Viettel-សម្ព័ន្ធក្រុមហ៊ុនទូរគមនាគម៍យោធានវៀតណាម វិនិយោគប្រកបដោយជោគជ័យនៅឡាវ

(VOV World)_ក្នុងយុទ្ធសាស្ត្រធ្វើអាជីវកម្មរបស់ខ្លួន សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ 
​យោធា វៀតណាម(Viettel)​ ជានិច្ចកាលយកចិត្តទុកដាក់​ដល់ការបើក​ទូលាយ ​អភិវឌ្ឍន៍អាជីវកម្មនៅប្រទេសនានាក្នុងតំបន់ ពិសេសគឺនៅ​ប្រទេស​ជិតខាងឡាវ 
និងកម្ពុជា។ ក្រោយរយះពេលជាង៣ឆ្នាំសហប្រតិបត្តិការ​វិនិយោគនៅឡាវ Viettel មិនគ្រាន់តែនាំមកនូវផលចំណេញអាជីវកម្មសំរាប់​អង្គភាពអាជីវកម្មខ្លួន​ប៉ុណ្ណោះ ទេ ថែមទាំង រួមចំណែកជាច្រើនទៅក្នុងការ​កាត់បន្ថយភាពក្រីក្រ បង្កើនសុខុមាល ភាពសង្គម របស់ឡាវទៀតផង។ ​

Viettel-សម្ព័ន្ធក្រុមហ៊ុនទូរគមនាគម៍យោធានវៀតណាម វិនិយោគប្រកបដោយជោគជ័យនៅឡាវ - ảnh 1
Viettel -សម្ព័ន្ធក្រុមហ៊ុនទូរគមនាគម៍យោធានវៀតណាមវិនិយោគប្រកបដោយជោគជ័យនៅឡាវ(http://congluan.vn)

          នាពេលស្រាវជ្រាវទីផ្សារឡាវ Viettel ពិនិត្យឃើញថា៖ ឡាវ​ជាទីផ្សារ​តូច១ចំ​នួន ប្រ ជាជនតិច ( ជាង៦លាននាក់​) ភូមិសាស្ត្រភាគច្រើនគឺព្រៃភ្នំ។ ដែលជាបញ្ហាលំបាកចំពោះ អង្គភាពអាជី វកម្ម ​ពេលវិនិយោគចូលមក​វិស័យទូរគមនាគមន៍។ ​ទន្ទឹមនឹងនោះ ​វត្តមាន  របស់ក្រុមហ៊ុន​ទូរគមនាគមន៍ចំនួន៤ដែលបានធ្វើអាជីវម្ម​នៅឡាវ​ពីយូរមកហើយ រួមមាន៖
 Lao Telecom, Tigo, Enterprise Telecomelao, Asia Telecom ​ជា​របាំងដ៏ធំ​​ចំពោះ Viettel។ប៉ុន្តែ​ បន្ទាប់ពីការវិភាគទីផ្សារឡាវយ៉ាងម៉ត់ចត់មក Viettel បាន​ពិនិត្យឃើញថា៖ ឡាវនៅជា
ឱកាស  ដើម្បី Viettel វិនិយោគ​។ ឧត្តមសេនីយ៍​ត្រី Duong Van Tinh អគ្គនាយករង Viettel  បានចែករំលែកថា៖

          “ បន្ទាប់ពីការស្រាវជ្រា​វក្រុមហ៊ុនទូរគមនាគមន៍ចំនួន៤ពោលខាងលើ យើងខ្ញុំ​ឃើញ ថា៖ តំលៃរបស់គេនៅថ្លៃ គុណភាពមិនខ្ពស់។ ដូច្នេះ នេះគឺជាលក្ខណះ ងាយស្រួល  ដើម្បី Viettel វិនិយោគចូលមកឡាវ។”

          នាពេលជ្រៀតចូលទីផ្សារឡាវ ​Viettel​ បានសហការជាមួយ ក្រុមហ៊ុនឡាវ - Asean
Telecomẹ ( អង្គភាពអាជីវកម្មទូរគមនាគមន៍យោធាឡាវ) បង្កើតក្រុមហ៊ុនសាជីវកម្ម Unitel ។ ក្រោយរយះពេលជាង៣ឆ្នាំធ្វើសកម្មភាព Unitel បានវិនិយោគ កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ បច្ចេកទេស ជាមួយស្ថាននីយ៍ផ្សាយរលកធាតុអាកាស 2D និង 3D ចំនួន ​២ ៥០០កន្លែង  គ្របដណ្ដប​១០០% លើភូមិសាស្ត្រស្រុកនិង៩៥%នៃ​ប្រជាជនឡាវ​៩៥%។ ​Unitel បាន ក្លាយទៅជាបណ្ដាញទូរគមនាគមន៍ធំបំផុតនៅឡាវ។

          ជាមួយទិសស្លោក ៖” ធ្វើអាជីវកម្ម ផ្សាភ្ជាប់ជាមួយការទទួលខុសត្រូវ​​សង្គម” ​ក្នុង​រយះពេលប៉ុន្មានឆ្នាំកន្លងទៅ Unitel បានអនុវត្តកម្មវិធីសង្គមជា​ច្រើន​ ដូចជា៖ តភ្ជាប់សេវា កម្ម internet ដោយ​ឥតគិតថ្លៃ សំរាប់សាលារៀន និង​មូលដ្ឋានអប់រំចំនួន ៦០០កន្លែង  
កសាងមន្ទី ពេទ្យចំនួនពីរ អោយខេត្ត Atapue …។ល។ លោក U La Ha Thong Van Tha ប្រធានក្រុមប្រឹក្សារ​អភិបាល​ក្រុមហ៊ុន ឡាវ Asia Telecom ​ពិនិត្យថា៖

          “ ខ្ញុំបានឃើញថា៖ កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុនទូរ​គមនា​គម​ន៍ Viettel និងក្រុមហ៊ុនឡាវ Asia Telecom ទទួលបានលទ្ធផល​គួរអោយចាប់អារម្មណ៍ជា​ច្រើន  នាំ
មក នូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីឡាវ យើងខ្ញុំ។ ខ្ញុំឃើញថា ជនវៀតណាមមាន
ថ្វីដៃ  មានចំណេះដឹង  និងបទពិសោធន៍ជាច្រើនលើវិស័យ បច្ចេកវិទ្យាព័ត៍មាន។ ​កិច្ចសហ ប្រតិបត្តិការ នេះបានជួយវិស័យបច្ចេកវិទ្យាសារព័ត៍មានរបស់យើង កាន់តែអភិវឌ្ឍន៍ ពី
មួយ ថ្ងៃទៅមួយថ្ងៃ។”

          អាស្រ័យដោយមាន បណ្ដា​ជោគជ័យរបស់ Viettel នៅទីផ្សារឡាវ ​នាថ្ងៃ​ទី​១៣ វិច្ឆិកា  ឆ្នាំ ២០១២កន្លងទៅ បណ្ដាញទូរគមនាគមន៍ Unitel ទទួលបាន​រង្វាន់ ទូរគមនាគមន៍ពិភព
លោក  (World Communication Award – WCA)​។​មុននោះ នាឆ្នាំ ២០១១ Metfone - ពាណិជ្ជ សញ្ញារបស់ Viettel នៅកម្ពុជា​ក៏ទទួលបានរង្វាន់នេះដែរ។ ឧត្តមសេនីយ៍ត្រី Duong Van Tinh អគ្គនាយក​រង Viettel បានអោយដឹងថា៖ ជោគជ័យនៅទីផ្សារឡាវ និងកម្ពុជា ​ជាគ្រឹះ​ដ្ឋាន​ ដើម្បី Viettel បើកទូលាយការវិនិយោគចេញទៅបរទេស ពិសេសគឺ​បណ្ដាប្រទេសក្នុងតំបន់  សំដៅនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចផង ព្រមទាំងរួមចំណែកបង្រួញគំលាតអភិវឌ្ឍន៍
 រវាងប្រទេសអាស៊ាននានា​៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ