កោះ PENANG - មណ្ឌលទេសចរណ៍គួរអោយចាប់អារម្មណ៍នៅម៉ាឡេស៊ី

VOV)_ស្ថិតនៅភាគពាយ័ព្យ របស់ប្រទេសម៉ាឡេស៊ី ​Penang ជា​កោះមួយ ក្នុងចំ ណោមកោះស្អាតបំផុតនៅម៉ាឡេស៊ី ឈរលំដាប់ថ្នាក់ទី២ ​ក្នុងបញ្ជី​ទីកន្លែង​ទេស
ចរណ៍​ចំនួន៤៤ គួរអោយមកទស្សនាដោយទស្សនា​វក្ដី New York Times ឧទ្ទេស
នាម។ មកដល់ទីនេះ ភ្ញៀវទេសចរណ៍មិនគ្រាន់​តែមានឱកាសងូតទឹកសមុទ្រប៉ុណ្ណោះ
ទេ  ថែមទាំងបានស្វែងយល់អំពីទីក្រុងបុរាណ Geogre Town ឬសួនឧទ្យានជាតិ Penang
 ទៀតផង។ 

កោះ PENANG - មណ្ឌលទេសចរណ៍គួរអោយចាប់អារម្មណ៍នៅម៉ាឡេស៊ី - ảnh 1
កោះ PENANG - មណ្ឌលទេសចរណ៍គួរអោយចាប់អារម្មណ៍នៅម៉ាឡេស៊ី

         ដើម្បីធ្វើដំណើរមកដល់ កោះ Penang ភ្ញៀវទេសចរណ៍មានជំរើសជាច្រើន។ ​ដោយមានចំងាយជាង៣០០គីឡូម៉ែត្រ ពីទីក្រុង Kualumpur ភ្ញៀវទេសចរណ៍​ងាយ
ស្រួលក្នុងការ​ធ្វើដំណើរតាមផ្លូវគោក។​​ភ្ញៀវទេស​ចរណ៍អាចមានឱកាសឆ្លងស្ពាន
 Penang ២ -ជាស្ពានវែងបំផុតនៅអាស៊ី​អាគ្នេយ៍ ​ដោយមានប្រវែង ២៤គីឡូម៉ែត្រ
 តភ្ជាប់ដីគោក និងកោះ។​ ​ពីទីក្រុង Kualumpur ទៅកាន់ កោះ Penang គេត្រូវចំ
ណាយពេលវេលា​សំរាប់ការជិះយន្តហោះ៥០នាទី​។ មកដល់ទីនេះ​ ភ្ញៀវទេស​ចរណ៍នឹងបានលង់ខ្លួនចូលក្នុងបរិយាកាសបរិសុទ្ធ គ្មានធូលី ផ្សែងរថយន្តដូច
នៅទីក្រុងទំនើបនានាទេ។ ខ្យល់បក់ពីសមុទ្រ បាននាំមកនូវរស់ជាតិប្រៃ​របស់ទឹកសមុទ្រ ធ្វើអោយភ្ញៀវទេសចរណ៍មានអារម្មណ៍ស្រួលខ្លួន។

          មណ្ឌលរបស់កោះនោះគឺមណ្ឌលGeorge Town។ នាឆ្នាំ ២០០៨    George Town ត្រូវបាន UNESCO ទទួលស្គាល់ជាទីក្រុងបេតិកភ័ណ្ឌ​ពិភពលោក។ ក្នុងសតវត្ស៍ទី១៥ ជនព័រទុយហ្គាលបានមកដល់ទីនេះហើយ។ បានជា​វប្បធម៌របស់បណ្ដាប្រទេសលោកខាងលិច និងវប្បធម៌តំបន់បានចូលគ្នាបង្កើត
ឡើងទីក្រុងអឺរ៉ុប-អាស៊ីដ៏ពិសេសដោយឡែក។​ មិត្ត​ Nguyen Mai Anh ភ្ញៀវ ទេសចរណ៍វៀតណាមមួយនាក់បានអោយដឹងថា៖​​

          “ នៅ George Town មានបណ្ដាវិថីបុរាណ​តូចៗ ​។ ខ្ញុំចូលចិត្តដើរ​​ថ្មើជើងនៅលើវិថីនេះ ក្នុងពេលល្ចាច។ វានាំមកនូវភាពជិត​ស្និទ្ធិផង ​និងកក់ក្តៅផង។ សំរាប់ខ្ញុំ ព្រោះថាវិថីនៅទីនេះមានចំណុចជាច្រើនប្រហាក់ប្រហែលនឹង Hoi An របស់វៀតណាម។”

          ស្ថិតចំងាយពីវិហារ Kek Lok Si ​ជាង២គីឡូម៉ែត្រ ​Penang- ជាទូល​ខ្ពស់បំផុតនៅ លើកោះ ដែលមានកំពស់ជាង៨២១ម៉ែត្រ។​ ពីយូរយារមកហើយ ជនអង់ គ្លេស បាន កសាងប្រព័ន្ធរថភ្លើងអគ្គីសនី​ឡើងដល់កំពូលទូលនេះហើយ​វាត្រូវបានអភិរក្សរហូត ដល់បច្ចុប្បន្ន​​។ ​ឡើងដល់កំពូលទូល​នេះ ភ្ញៀវទេសចរណ៍នឹងបានគយគន់ ទិដ្ឋភាព
ទាំង ស្រុងជំវិញកោះ​ ដូចជាទីប្រជុំជន ស្ពានវែងបំផុតនៅអាស៊ីអាគ្នេយ៍…។ល។

          Penang មានឆ្នេរសមុទ្រស្អាតជាច្រើន ដូចជា៖ Tanjung Bunga, Batu Ferringhi,
Teluk Bahang ។ បង San Noburi ភ្ញៀវទេសចរណ៍​មួយនាក់មកពីថៃ​​ បានអោយដឹងថា៖

          “ នេះគឺជាលើកទី២ដែលខ្ញុំមកទស្សនា Penang។ លើកមុនខ្ញុំទៅជា​មួយមិត្តភក្តិ។ ហើយលើកនេះខ្ញុំនិងប្រពន្ធជ្រើសរើសទីនេះដើម្បីទៅកំសាន្ដក្រេបច័ន្ទទឹកឃ្មុំ។ ហើយឆ្នេរសមុទ្រនៅទីនេះនៅមានភាពរហោសាន។ ទឹកសមុទ្រថ្លាយង់ខៀវស្រ
ងាត់ណាស់។”

          នៅលើកោះ Penang នេះ នៅមានអាស័យដ្ឋាន១គួរអោយទាក់ទាញ​ភ្ញៀវ​ទេស ចរណ៍ នោះគឺសួនឧទ្យានជាតិ Penang។ មកដល់ទីនេះ ភ្ញៀវទេសចរណ៍នឹង បានលង់
ខ្លួន ចូលក្នុងបរិយាកាសធម្មជាតិ។ ជាពិសេស មកដល់ទីនេះ មិត្តអាច ឃើញសត្វក
ម្រមាន រាប់រយប្រភេទ។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរណ៍អាចជ្រើសរើស របៀប
ទេសចរណ៍ជា ច្រើន ដូចជា៖ បោះជំរុំ ដើរឆ្លងកាត់ព្រៃ ស្តូច​ត្រី…ជាដើម។ មិត្ត
 Nguyen Mai Anh បានអោយដឹងថែមទៀតថា៖ 

          “ មកទេសចរណ៍នៅទីនេះ ខ្ញុំទទួលបានបទពិសោធន៍ជាច្រើន។ ​ពិសេសគឺ ខ្ញុំមានឱកាសស្វែងយល់អំពីធម្មជាតិនៅទីនេះ។ រដ្ឋអំណាចនៅ​ទីនេះបានការពារ និងអភិរក្សមណ្ឌលនេះដ៏ល្អប្រសើរតាំងពីឆ្នេរសមុទ្ររហូត ដល់ព្រៃព្រឺក្សានានា។”

កសិដ្ឋានមេអំបៅ ក៏គឺជាអាស័យដ្ឋានគួរអោយទាក់ទាញទឹកចិត្តចំពោះភ្ញៀវទេស
ចរណ៍ចូលចិត្តធម្មជាតិផងដែរ។ ដោយមានផ្ទៃដីជិត១ហិកតា នេះគឺជា​កន្លែងរស់នៅ របស់មេអំបៅចំនួន១២០ប្រភេទ និងបណ្ដាប្រភេទសត្វល្អិត…ជាដើម។ មកដល់ទី នេះ មិត្តនឹងបានពាក់អាវ​ពណ៌ឆើតឆាយ ​មេអំបៅនឹងស្មានថាមិត្តជាផ្កា ហើយវានឹង ចុះមកទុំលើស្មារ អាវរបស់មិត្ត។ នេះនឹងជាអនុស្សាវរីយដែលមិត្តមិនងាយបំភ្លេច
បានឡើយ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ