសួនឧទ្យានស្អាតបំផុតនៅ
ឥណ្ឌូនេស៊ី។
ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ បណ្ដាសួនឧទ្យាននៅ Surabaya ក្នុងនោះមានសួន
ឧទ្យាន Bungkul, Pelangi មិនគ្រាន់តែជាទីលេងកំសាន្ត ប្រព្រឹត្តទៅសកម្មភាពកីឡា
ឬជួបសំណេះសំណាលជាមួយមិត្តភក្តិប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបណ្ដាក្រុម
និស្សិត និយោជិកិសិក្សារជួបធ្វើការ ជូនកាលនិយាយ ផ្លាស់ប្តូរជាមួយគ្នាទៀតផង។
បង Husein Chairudin និស្សិតមួយនាក់នៅ Surabaya បានអោយដឹងថា៖ ជាប្រចាំ
ថ្ងៃក្រោយពីបញ្ឍប់ម៉ោងរៀននៅសាលា បងនិងមិត្តភក្តិមកសួនឧទ្យានដើម្បីសម្រាក់
និងទទួលបរិយាកាសដ៏ស្រស់ថ្លានៅទីនេះ និងរួមគ្នាធ្វើមេរៀន។ បងបានអោយដឹងថា៖
ការផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណែតដោយឥតគិតថ្លៃបានបង្កលក្ខណះងាយស្រួលសំរាប់
បង និងមិត្តភក្តិជាច្រើនក្នុងការស្រាវជ្រាវព័ត៍មាន៖
“ រដ្ឋអំណាចទីក្រុងបានផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណែតបណ្ដាសួបឧទ្យានបានផ្គត់
ផ្គង់បណ្ដាញអ៊ីនធឺណែតដោយឥតគិតថ្លៃ។នេះគឺជាប្រការល្អណាស់។ ចំពោះនិស្សិត
យើងខ្ញុំអាចធ្វើលំហាត់ផង និងសម្រាកផង។ ចំពោះ និយោជិកវិញ គេអាចផ្ញើឯកសារ
ទៅកាន់ការិយាល័យរបស់ខ្លួន។ ខ្ញុំចាត់ទុកថា៖ Surabayaក៏ដូចជាឥណ្ឌូនេស៊ីនឹងកាន់តែ
អភិវឌ្ឍន៍ពីមួយថ្ងៃទៅ១ថ្ងៃ ហើយបណ្ដាញ Wifi នឹងផ្សព្វផ្សាយច្រើនឡើងនិងគុណភាព
ល្អជាង។ ”
ការផ្គត់ផ្គងសេវាកម្មអ៊ីនធឺណែតគ្មានខ្សែរត្រូវបានប្រជាជន Surabaya ទទួលយក
យ៉ាងសកម្ម។ បរិមាណមនុស្សមកដល់សួនឧទ្យានបានកើនឡើងជាបន្តបន្ទាប់ ជាពិ
សេសគឺមជ្ឈដ្ឋានជូនវ័យក្មេង និងបុគ្គលិកការិយាល័យ។ បណ្ដាមិត្តវ័យក្មេងមកទីនេះ
ចូលរួមបណ្ដាសកម្មភាពកីឡា ដូចជា៖លេងបាល់ វាយស៊ី ចូលគេហទំព័រ …លៗ ចំពោះ
បុគ្គលិកការិយាល័យ គេអាចមកទីនេះដើម្បីធ្វើការក្នុងបរិយាកាសស្រស់ថ្លា។ ប៉ុន្តែ បរិ
មាណអ្នកប្រើអ៊ីនធឺណែតកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ជះឥទ្ធិពលដល់ល្បឿនអ៊ីនធឺណែត។ នេះគឺជាប្រការដែលបងស្រី Atika Nabila បុគ្គលិកការិយាល័យមួយនាក់
ជួបប្រទះ៖
“ ខ្ញុំត្រូវការបណ្ដាញអ៊ីនធឺណែតណាស់។ ប៉ុន្តែ ជូនកាលការតភ្ជាប់មានបញ្ហាដូច
ជាល្បឿនជូនកាលយឺត ជូនកាលលឿន។ ដូច្នេះ ធ្វើអោយខ្ញុំខ្វល់ចិត្តបន្តិច។”
ស្ដីពីការជំនះពុះពារលើផលវិបាកនេះ លោកស្រី Antiek Sugiharti ប្រធានមន្ទីរផ្សព្វ
ផ្សាយនិងកុំព្យួទ័រ Surabaya បានអោយដឹងថា៖
“ ខ្ញុំកំពុងទៅត្រួតពិនិត្យបណ្ដាញអ៊ីនធឺណែត។ មានមនុស្សច្រើនប្រើ បានជាការ
តភ្ជាប់យឹតបន្តិច។ យើងខ្ញុំទៅត្រួតពិនិត្យជានិច្ច ដើម្បីធានាថាគ្មានកន្លែងណាដាច់អ៊ីន
ធឺណែត។”
ជារៀងរាល់ឆ្នាំ រដ្ឋអំណាចទីក្រុងSurabaya បានចំណាយប្រាក់ចំនួន៤ម៉ឹនដុល្លារអាមេរិក ដើម្បីទូទាត់ការប្រើប្រាស់អ៊ីនធឺណែត។ ហើយអ្វីៗដែលយើងអាចឃើញនៅសួនឧទ្យាន អាចឃើញការខំប្រឹងប្រែងរបស់ទីក្រុងនេះដើម្បីជំរុញអត្តចរិតសកម្ម ការផ្លាស់ប្តូរ
និងការពារសុខភាពសំរាប់ប្រជាជននៅទីក្រុងនេះ។ តាមផែនការ រដ្ឋអំណាចទីក្រុង
Surabaya នឹងបន្តបើកទូលាយបណ្ដាញអ៊ីនធឺណែត Wifi នៅទីកន្លែងសាធារណះ ដូច
ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មណ្ឌលម្ហូបអាហារ មណ្ឌលលេងកំសាន្ត …លៗនៅក្នុង
ទីក្រុងដែរ៕