(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋាភិបាលឡាវបានតាក់តែងយុទ្ធសាស្ត្រ និងផែនការស្ថាបនានីតិរដ្ឋដល់ឆ្នាំ ២០២០ ដោយផ្ដោតសំខាន់ទៅលើខ្លឹមសារអភិវឌ្ឍន៍ប្រភពធនធានមនុស្សខាងច្បាប់។ ឆ្នាំ ២០១៨ គឺជាលើកទី ៤ ហើយ ដែលវិទ្យាស្ថានយុត្តិធម៌វៀតណាមបន្តទទួលភារកិច្ចរៀបចំវគ្គបណ្ដុះបណ្ដាល ជំនាញជូនកម្មាភិបាលយុត្តិធម៌នៃប្រទេសមិត្តឡាវ។ នេះមិនត្រឹមតែជាកិត្តិយសប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការទទួលខុសត្រូវរបស់វិទ្យាស្ថានយុត្តិធម៌ រួមចំណែកទៅក្នុងការបណ្ដុះបណ្ដាល បំពាក់បំប៉ន និងលើកកម្ពស់សមត្ថភាពជូនកម្មាភិបាលយុត្តិធម៌ និងច្បាប់របស់ឡាវទៀតផង។
ទិដ្ឋភាពនៃពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញអនុវត្តន៍សាលក្រមរដ្ឋប្បវេណី
|
នាពេលថ្មីៗនេះ នៅវិទ្យាស្ថានយុត្តិធម៌វៀតណាម បានប្រព្រឹត្តិទៅពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញអនុវត្តន៍សាលក្រមរដ្ឋប្បវេណី។ វគ្គសឹក្សានេះមានសិក្ខាកាមឆ្នើមចំនួន ៣០ រូប មកពីវិទ្យាស្ថានយុត្តិធម៌ឡាវ និងកម្មាភិបាលដែលកំពុងបំពេញការងារគ្រប់គ្រងលើវិស័យអនុវត្តន៍សាលក្រមរដ្ឋប្បវេណីនៃ ក្រសួងយុត្តិធម៌ និងមន្ទីរយុត្តិធម៌នានារបស់ឡាវ។ ក្នុងរយៈពេល 20 ឆ្នាំ កសាង និងអភិវឌ្ឍន៍មក វិទ្យាស្ថានយុត្តិធម៌វៀតណាមបានរៀបចំវគ្គបណ្តុះបណ្តាលជូនសិក្ខាកាមឡាវចំនួន ៤៤ រូប។ អញ្ជើញថ្លែងមតិនៅក្នុងពិធីបើកវគ្គនោះ នាយកវិទ្យាស្ថានយុត្តិធម៌វៀតណាម លោក Doan Trung Kien បានឲ្យដឹងថា៖
“វិទ្យាស្ថានយុត្តិធម៌វៀតណាមមានកិត្តិយស និងមោទនភាពណាស់ ដោយបានអនុវត្តន៍គម្រោងការណ៍ជួយឧបត្ថម្ភវិទ្យាស្ថានយុត្តិធម៌ជាតិឡាវ។ ក្នុងរយៈពេល ២០ ឆ្នាំ នៃការកសាង និងអភិវឌ្ឍន៍មក វិទ្យាស្ថានយុត្តិធម៌វៀតណាមបានម្ចាស់ការយ៉ាងសកម្មរៀបចំវគ្គបណ្ដុះបណ្ដាលជូនគ្រូបង្រៀន កម្មាភិបាលយុត្តិធម៌របស់ប្រទេសមិត្តឡាវ។ ពិធីបើកវគ្គថ្ងៃនេះ គឺជាលទ្ធផលមួយក្នុងការខិតខំប្រឹងប្រែងអនុវត្តន៍គម្រោងការណ៍នេះប្រកបដោយជោគជ័យផងដែរ”។
ទិដ្ឋភាពនៃពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញអនុវត្តន៍សាលក្រមរដ្ឋប្បវេណី |
សកម្មភាពសិក្សាស្រាវជ្រាវនៅវិទ្យាស្ថាននៅតែជួបការលំបាកជាច្រើន ដោយសារបញ្ហាភាសា ហើយវចនានុក្រមនិងឯកសារយោងជាភាសារឡាវនៅមានកម្រិត។ ដើម្បីជួយសម្រួលដល់សិក្ខាកាមឡាវ ក្រៅពីម៉ោងសឹក្សានៅថ្នាក់រៀន លោកគ្រូ អ្នកគ្រូក៏បានជួយសិក្ខាកាម រំលឹកមេរៀនឡើងវិញនៅអន្តេវាសិកដ្ឋានផងដែរ។ លោកគ្រួ Nguyen Thanh Cong កម្មាភិបាលមួយរូបនៃការិយាល័យបណ្ដុះបណ្ដាល និងកិច្ចការវិទ្យស្ថានយុត្តិធម៌បានឲ្យដឹងថា៖
“វិទ្យាស្ថានយុត្តិធម៌វៀតណាមបានជ្រើសរើសគ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់ បទពិសោធន៍ជាក់ស្ដែង ហើយមានវិធីសាស្រ្តបង្រៀនល្អ ដើម្បីមកបង្រៀននៅវគ្គបណ្ដុះបណ្ដាលនេះ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានយុត្តិធម៌ ក៏បានរៀបចំវគ្គហ្វឹកហ្វឺនការងារបង្រៀនស្ដីពីតម្រូវការ ខ្លឹមសារ និងវិធីសាស្ត្របង្រៀនជូនគ្រួបង្រៀនទាំងនេះផងដែរ”។
ដើម្បីអនុវត្តវគ្គបណ្តុះបណ្តាលជំនាញជូនសិក្ខាកាមឡាវជាច្រើនជំនាន់តទៅទៀត វិទ្យាស្ថានយុត្តិធម៌បានចំណាយថវិកាជិត ១ ពាន់លានវៀតណាមដុង ដើម្បីវិនិយោគសំភារៈបរិក្ខាសិក្សាដូចជា៖ ម៉ាស៊ីនបញ្ចាំងស្លាយ ទូរទស្សន៍ ប្រព័ន្ធឃោសនសព្ទ។ អំពីការហូបចុកស្នាក់នៅ វិទ្យស្ថានក៏បានជួសជុលផ្ទះបាយសម្រាប់សិក្ខាកាមឡាវ និងរៀបចំបន្ទប់ស្នាក់នៅដោយបំពាក់សម្ភារៈគ្រប់គ្រាន់ផងដែរ។ សិក្ខាកាមលោក Sayyo Thammavong មន្ត្រីយុត្តិធម៌ខេត្ត វៀងចន្ទន៍បានឲ្យដឹងថា៖
“មុនពេលមកសិក្សារៀនសូត្រនៅវៀតណាម ខ្ញុំមានការព្រួយបារម្ភមួយ ចំនួនដូចជា៖ ទីមួយគឺខ្ញុំមិនចេះភាសារវៀតណាម ទីពីរគឺអាកាសធាតុនៅវៀតណាម ទីបីគឺការហូបចុក ស្នាក់នៅ ។ ប៉ុន្តែពេលមកដល់វៀតណាមនោះ ដោយទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្តរបស់លោកគ្រូ និងអ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំវិទ្យាស្ថាន ខ្ញុំលែងមានការព្រួយបារម្មទៀតហើយ”។
ទិដ្ឋភាពនៃពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញអនុវត្តន៍សាលក្រមរដ្ឋប្បវេណី |
តាងនាមសិក្ខាកាមឡាវ ដែលបានចូលរួមវគ្គសិក្សានេះ លោក KhamKoo Chanthavong នាយករងវិទ្យាស្ថានយុត្តិធម៌ភាគកណ្ដាលប្រទេសឡាវ ប្រធានវគ្គបណ្ដុះបណ្ដាលបានឲ្យដឹងថា៖
"ខ្ញុំសង្ឃឹមថាវគ្គសឹក្សាលើកនេះ ជាឱកាសដ៏ល្អសម្រាប់យើងខ្ញុំក្នុងការផ្លាស់ប្ដូរបទពិសោធន៍ សឹក្សារៀនសូត្រ និងបំពេញចំណេះដឹង។ ក្នុងអំឡុងពេលសឹក្សារៀនសូត្រ យើងខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្របទពិសោធន៍ពីផ្នែកយុត្តិធម៌វៀតណាម ដើម្បីអនុវត្តន៍ទៅក្នុងការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
ដោយមានការខិតខំប្រឹងប្រែង រួមសហការរបស់សិក្ខាកាមឡាវ និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានយុត្តិធម៌វៀតណាមនោះ វគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តិទៅក្នុង រយៈពេល ៣ ខែ ប្រកបដោយជោគជ័យ តាមគោលដៅ តម្រូវការ ផែនការ និងកម្មវិធីដែលបានដាក់ចេញ៕