កោះ Boracay- គ្រាប់ពេជ្រមួយនៅលើសមុទ្រធំល្វឹងល្វើយ
MINH NGOC -  
(VOV WORLD) /  
(VOVWorld)_ប្រសិនបើមានសំនួរមួយថា៖ កោះណាស្អាតបំផុតនៅក្នុងអាស៊ី
អាគ្នេយ៍ ? មានមនុស្សជាច្រើនបាននិយាយថា៖ នោះគឺកោះ Phuket - ថៃ។ ប៉ុន្តែនៅ អាស៊ីអាគ្នេយ៍នៅមានកោះមួយទៀត ដែលទាក់ទាញទឹកចិត្តយ៉ាងខ្លាំង នោះគឺកោះ Boracay របស់ហ្វីលីពីន។ កោះនេះត្រូវបានគេហទំព័រទេសចរណ៍ Trip Advisor ដ៏ល្បីឈ្មោះ ជ្រើសរើសជាឆ្នេរសមុទ្រឈរលំដាប់ថ្នាក់ទី១មួយក្នុងចំណោមឆ្នេរ សមុទ្រស្អាតបំផុតនៅទ្វីបអាស៊ីចំនួន១០ និងឈរលំដាប់ថ្នាក់ទី២ក្នុង Top ឆ្នេរ សមុទ្រស្អាតបំផុតចំនួន២៥នៅលើពិភពលោក។ ក្នុងនាទីដំបូលអាស៊ាន ក្នុង
សប្ដាហ៍នេះ សូមអញ្ជើញលោកអ្នកនាងមកទស្សនាកោះ Boracay ដ៏ស្អាតនិង
ទាក់ទាញនេះ។
|
កោះ Boracay |
ស្ថិតនៅចំងាយពីរដ្ឋធានី Manila ប្រវែង ៣១៥គីឡូម៉ែត្រ Boracay ជាកោះ
មួយ ក្នុងចំណោមកោះតូចបំផុតនៅហ្វីលីពីន ប៉ុន្តែនេះគឺជាកោះស្អាតបំផុតរបស់
ប្រទេសនេះ។ មើលពីយន្តហោះ Boracay ដូចជាគ្រាប់ពេជ្រមួយគ្រាប់នៅលើលំ
ហរសមុទ្រ។ មិត្ត Hoang Tung Anh ភ្ញៀវទេសចរណ៍វៀតណាមម្នាក់ បានអោយ
ដឹងថា៖
“ ខ្ញុំមិនអាចភ្លេចបានចំណាប់អារម្មណ៍ក្នុងគ្រាដំបូងមកដល់ទីនេះទេ។ ទឹកសមុទ្រខៀវស្រងាត់ ផ្ទៃទឹកភ្លឺស្រឡះ និងខ្យល់ត្រជាក់ស្រួលណាស់។ អ្វីៗ ទាំងអស់នៅទីនេះបានធ្វើអោយរសាត់បាត់អស់ការហត់នឿយទាំងឡាយ។”
មកដល់ Boracay មិត្តមានជម្រើសជាច្រើន ដូចជាឆ្នេរសមុទ្រ ក្បុរសជាឆ្នេរ សមុទ្រមានមនុស្សច្រើនកុះករបំផុត និងក៏គឺជាទីកន្លែងអ៊ូអរបំផុត ដោយមាន បណ្ដាមជ្ឈមណ្ឌលលក់ដូរ ភោជនីយដ្ឋាន Bar …ជាដើម។ ផ្ទុយទៅវិញ ឆ្នេរ
សមុទ្រ Baling Har មានបរិយាកាសទូលំទូលាយ ស្ងៀមស្ងាត់ ។ ទន្ទឹមនឹងនោះ
ឆ្នេរសមុទ្រ Puka នៅភាគខាងជើង កោះ Boracay ក៏ជាទីកន្លែងទាក់ទាញ បំផុត ដោយសារផ្ទៃទឹកមានសភាពស្ងប់ស្ងៀម ស្រស់ស្អាត ហើយទីនេះក៏ជាទីកន្លែង អស្ចារ្យមួយសំរាប់ដំណើការទៅពិកនិចដែរ។ ក្រៅពីការលង់ខ្លួនចូលក្នុងផ្ទៃទឹកដ៏ ស្រស់ស្អាត មិត្តអាចជ្រើសរើសទួរទេសចរណ៍ប្រថុយប្រថាននានា ដូចជា÷ទៅ
ទស្សនារូងប្រជាវ…ជាដើម។
|
កោះ Boracay |
មិនគ្រាន់ប៉ុណ្ណោះទេ មិត្តអាចទិញសំបុត្រទៅ Beach Hopping និង Snorkeling គុយគន់ផ្កាថ្ម ក្នុងរយះពេល១ថ្ងៃ។ ទន្ទឹមនឹងនោះ មិត្តអាចជិះម៉ូតូឆ្លងកាត់តាម ជ្រលងកោះ ជិះសេះតាមមាត់សមុទ្រ ,ល…។ បងស្រី Le Minh Hang ភ្ញៀវទេស
ចរណ៍ វៀតណាមមួយនាក់បានអោយដឹងថា÷
“ សមុទ្រនៅទីនេះស្អាត និងបណ្ដាសេវាកម្មក៏អស្ចារ្យណាស់។ យើងខ្ញុំបាន
ទៅ ទស្សនាផ្កាថ្ម ជិះម៉ូតូជុំវិញកោះ។”
ប្រការមួយទៀតដែលធ្វើអោយមនុស្សគ្រប់រូបពេញចិត្ត ពេលមកដល់កោះ
Bocaray នោះគឺប្រព័ន្ធធនាគារ និង Resort ត្រូវបានកសាងនិងរៀបចំដ៏ល្អប្រសើរ
សុខ ដុមរម្សនាជាមួយធម្មជាតិ។ ទន្ទឹមនឹងនោះ ប្រជាជននៅលើកោះ Boracay
មានទឹកចិត្តស្និទ្ធស្នាល រស់រាយរាក់ទាក់ ត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភ
ភ្ញៀវទេសចរណ៍ទៀតផង។ ដូច្នេះ មិត្តអាចនឹងនរចិត្តដើម្បីទៅដើរលេងនៅគ្រប់
ច្រក់ល្ហក អង្គុយតាមដងវិថីដើម្បីអោយជាងក្រងសក់ឬសាក់រូបលើដងខ្លួន។ បណ្ដាអនុស្សាវរីយ៍នេះ នឹងជាបណ្ដាអនុស្សាវរីយ៍ដែលមិត្តមិនអាចបំភ្លេចបាន នៅពេលមកដល់កោះនេះ៕
MINH NGOC
-VOV WORLD