Vietnam Expo 2016 ទីក្រុងហូជីមិញ៖ឱកាសផ្លាស់ប្តូរពាណិជ្ជកម្មរវាងបណ្ដាសហគ្រាស

          (VOV)_ដោយមានជោគជ័យ ប្រសិទ្ធិភាព និងគុណភាពក្នុងការផ្លាស់ប្តូរ​ពាណិជ្ជ
កម្មក្នុងរយៈពេល១៣ឆ្នាំកន្លងទៅ ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិ ទីក្រុងហូជីមិញលើកទី១៤ (Vietnam Expo ២០១៦-ទីក្រុងហូជីមិញ) បន្តជាទីមកដល់​ដ៏​សែនសំខាន់ 
និងជាស្ពានតភ្ជាប់ពាណិជ្ជកម្មរបស់បណ្ដាសហគ្រាសវៀតណាម​និងអន្តរជាតិជួបជុំគ្នា
 ផ្លាស់ប្តូរ និងស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្ម។ ផ្សារណាត់លើកនេះមានសហ
គ្រាសជាង៥២០ បានចូលរួម​។

Vietnam Expo 2016 ទីក្រុងហូជីមិញ៖ឱកាសផ្លាស់ប្តូរពាណិជ្ជកម្មរវាងបណ្ដាសហគ្រាស - ảnh 1
Vietnam Expo 2016 ទីក្រុងហូជីមិញ៖ឱកាសផ្លាស់ប្តូរពាណិជ្ជកម្មរវាងបណ្ដាសហគ្រាស

ដោយមានផ្ទៃដីជិតមួយ​ហិកតា ស្តង់ទំនិញជាង៦០០ របស់ប្រទេស​និងតំបន់ដែន
ដីជាង២០​ត្រូវបានតាំងបង្ហាញប្រកបដោយវិទ្យាសាស្ត្រ​ និងគួរ​អោយចាប់អារម្មណ៍។ 
ចាប់ពីខ្លោងទ្វារចូល ជាមណ្ឌលរបស់សហគ្រាសវៀត​ណាម តាំងបង្ហាញផលិតផលប្រពៃណី ដូចជា៖ ទំនិញសិប្បកម្មវិចិត្រសិល្បះ ​ម្ហូបអាហារ ភេសជ្ជះ …លៗ លោក Nguyen
Dinh Dai អនុប្រធានការិយាល័យ​ព្រឹត្តិការណ៍ ក្រុមហ៊ុនភាគហ៊ុនធូបវៀត បានអោយ
ដឹងថា៖

          “ ចូលរួមផ្សារណាត់លើកនេះ ក្រុមហ៊ុនធូបវៀតសង្ឃឹមថានឹងស្វែងរកបានដៃគូ
អន្តរជាតិ ។ទន្ទឹមនឹងនោះ ផ្សាយពាណិជ្ជកម្មចំពោះជនវៀតណាមចូលរួមផ្សារណាត់
លើកនេះ អំពីផលិតផលធូបអនាម័យ ក៏ដូចជាគ្រោះថ្នាក់របស់ធូបគីមី។”


Vietnam Expo 2016 ទីក្រុងហូជីមិញ៖ឱកាសផ្លាស់ប្តូរពាណិជ្ជកម្មរវាងបណ្ដាសហគ្រាស - ảnh 2
Vietnam Expo 2016 ទីក្រុងហូជីមិញ៖ឱកាសផ្លាស់ប្តូរពាណិជ្ជកម្មរវាងបណ្ដាសហគ្រាស

ក្នុងផ្សារណាត់ឆ្នាំនេះ ឥណ្ឌូនេស៊ីត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស ដោយមាន
បរិមាណសហគ្រាសច្រើនបំផុតពីមុនមក។ស្តង់ទំនិញចំនួន៦៦ របស់ឥណ្ឌូនេស៊ី ត្រូវ
បានតាំងបង្ហាញនៅកណ្ដាលអគារធំ ដោយតុបតែងពណ៌ក្រហមលេចធ្លោ ដែលក្នុង
នោះតាំងបង្ហាញទំនិញផ្សេងៗ ដូចជា៖ គ្រឿងសំណង់ ម្ហូប​អាហារ ភេសជ្ជះ និងអចល
នវត្ថុ។ លោក Ridwan Hassan ទីប្រឹក្សាជាន់ខ្ពស់អំពី​សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរ
ជាតិ នៃក្រសួងការបរទេសឥណ្ឌូនេស៊ី បានចែក​រំលែកថា៖

          “ ឥណ្ឌូនេស៊ីនិងវៀតណាម ជាប្រទេសអាស៊ានទាំងពីរមានទីផ្សារធំ និង​ទំនាក់ទំ
នងសេដ្ឋកិច្ចល្អ។ វៀតណាមជាទីផ្សារពោពេញទៅដោយសក្ដានុភាព។ ដូច្នេះខ្ញុំចូលរួម
 Vietnam Expo ដូចជាប្រទេសកិត្តិយសមួយ។ ​បរិមាណ​សហគ្រាស៦៦ បានសរអោយ
ឃើញនូវការយកចិត្តទុកដាក់របស់យើងខ្ញុំចំពោះ​ទីផ្សារវៀតណាម។ ទំហំពាណិជ្ជកម្ម
ឥណ្ឌូនេស៊ី-វៀតណាមទទួលបានជាង​បួន​ពាន់លានដុល្លារអាមេរិក។យើងសង្ឃឹមថា 
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​នឹងកើនឡើងជាបន្តបន្ទាប់។”

          លោកស្រី Hartini ក្រុមហ៊ុន Uni Batik មកពីទីក្រុង Solo (ប្រទេស​ឥណ្ឌូ​នេស៊ី)​ 
បាននាំមកនូវផលិតផលជាច្រើន ពីក្រណាត់ Batik ដូចជា៖ខោអាវ​គ្រឿង​តុបតែងផ្ទ…លៗ មកដល់វៀតណាម។ លោកស្រី Hartini បានអោយដឹងថា៖

          “ នេះជាលើកដំបូងខ្ញុំ។ចូលរួមផ្សារណាត់នៅវៀតណាម។ ខ្ញុំជួបសំណាងណាស់ 
ដោយសារមិត្តវៀតណាមទទួលយកផលិតផល batik ហើយខ្ញុំមានគោល​បំណង​ថានឹង
នាំចេញផលិតផល Batik ជាច្រើនមក​វៀតណាម។ ទីផ្សារវៀត​ណាម​ជាទីផ្សារល្អ។”

          រួមជាមួយឥណ្ឌូនេស៊ី ជាបណ្ដាស្តង់ទំនិញមកពីតៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង។ 
លោក Ki Choon Lee នាយកក្រុមហ៊ុន Bars Korea បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន នៅទីក្រុងហូជីមិញនេះ យើងខ្ញុំបានមានម៉ាស៊ីនធ្វើការែមចំនួន
៧ នៅបណ្ដាហាង Cafe។ តាមរយៈផ្សារណាត់លើកនេះ ខ្ញុំចង់ស្វែងរកបន្ថែម​ដៃគូ និង
ផ្សព្វផ្សាយទៅដល់ប្រជាជនគ្រប់រូបអំពីម៉ាស៊ីនធ្វើការែមនេះ។ ប្រសិនបើប្រៀបធៀប
ជាមួយផ្សារណាត់ឆ្នាំមុន បរិមាណអតិថិជនបានមកទិញផលិតផល​របស់យើងខ្ញុំកើន
ឡើងជាង២០០% និងមានការបញ្ជាទិញជាច្រើនមិនទានបានសម្រេចដែរ។”

          ចំណុចសំខាន់របស់ Vietnam Expo 2016 នៅទីក្រុងហូជីមិញជាមណ្ឌល​តាំង
បង្ហាញផលិតផលស្និទ្ធស្នាលជាមួយបរិស្ថាន។ ក្នុងនោះ បានតាំងបង្ហាញ​បច្ចេកវិទ្យាទំនើបៗ របស់តៃវ៉ាន់ ដូចជា៖ថាមពលកកើតឡើងវិញ គ្រប់គ្រងបរិ​ស្ថាន និងសម្ភារះ
សំណង់បៃតង់។ ទន្ទឹមនឹងនោះ បណ្ដាសមិទ្ធិផលរបស់វៀតណាម និងឆែក ក៏បាន
ឧទ្ទេសនាមនៅទីនេះដែរ។ លោក Nguyen Khac Luan អគ្គនាយក Vinexad អង្គភាព
រៀបចំ Vietnam Expo 2016 នៅទីក្រុងហូជីមិញ ​បានអោយដឹងថា៖

          “ ក្នុងសភាពការណ៍នាបច្ចុប្បន្ន កំណើនបៃតងជារូបសណ្ឋានអភិវឌ្ឍន៍ថ្មី ​សំ
ដៅលើកកំពស់គុណភាព ផ្លាស់ប្តូរថ្មីរចនាផលិតកម្ម និងប្រើប្រាស់តាមទិស​ចីរភាព
 ក៏ដូចជាលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន បន្សាំជាមួយបំរ៉ែបំរួលអាកាសធាំតុ។
 នេះជាមូលហេតុដែលមណ្ឌលបច្ចេកវិទ្យាស្និទ្ធស្នាលជាមួយ​បរិស្ថាន (ECOTECH
VIET NAM ) ជាទីកន្លែងទាក់ទាញភ្ញៀវមកទស្សនា។”

          ត្រូវបានរៀបចំឡើងដោយ VINEXAD -អង្គភាពមានបទពិសោធន៍ជាង៤០​ឆ្នាំ
 ​ក្នុងវិស័យផ្សារណាត់ តាំងពិព័រណ៌ ព្រឹត្តិការណ៍នៅវៀតណាម ដោយ​ការសន្យា៖ខំប្រឹង
ប្រែងដោយឥតឈប់ឈរ ដើម្បីបង្កើតឡើងតំលៃជាក់ស្ដែង​សំរាប់សហគ្រាស Vietnam Expo ២០១៦ នៅទីក្រុងហូជីមិញ​ ពិតប្រាកដ​ជា​កាណាលផ្លាស់ប្តូរពាណិជ្ជកម្មប្រកប
ដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ