VOV – LNR: សហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពនូវតម្រូវការព័ត៌មានរវាងវៀតណាម-ឡាវ

(VOVWORLD) - វិទ្យុសម្លេងវៀតណាម (VOV) និងវិទ្យុសម្លេងជាតិឡាវ (LNR) ជាបណ្ដាញព័ត៌មានជាផ្លូវការដ៏សំខាន់ ក្នុងការឃោសនាអនុវត្ត គោលនយោបាយរបស់បក្ស និងរដ្ឋ។ តាំងពីយូរណាស់មកហើយ វិទ្យុទាំងពីរបានបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធនិងមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រួមទាំងខ្លឹមសារ បច្ចេកវិទ្យាក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្ស។ ក្នុងរយៈពេលច្រើនឆ្នាំមកនេះ VOV បានអនុវត្តន៍កិច្ចសហប្រតិ បត្តិការ ផ្លាស់ប្ដូរកម្មវិធីផ្សាយសម្លេង ជួយឧបត្ថម្ភ LNR ក្នុងការអភិវឌ្ឍន៍ សំដៅជួយមិត្តអ្នកស្ដាប់នៃប្រទេសទាំងពីរអាចទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស សម្បូរបែប រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។

VOV – LNR: សហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពនូវតម្រូវការព័ត៌មានរវាងវៀតណាម-ឡាវ - ảnh 1លោក Ngo Minh Hien អគ្គនាយករងរបស់ VOV។

ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក VOV និង LNR បានផ្លាស់ប្ដូរគ្នាទៅវិញទៅមកនូវខ្លឹមសារ កម្មវិធីផ្សាយសម្លេងស្ដីអំពីប្រវត្តិសាស្ត្រ វប្បធម៌ ទេសចរណ៍ ទឹកដី មនុស្ស... ដែលត្រូវបានចាក់ផ្សាយតាម រលកធាតុអាកាសវិទ្យុនៃប្រទេសនីមួយៗ ក្នុងបំណងជួយប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែយល់ដឹងបន្ថែមអំពីប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ VOV និង LNR បានចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ច ជួបប្រាស្រ័យគ្នា ចែករំលែកឱកាសសហប្រតិបត្តិការទៅវិញទៅមក ក៏ដូចជាចាត់បញ្ជូនក្រុមអ្នកសារព័ត៌មានទៅផលិតកម្មវិធីផ្សាយសម្លេង ទូរទស្សន៍ ដើម្បីឃោសនានិងលើកកំពស់ការយល់ដឹងគ្នារវាងវៀតណាមនិងឡាវ។ ក្រៅពីនោះ ភាគីទាំងពីរបានអនុវត្តន៍គម្រោងឧបត្ថម្ភការសាងសង់ស្ថានីយ៍ចាក់ផ្សាយ ផ្លាស់ប្ដូរថ្មីឧបករណ៍បច្ចេកវិទ្យា បណ្ដុះបណ្ដាលកម្មាភិបាលសម្រាប់ LNR ដើម្បីបម្រើការងារឲ្យកាន់តែល្អប្រសើរថែមទៀត។ លោក Ngo Minh Hien អគ្គនាយក រងរបស់ VOV មានប្រសាសន៍ថា៖

“ក្នុងឆ្នាំ២០២១ ថ្វីត្បិតតែស្ថានភាពជម្ងឺកូវីដ-១៩ស្មុគស្មាញ យើងមិនអាចបញ្ជូនក្រុមអ្នកសារព័ត៌មានទៅបំពេញការងារនៅឡាវ ដើម្បីឆ្លុះបញ្ចាំងពីស្ថានការណ៍កសាងប្រទេសក៏ដោយ ប៉ុន្តែ VOV បានអនុវត្តន៍ការងារដ៏ធំមួយនោះគឺកសាង ផ្ទេរប្រគល់គម្រោង “វិនិយោគនិងផ្លាស់ប្ដូរថ្មីឧបករណ៍បច្ចេកវិទ្យាសម្រាប់ LNR” ដែលគិតត្រឹមពេលនេះត្រូវបានសម្រេចរួចរាល់និងដាក់ឲ្យប្រតិបត្តិការទៅហើយ។ នេះជាមជ្ឈមណ្ឌលផលិតកម្មវិធីដ៏ទំនើបដែលស្ថិតនៅក្នុងទីស្នាក់ការ LNR ហើយត្រូវបានក្រុមអ្នកបច្ចេកទេសរបស់ VOV ជួយធ្វើសុក្រិតនិងដាក់ឲ្យប្រតិបត្តិការ”។

VOV – LNR: សហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាពនូវតម្រូវការព័ត៌មានរវាងវៀតណាម-ឡាវ - ảnh 2លោក Olam Chanthavilay លេខាទី២ ទទួលបន្ទុកការិយាល័យវប្បធម៌-អប់រំនៃស្ថានទូតឡាវ
ប្រចាំវៀតណាម។

ឧបករណ៍ចាក់ផ្សាយជាច្រើនរបស់ឡាវបានចាស់ទ្រុឌទ្រោមហើយ ដូច្នេះ ដោយដើមទុន ODA របស់រដ្ឋាភិបាលវៀតណាម VOV បានជួយ LNR កសាងស្ថានីយ៍ផ្សាយសម្លេង ទូរទស្សន៍ នៅខេត្តជាច្រើនរបស់ឡាវ។ អាស្រ័យហេតុនោះ រលកធាតុអាកាសវិទ្យុ LNR អាចគ្របដណ្ដប់ដល់ទីឆ្ងាយបំផុត បញ្ជូនព័ត៌មាន គោលមាគ៌ា គោលនយោបាយរបស់បក្ស រដ្ឋាភិបាលឡាវទៅកាន់ប្រជាជនបានយ៉ាងឆាប់រហ័សបំផុត។ លោក Olam Chanthavilay លេខាទី២ ទទួលបន្ទុកការិយាល័យវប្បធម៌-អប់រំ នៃស្ថានទូតឡាវប្រចាំវៀតណាម បានចែករំលែកថា៖

“ចាប់តាំងពីឆ្នាំ២០១៧មក VOV បានជួយ LNR ដំឡើងប្រព័ន្ធផ្សាយរលក FM ៥KW រួមជាមួយឧបករណ៍ជាច្រើនផ្សេងទៀត; ជួយឧបត្ថម្ភកសាងស្ថានីយ៍ផ្សាយសម្លេង-ទូរទស្សន៍នៅខេត្ត Luongprabang ខេត្ត Savannakhet និងខេត្ត Xaysombun ដោយមានការចំណាយថវិការរាប់ លានដុល្លាអាមេរិក។ នាពេលថ្មីៗបំផុត ទោះជាជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែមិនអាចរារាំងថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកបច្ចេកទេសរបស់វៀតណាមទៅជួយដំឡើងឧបករណ៍បច្ចេកទេសសម្រាប់ LNR បានឡើយ”។

ចំណុចលេចធ្លោមួយក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យុទាំងពីរនោះ គឺភាគីទាំងពីរបានជំរុញ ជួយឧបត្ថម្ភដល់ការបើកស្ថាប័នអចិន្រ្តៃយ៍របស់ VOV ប្រចាំនៅឡាវ ពីនោះអ្នកសារព័ត៌មានរបស់ VOV អាចឆ្លុះបញ្ចាំងនូវបុព្វហេតុអភិវឌ្ឍប្រទេសឡាវ បានទាន់ពេលវេលា រស់រវើកនិងពិតប្រាកដបំផុត។ លោក Ngo Minh Hien អគ្គនាយករង VOV បានឲ្យដឹងថែមទៀតថា នាពេលខាងមុខ VOV នឹងបន្តជំរុញខ្លាំងនូវការបណ្ដុះបណ្ដាលជូន LNR ទាំងខាងខ្លឹមសារ ធនធានមនុស្ស អ្នកនិពន្ធនិងអ្នកបច្ចេកទេសផងដែរ ព្រមទាំងបង្កើនការផ្លាស់ប្ដូរក្រុមអ្នកសារព័ត៌មានទៅវិញទៅមក ដើម្បីផលិតខ្លឹមសារអំពីការអភិវឌ្ឍនៃប្រទេសនីមួយៗផងដែរ។

“គម្រោងមួយក្នុងចំណោមគម្រោងដ៏ជាក់ស្ដែងបំផុតគឺការដែលវិទ្យុទាំងពីរនឹងចាក់ផ្សាយកម្មវិធីរបស់គ្នាទៅវិញទៅមក ក្នុងនោះ VOV គ្រោងនឹងផ្សាយកម្មវិធីព័ត៌មានទាន់ហេតុការណ៍របស់ វៀតណាមក្នុងរយៈពេល៣០នាទីជារៀងរាល់ថ្ងៃតាមរយៈរលកធាតុអាកាសរបស់ LNR។ នេះជាកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធហើយមានអត្ថន័យជួយប្រជាជនឡាវកាន់តែយល់ដឹងថែមទៀតអំពីបុព្វហេតុកសាង អភិវឌ្ឍប្រទេសវៀតណាម”។

ក្នុងឆ្នាំ២០២២ VOV គ្រោងនឹងស្នើឡើងក្រសួងការបរទេសវៀតណាមសម្របសម្រួលជាមួយក្រសួងការបរទេសឡាវនិង LNR រៀបចំព្រឹត្តិការណ៍សំខាន់ៗ សំដៅអបអរសាទរខួបលើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ លើកទី៤៥ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ។ ឆ្ពោះទៅកាន់ការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង VOV និង LNR លើវិស័យវិទ្យុ-ទូរទស្សន៍និយាយដោយឡែកនិងរវាងប្រទេសទាំងពីរវៀតណាម-ឡាវនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ